ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
គេធ្វើពិសាខបូជា នៅថ្ងៃ១៥ ខែពិសាខជារៀងឆ្នាំ ។ ពីធិបុណ្យនេះគេប្រារព្ធឡើងដើម្បី ៖
ក. រំលឹកខួបថ្ងៃព្រះពុទ្ធប្រសូត ។ គឺព្រះពុទ្ធបានប្រសូតនៅថ្ងៃសុក្រ ១៥ កើត ខែពិសាខ ឆ្នាំ ច មុនគ្រិស្ដសករាជ ៦២៣ ឆ្នាំ ។
ខ. រំលឹកខួបថ្ងៃព្រះពុទ្ធបានត្រាស់ដឹង ។ ព្រះពុទ្ធបានត្រាសដឹងនៅថ្ងៃពុធ ១៥ កើត ខែពិសាខ ឆ្នាំ រកា មុនគ្រិស្ដសករាជ ៥៨៨ ឆ្នាំ ។
គ. រំលឹកខួបថ្ងៃដែលព្រះពុទ្ធចូបបរិនិព្វានក្នុងព្រះជន្ម ៨០វស្សា គឺព្រះពុទ្ធចូលនិព្វាននៅថ្ងៃអង្គារ១៥ កើត ខែពិសាខ ឆ្នាំ ម្សាញ់មុនគ្រិស្តសករាជ៥៤៣ ឆ្នាំ ។
សរុបមក ដោយបុណ្យនេះសុទ្ធតែប្រារព្ធឡើង ត្រូវនឹងថ្ងៃ ១៥ កើត ខែពិសាខ ទើបគេឲ្យឈ្មោះថាបុណ្យពិសាខបូជា ។