ដើម្បីក្លាយជាសាលារៀនដែលពិតប្រាកដទាមទារឲ្យអ្នកដឹកនាំ គឺនាយកសាលា ចេះរៀបចំសាលារៀនឲ្យក្លាយជាបរិស្ថានអប់រំឬជាមជ្ឈមណ្ឌល ដែលបណ្តុះបណ្តាលធនធានមនុស្សពេញលេញដើម្បីសម្រេចគោលដៅ អប់រំដូចជាៈ
- រៀបចំបរិស្ថានសាលារៀនឲ្យក្លាយជាបរិស្ថានកុមារមេត្រីរៀបចំការតុបតែងទាំងក្នុងថ្នាក់ទាំងក្រភថ្នាក់ ឲ្យកា្លយជាចំណាប់អារម្មណ៍សិស្សានុសិស្ស
- រៀបចំសម្ភារៈបរិក្ខារទាក់ទងការសិក្សា ( អគារ បណ្ណាល័យ ថ្នាក់រៀន តុ កៅអី ក្តារខៀន សៀវភៅសិក្សា... )ឲ្យបានគ្រប់គ្រាន់និងមានសុវត្ថិភាពល្អ
- រៀបចំវិន័យ បទបញ្ជាផ្ទៃក្នុង និងអនុវត្តឲ្យបានល្អប្រសើរ
- ធានាឯកភាពសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងមនសិការវិជ្ជាជីវៈ ។
- យកចិត្តទុកដាក់អនុវត្តការប្រជុំក្រុមបច្ចេកទេស ការធ្វើថ្នាក់និទស្សការផលិតសម្ភារៈឧបទេស ការធ្វើកិច្ចតែងការបង្រៀនដើម្បីគុណភាពការបង្រៀននិងរៀន
- បង្កើតទំនាក់ទំនងសហគមន៍អង្គការក្រៅរដ្ឋាភិបាល និងសប្បុរសជន ដើម្បីរៀបចំផែនការអភិវឌ្ឍន៍សាលារៀន និងដោះស្រាយបញ្ហាចំពោះមុខក្នុងស្មារតីសាមគ្គីយោគយល់គ្នា
- លើកទឹកចិត្តគ្រូនិងសិស្សឲ្យអនុវត្តភារកិច្ចឲ្យបានល្អព្រមទាំងផ្តល់រង្វាន់ ប័ណ្ណសរសើរចំពោះអ្នកមានស្នាដៃ
- ទទួលផែនការថ្នាក់លើនិងបន្តផ្សព្វផ្សាយអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់ ។