Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្ដីអធិប្បាយ

          ការរស់នៅក្នុងសង្គមមួយ ភាពស្មោះត្រង់គឺជាកត្តាសំខាន់បំផុត ដើម្បីអោយមានការជឿជាក់គ្នាទៅវិញទៅមក ។ ភាពស្មោះត្រង់ទាំងកាយ វាចា ចិត្ត ធ្វើអោយយើងទទូលបានការគោរពពីអ្នកដទៃ ដែលនៅជុំវិញខ្លួនយើង ។ អាស្រ័យដោយភាពស្មោះត្រង់ជាកត្តាចាំបាច់ដែលជំរុញអោយមានការជឿជាក់ នងការគោរពពីអ្នកដទៃនេះហើយ ទើបមនុស្សបច្ចុប្បន្នមានទស្សនះយល់ឃើញថា “ពាក្យសត្យមានតម្លៃណាស់ សម្រាប់ការរស់នៅក្នុងសង្គមប្រជាធិបតេយ្យ” តើទស្សនះខាងលើមានន័យយ៉ាងណា ?

          មុននិងឈានដល់ការបកស្រាយខ្លឹមសារប្រធាន អោយទូលំទូលាយស៊ីជម្រៅ យើងគប្បី យល់ន័យនៃពាក្យខ្លះៗជាមុនសិន ។ “ពាក្យសត្យ”មានន័យថា ពាក្យពិត ពាក្យសន្យា ពាក្យដែលមិននិយាយកុហក ។ រីឯពាក្យ “តម្លៃ” មានន័យថាអត្ថប្រយោជន័ដ៏ប្រសើរ ។ ចំណែកឯពាក្យ “សង្គមប្រជាធិបតេយ្យ” វិញមានន័យថា ជាប្រទេស ឬសហគមន៍ដែលយកឆន្ទះ រាស្រ្ដជាធំ គោរពតាមមតិរបស់រាស្រ្ដ ។ ដូចនេះប្រធានមានន័យថា ពាក្យពិតមានតម្លៃ ឬប្រយោជន័ខ្លាំងណាស់សម្រាប់ សង្គមជាតិ ឬសហគម ដែលយកឆន្ទះរាស្រ្ដជាធំបានន័យថាការដែលសង្គមជាតិប្រកាន់យករបបប្រជាធិបតេយ្យ ឬការយកមតិរាស្ដ្រជាធំ ឬជាម្ចាស់នោះ សង្គមននោះឯង និងត្រូវបានគេអោយតម្លៃយ៉ាងសំខាន់ទៅលើពាក្យសត្យឬពាក្យពិត សម្រាប់ការរស់នៅក្នុងសង្គមប្រជាធិបតេយ្យនេះប្រកបដោយភាពថ្លៃថ្នូរ ។

          ជាការពិតដែលពាក្យសត្យមានសារសំខាន់ក្នុងការរស់នៅក្នុងសង្គមប្រជាធិបតេយ្យ ។ កាលណាយើងគោរពពាក្យសម្ដីរបស់ខ្លួនដែលបាននិយាយរួចហើយ នោះអ្នកដទៃក៏និងមានការជឿជាក់មកលើយើងដែរ ។ រីឯការប្រកបមុខរបរក៏មានភាពរលូនទៅតាមគ្នាជាក់ជាពុំខាន ។ មិនតែប៉ុណ្ណោះពាក្យសត្យបានបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីជាការចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន អោយកាន់តែមានសេចក្ដីថ្លៃថ្នូរថែមទៀត ។ ការប្រកាន់នៅតម្លៃសិលធម៍ ជាពិសេសការគោរពនូវផ្នត់គំនិតរបស់ខ្មែរ គឺជាការចាំបាច់ និងមានសារសំខាន់ ដែលយើងនិង ទទូលបានពីការគោរពពាក្យសត្យនេះឯង ។ អ្វីដែលគូរអោយគាត់សម្គាល់ជាងនេះទៅទៀត ពាក្យសត្យនាំអោយមានតម្លៃយ៉ាងពិសេសសម្រាប់ការរស់នៅក្នុងសង្គមប្រជាធិបតេយ្យ ។ ជាដំបូងមនុស្សត្រូវចេះគោរពគ្នាទៅវិញទៅមកដែលកត្តានេះហើយនាំអោយមានការកាត់បន្ថយអំពើហឹង្សាក្នុងគ្រួសារ ក៏ដូចជាក្នុងសង្គមជាតិទាំងមូល ។ កាលណាមានការគោរពពាក្យសត្យនេះហើយនាំអោយមានការគោរពបូរណភាពទឹកដី មិនព្រួយខ្លាចមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងសង្គមជាតិនីមួយៗនោះឡើយ ។ ជាពិសេសជាងនេះទៅទៀត ពាក្យសត្យនិងនាំអោយមានឯករាជ្យ សេរីភាព និងសុភមង្គល ក៏ដូចជា ភាពថ្លៃថ្នូរចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិ ទាំងមូលផងដែរ ។

          នៅក្នុងសង្គមជាក់ស្ដែង ការគោរពពាក្យពិតមានប្រយោជន៍សម្រាប់ការរស់នៅយ៉ាងខ្លាំង ។ យ៉ាងណាមិញ ការរស់នៅក្នុងសង្គមដោយគោរពពាក្យសត្យ នាំអោយមានការជឿទុកចិត្តពីមនុស្សគ្រប់លំដាប់ថ្នាក់ ។ ជាក់ស្ដែងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ ជារៀងរាល់អាណត្តិនីមួយៗ ដែលប្រជាជនមានសិទ្ធិជ្រើសរើសអ្នកដឹកនាំនោះ អ្នកដឹកនាំនីមួយៗ តែងតែបានសន្យាថានិងធ្វើអ្វីៗជូនប្រជារាស្ដ្រខ្លួនបន្ទាប់ពីខ្លួនបានជាប់ឆ្នោត អ្នកដឹកនាំនោះត្រូវបំពេញអោយបាននូវអ្វីៗដែលខ្លួនបានសន្យានោះ បើពុំមានសោតនៅអាណត្តិក្រោយនិងត្រូវបានប្រជាជនអស់ជំនឿទុកចិត្តិលែងជឿជាក់ ហើយប្រាកដជាឈប់ជ្រើសរើសជាអ្នកដឹកនាំជាក់ជាមិនខាន ។ នេះដោយសារតែការគោរពពាក្យសត្យដែលខ្លួនសន្យា ។ លើសពីនេះទៅទៀត អ្នកវិនិយោគទន់មិនខុសអីពីតំណាងរាស្ដ្រប៉ុន្មានដែរ កាលណាគោរពពាក្យសន្យានិងទទូលបានទំនុកចិត្តពីប្រជាជន ពេលនោះមុខរបររបស់ខ្លួនក៏ដំណើរការទៅបានយ៉ាងរលូន ។ ពាក្យសត្យក៏ជាទន់មួយសម្រាប់បង្កើនទំនុកចិត្តរាស្ដ្រដែលជួយអោយរាស្ដ្រអាចអនុវត្ត និងគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ រួមគ្នាសាងសង់សង្គមជាតិអោយរីកចម្រើន ថ្កុំថ្កើនជានិរន្តន៍ ។ នៅក្នុងវណ្ណកម្មអក្សរសិល្ប៍រឿងព្រះវេស្សន្តរជាតក ដោយសារតែព្រះបាទស្រីសញ្ច័យប្រកាន់ពាក្យពិត តាមសំណូមពររបស់ពូកអ្នកស្រីពិរាស្រ្ដក្នុងការបំបរបង់ព្រះវេស្សន្តរពីព្រះនគរ ទើបបានជាព្រះអង្គត្រូវទទូលបានគោរពពីសំណាក់ប្រជារាស្ដ្រររបស់ព្រះអង្គ ហើយអាចបញ្ចៀសនរគអោយគេចពីសង្រ្គាមបាន ។ លុះពេលកំហឹង ប្រជាជននៅស្រីពិរាស្ដ្របាត់ខឹងទៅ ព្រះវេស្សន្តរ ក៏អាចវិលចូលនរគវិញ ហើយអាចបន្តការធ្វើគុណតទៅទៀតដោយសុខសប្បាយ ។ ដោយឡែកនៅក្នុងរឿងរាមកេរិ៍ ដោយសារតែពាក្យពិត ពាក្យសច្ចះនេះឯងទើបអាចបញ្ចៀសសង្គ្រាមផ្ទៃក្នុងបាន ។ ព្រះរាមគោរពពាក្យសត្យព្រះមាតាថានិងទៅបូសក្នុងព្រៃរយះពេល១៤ឆ្នាំ ទោះបីជាព្រះភិរុតអង្វរការយ៉ាងណាក្ដីក៏ព្រះអង្គនៅតែមិនព្រម ។ នៅទីបំផុត ត្រូវបានទទូលការកោតសរសើរ និងបានជាមនុស្សមានតម្លៃសម្រាប់នគរ ។ ចំណែកព្រះបាទទសរថក៏ជាក្សត្រប្រកាន់ពាក្យសត្យ ព្រោះជាពាក្យដែលព្រះអង្គបានសន្យា ព្រះសុខចិត្តបំបរបង់ព្រះរាមទៅបួសក្នុងព្រៃ១៤ឆ្នាំ ។ នេះហើយដែលជាតម្លៃពិសេសដែលទទូលបានការគោរពកោតសរសើរពីសំណាក់មនុស្សទាំងឡាយក្នុងនគរ ។

          រួមសេចក្ដីមក ក្នុងការរស់នៅក្នុងសង្គមដែលយកមតិភាគច្រើនជាធំ ឬសង្គមប្រជាធិបតេយ្យនេះ គេបានអោយតម្លៃលើពាក្យពិត ស្មោះត្រង់ ឬពាក្យសត្យធំធេងណាស់ ។ ការប្រកាន់ពាក្យសត្យ ឬពាក្យពិតនេះអោយអ្នកដទៃមានទំនុកចិត្តមានការជឿជាក់ និងអោយតម្លៃយ៉ាងខ្ពស់ ប្រកបដោយភាពថ្លៃថ្នូរ និងធ្វើអោយមនុស្សរស់នៅក្នុងសង្គមទទូលបានសេចក្ដីសុខសាន្ត ដែលបញ្ចៀសបាននៅទំនាស់ និងបញ្ហាផ្សេងៗទាំងឡាយ ។

          ឆ្លងតាមការស្រាយបំភ្លឺខាងលើនេះ យើងឃើញថាទស្សនះប្រធានដែលថា “ពាក្យសត្យមានតម្លៃណាស់សម្រាប់ការរស់នៅក្នុងសង្គមប្រជាធិបតេយ្យ” គឺបង្កាប់នៅទស្សនះអប់រំយ៉ាងជ្រាលជ្រៅដល់ជនានុជនទាំងឡាយអោយមនុស្សទូទៅមើលឃើញ ចេះប្រកាន់ភ្ជាប់នៅពាក្យសត្យដើម្បីជាប្រយោជន៍ដល់ការរស់នៅលើមាគា៍សុខសន្តិភាពនិងដើម្បី បញ្ចៀសបាននៅបញ្ហាឧបទ្រពផ្សេងៗ ។

          ដូចនេះមនុស្សម្នាក់ៗ គប្បីប្រកាន់យកនូវ ពាក្យសត្យ ឬពាក្យពិតអោយបានខ្ជាប់ខ្ជួនជានិច្ច ។ សត្យនេះវាជាគន្លិះដែលជំរុញអោយមានទំនុកចិត្ត ការជឿជាក់ និងសេចក្ដីថ្លៃថ្នូរ ។ សង្គមដែលប្រកាន់ខ្ជាប់នូវពាក្យសត្យនេះដែរ ជាសង្គមដែលមានឯកភាព សាមគ្គីភាព ប្រាសចាកទំនាស់វិបត្តិផ្សេងៗ ហើយប្រទេសនិងមានការអភិវឌ្ឍន៍ជាលំដាប់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login