Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្ដីអធិប្បាយ

          ទន្ទឹមនិងមានអាយុជីវិតរួចហើយមនុស្សគ្រប់រូបរមែងតែងតែប្រាថ្នាកសាងជីវិតរបស់ខ្លួនអោយរស់នៅក្នុងសភាពសម្បូរ សប្បាយ មានសុភមង្គល ប្រាសចាកនៅអកុសលកម្មផងទាំងពូង ពិសេសប្រាថ្នាចង់បានភាពល្អប្រសើរ ពោលគឺភាពយុត្តិធម៍ ។ ទន្ទឹមនិងការគាំទ្រដោយឥតលក្ខខណ្ឌ ជុំវិញបញ្ហានេះ ក៏មានការលេចចេញនៅភាពខុសឆ្គងពោលសាមាន្យក្នុងជីវិតជាក់ស្ដែងដែរ ដែលគេនិយមហៅថា ជាភាពអយុត្តិធម៍ ។ ជារឿយៗយុត្តិធម៍ និងអយុត្តិធម៍តែងប្រឈមមុខដាក់គ្នាជាដរាប ហើយជាបុព្វហេតុ នាំអោយស្ដែងចេញជាទស្សនះលើកឡើងថា : “យុត្តិធម៍តែងឈ្នះលើអយុត្តិធម៍” ។

          ហេតុអ្វីបានជាយុត្តិធម៍តែងឈ្នះលើអយុត្តិធម៍ ?

          យុត្តិធម៍នៅក្នុងពេលនេះ សំដៅទៅលើភាវះដែល ល្អត្រឹមត្រូវគ្មានលំអៀង ។ តាមច្បាប់ធម្មជាតិ ក៏ដូចជាសង្គមជាក់ស្ដែង ភាវះដែលល្អ ដែលត្រឹមត្រូវតែងតែចាប់ កំណើតប្រឈមគ្នានិងភាវះដែលអាក្រក់ ដែលមិនត្រឹមត្រូវជាដរាបដូចជា ល្អ និងអាក្រក់ ស និងខ្មៅ ខ្ពស់ និងទាប សាប និងប្រៃ វិចារណះញ្ញាណ និងអវិចារណះញ្ញាណជាដើម នោះបានសេចក្ដីថាទីណាដែលមានយុត្តិធម៍ទីនោះរមែងតែងតែមានអយុត្តិធម៍ផងដែរ ។

          សង្គមមួយដែលកំពុងអភិវឌ្ឍន៍ ទាមទារនូវភាពយុត្តិធម៍សង្គមជាចាំបាច់ ។ តាមរយះយុត្តិធម៍ សង្គមទទូលបាននូវធនធានមនុស្ស ភាពស្រឡាញ់រាប់អាន ភាពេជឿជាក់ ទុកចិត្តិស្មោះត្រង់ យោគយល់គ្នា សាមគ្គីភាព ភាតរភាព វឌ្ឍនភាព សេរីភាព ក៏ជាផលដែលកើតចេញពីភាវះយុត្តិធម៍សង្គមផងដែរ ។ ជាក់ស្ដែងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងតែគោរពប្រតិបត្តិលើលទ្ធិប្រជាធិបតេយ្យ យុត្តិធម៍ជាកត្តាជម្រុញអោយ មានការរីកចម្រើន លើផ្នែកសម្ភារះ និងផ្នែកស្មារតី បណ្ដុះបាន នូវមនសិកាការងារដល់មនុស្ស ដែលជាម្ចាស់វាសនារបស់ខ្លួន និងសង្គម ជាតិរបស់ខ្លួន ។ តួយ៉ាង សង្គមមនុស្សបានសហការគ្នា បង្កើតអោយមានច្បាប់ផ្សេងៗដូចជា ច្បាប់អាពារហ៍ពិពារហ៍ ច្បាប់ការងារ ច្បាប់ជលផល ច្បាប់ពាណិជ្ជកម្ម ច្បាប់អំពើហឹង្សាក្នុងគ្រួសារ ច្បាប់អន្តោរប្រវេសន៍ ច្បាប់ចរាចរណ៍ ច្បាប់អប់រំ និងច្បាប់ ផ្សេងៗទៀតហើយបង្កើតអោយមានអំណាចតុលាការសម្រាប់ធ្វើការផ្ទៀងផ្ទាត់វិនិច្ឆ័យនូវការអនុវត្តច្បាប់បានត្រឹមត្រូវសមស្របតាមបំណងប្រាថ្នារបស់សង្គម ។ ដរាបណាសង្គម មានយុត្តិធម៍ ដ៏រាបនោះសង្គមពិតជាប្រាសចាកនូវវិបត្តិ និងបញ្ហាសង្គមផ្សេងៗ បង្ករបាននូវភាពសុខសាន្តត្រណភាពរីកចម្រើនលូតលាស់ឆ្ពោះទៅមុខយ៉ាងប្រាកដ ។ បើយើងក្រឡេកមើលស្នាដៃអក្សរសិល្ប៍វិញ យើងក៏ឃើញផងដែរថា យុត្តិធម៍តែងឈ្នះលើអយុត្តិធម៍ តួយ៉ាងក្នុងរឿងទុំទាវ ដែលជាស្នាដៃរបស់ពិក្ខុសោម បានបង្ហាញអោយឃើញនូវទង្វើរ និងសកម្មភាពរបស់ម្ដាយទាវ អរ ជូន និងបក្សពូក ដែលបានបង្ករនូវភាពអយុត្តិធ​ម៍ អកុសលធម៍លើរួបទុំ និងទាវ លទ្ធផលចុងក្រោយត្រូវបានព្រះបាទរាមារាជាខ្មែរនាពេលនោះកាត់ទោសត្រូវស្ងោរទាំងអស់ និងជីកកប់ ត្រឹមក ហើយរាស់និងរនាស់ដែក ។ រឿងមហាវេស្សន្ដជាតក តួអង្គព្រះវេស្សន្ដរ ត្រូវអាណាប្រជានរាស្រ្ដនៅស្រុកស្រីពិរាស្រ្ដ បានសុំព្រះបាទស្រីសញ្ជ័យ ធ្វើការបំបរបង់ព្រះវេស្សន្ដរចេញពីព្រះនរគដោយយល់ថា ព្រះអង្គមានកំហុសព្រោះបានអោយដំរីបច្ច័យនាគេន្រ្ទទៅព្រាហ្មទាំងប្រាំបីនាក់នៅនរគរលឹង្គរាស្រ្ដ ។ ជាលទ្ធផលចុងក្រោយទាំងអស់គ្នាបានសុំយាងព្រះវេស្សន្ដរ វិលចូលមកនរគគ្រប់គ្រងរាជសម្បត្តិ បន្តពីព្រះរាជបិតាវិញ ។ មួយវិញទៀត យើងមានស្នាដៃអក្សរសិល្ប៍ទំនើប​ គឺរឿង ភូមិតិច្ឆាន របស់លោកឌឹក គាម និងលោកឌឿក អំ បានអោយឃើញផងដែរថា ការតស៊ូរបស់ប្រជាពលរដ្ឋខ្មែរនៅពេលនោះ ជាលទ្ធផលការកែប្រែឈ្មោះពីភូមិតិច្ឆានមកជាភូមិក្រាំងលាវដូចដើមវិញ មិនដល់មួយឆ្នាំផង កុំថាដល់ទៅដប់ឆ្នាំ ។ រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ ស្នាដៃ របស់លោក សួន សុរិន្ធ បានបង្ហាញសកម្មភាពអសកម្មរបស់ តួអង្គរមួយចំនួនដូចជា គ្រូពេទ្យនរា ថៅកែហុក ថៅកែសេងហុង លោកយ៉េង អ្នកតំណាងរាស្រ្ដ... និងការផ្ដល់យុត្តិធម៍ដល់តួអង្គវិជ្ជមាន មានសមជាដើមនោះ ដែលជាទីបញ្ចាប់ជីវិតរបស់សមពោរពេញទៅដោយសុភមង្គលពិតៗ ។ មួយវិញទៀត នៅក្នុងរបបខ្មៅងងឹតរបស់ពួកឧក្រិឌជនប្រល័យពូជសាសន៍ ពាក់អាវខ្មៅ ឬគេហៅថា របបកម្ពុជាប្រជាធិបតេយ្យ ពូកវាបានដឹកនាំមាគា៍កម្ពុជាអោយក្លាយជាទីពិឃាដ ប្រជាជនក្លាយជាអ្នកទោសក្នុងគុក ឥតបញ្ចាំង ។ ភាពអយុត្តិធម៍ ការឈឺចាប់ ទុក្ខសោក ការព្រាត់ប្រាស់មាននៅក្នុងទីកន្លែង ។ ពូកវាមានការធ្វើអោយប្រជាជនរស់នៅក្នុងភាពអយុត្តិធម៍ដោយអោយប្រជាជនធ្វើការហួសប្រមាណខ្លះបាក់កម្លាំង ហូបចុកខ្វះខាត ជិះជាន់វាយដំ កាប់សម្លាប់ បំបិទសេរីភាព ដាក់ទណ្ឌកម្មយ៉ាងសាហាវព្រៃផ្សៃ ។ ទីបំផុតរបបអយុត្តិធម៍ខ្មៅងងឹតនេះត្រូវ​បានកម្ទេច ដោយក្រុមអ្នកស្នេហាជាតិប្រជាជន ស្នេហាយុត្តិធម៍ ធ្វើអោយប្រជាជនមានសិទ្ធិសេរីភាព មានភាពសប្បាយរីករាយ ជីវិតមានតំលៃ ពិសេសរួចផុតសេរីភាពអយុត្តិធម៍ ។ នេះបញ្ចាក់ថាយុត្តិធម៍ គឺឈ្នះអយុត្តិធ៍ ។

          សរុបមកយើងឃើញថាអំពើល្អរមែងតែងតែឈ្នះលើអំពើអាក្រក់ជាដរាប ក៏ដូចគ្នាទៅនិងទស្សនះយល់ថា”យុត្តិធម៍តែងឈ្នះលើអយុត្តិធម៍” ដូច្នោះដែរ ។

          ក្រោយពីបានធ្វើការបកស្រាយបង្ហាញខាងលើមក យើងឃើញថា ប្រធានខាងលើពិតជាបានបង្កាប់ខ្លឹមសារល្អប្រសើរគឺ សមស្របទៅតាមសង្គមជាក់ស្ដែងយ៉ាងពិតប្រាកដ ទង្វើរអាក្រក់គ្រប់រូបភាពទោះជាទទូលបាន​ភាពស្រូលចំពោះ មុខយ៉ាងណា ក៏ដាច់ខាតនៅទីបំផុត ត្រូវតែរលំរលាយសាបសូន្យខ្ចាត់ខ្ចាយរូបរាងយ៉ាងពិតៗ ដែលពុំអាចបដិសេធបានឡើយ ។

          ក្នុងនាមជាខេមរបុត្រ និងជាទំពាងស្នងឬស្សីត្រូវតែខិតខំកសាងខ្លួនអោយបានល្អ ទាំងកាយ វាចា ចិត្ត ដើម្បីរស់នៅក្នុងសង្គមប្រកបដោយ ភាពល្អប្រសើរពោលគឺ ជាសិស្ស ល្អ មិត្តល្អ កូនល្អ និងជាពលរដ្ឋល្អ ព្រមទាំងប្រកាន់យកនូវ​ភាពយុត្តិធម៍ ដោយបំបាត់នៅភាពអយុត្តិធម៍គ្រប់រូបភាព ដើម្បីញាំងអោយសង្គមមានការរីកចម្រើន និងជឿនលឿនទៅមុខជាលំដាប់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login