សិទិ្ធមនុស្សជាមូលដ្ឋានមានដូចជា ៖
១. សិទិ្ធពលរដ្ឋ
- សេរីភាពខាងជំនឿ និងមនសិការផ្ទាល់ខ្លួន
- ឯកជនភាព ស័្វយភាពផ្ទាល់ខ្លួន
- សេរីភាពក្នុងការបញ្ចេញមតិនិងចូលរួមសមាគម
- សិទិ្ធធ្វើដំណើរដោយសេរី(ប៉ុន្តែបើចូលទៅប្រទេសដទៃ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរនៃប្រទេសនោះ)
- សិទិ្ធតាំងពីលំនៅដោយសេរី (ប៉ុន្ដែត្រូវឲ្យសមស្របតាមច្បាប់សំណង់)
- រួចផុតពីអំណាចផ្ដាច់ការរបស់រដ្ឋាភិបាល និងមានការ ការពារច្បាប់ ។
២. សិទិ្ធនយោបាយ
- សិទិ្ធសេរីភាពក្នុងកាតនិយាយស្ដី សារពត៌មានប្រជុំអ្វីសេចក្ដីតវ៉ា
- សិទិ្ធបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត
- សិទិ្ធបង្កើតសមាគម ឬ គណបក្សនយោបាយ
- សិទិ្ធចូលរួមក្នុងឆាកនយោបាយ ( សិទិ្ធធ្វើយុទ្ធនាការសម្រាប់គណបក្សនយោបាយ និងសិទិ្ធចូលរួមក្នុងបក្សនយោបាយ )
- សិទិ្ធចូលរួមបោះឆ្នោតដោយសេរី និងទៀតទាត់
- សិទិ្ធមានលទ្ធភាពស្មើគ្នាចំពោះសេវាកម្មសាធារណៈ( រួមទាំងសិទ្ធិទទួលការជ្រើសរើសឲ្យកាន់តំណែងការងារ )
៣. សិទិ្ធសេដ្ឋកិច្ច និងសង្គម
- សិទិ្ធមានសិទិ្ធផ្ទាល់ខ្លួន ( ការដាក់ជាសម្បត្តិរួម ដូចសម័យខ្មែរក្រហមគឺការរំលាភ )
- សិទិ្ធ ( ដោយទិញចូលឬអំណាចប្រើប្រាស់ ផ្ទេរ និង ឲ្យទៅគេដោយលក់ដូរ ឬ ធ្វើអំណោយ ឬ បោះបង់ចោលនៅទ្រព្យសម្បត្តិ ) សិទិ្ធជ្រើសរើសការងារ ឬ ផ្លាស់ប្ដូរការងារ ( គឺមិនបង្ខំឲ្យធ្វើការងារដោយផ្ទាល់នឹងឆន្ទៈ ឬផ្ទុយពីសមត្ថភាពឬ មុខជំនាញឡើយ ) សិទិ្ធចូលរួមក្នុងសហជីព សមាគមវិជ្ជាជីវៈ សិទិ្ធធ្វើមុខជំនួញនិងសិទិ្ធធ្វើកិច្ចសន្យាស្របច្បាប់
- សិទិ្ធមានម្ហូបអាហារគ្រប់គ្រាន់
- សិទិ្ធមានគ្រួសារនិងគូស្រករ
- សិទិ្ធមានសន្តិសុខសង្គម ( សង្គមនិងរដ្ឋមានកាតព្វកិច្ចសន្ដិសុខនិងនិរភ័យដល់មនុស្សក្នុងសង្គម ពោលគឺត្រូវជួយដោះទុក្ខដោយឧបត្ថម្ភនូវសេចក្តីត្រូវការចាំបាច់របស់មនុស្សក្នុងសង្គម )
- សិទិ្ធមានពេលសំរាបនិងកំសាន្ដកាយ ( គឺជនណាក៏ដោយក៏មានសិទិ្ធធ្វើការ កំណត់ពេល៉ម៉ោងត្រឹមត្រូវ និងមានពេលសំរាបកំសាន្ដ )
- សិទិ្ធទទួលការអប់រំ ( មនុស្សគ្រប់រូបត្រូវមានចំណេះដឹងសង្គមនិងរដ្មានកាតព្កកិច្ចចាំបាច់ធ្វើឲ្យពលរដ្ឋគ្រប់រូបបានរៀនសូត្រ ។
៤. សិទិ្ធអប់រំ
- សិទិ្ធដើម្បីមានចំណេះដឹងនិងសិទិ្ធអាស្រ័យផលវប្បធម៌ និងរក្សាសិទិ្ធ
- សិទិ្ធនយោបបាយនិងភាសារដើមរបស់ខ្លួន និងសិទិ្ធប្រកាន់ទំនៀមទំលាប់របស់ខ្លួន។