Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-03-06 14:54

ពន្ធលើប្រាក់បន្ថែមលើការបែងចែកភាគលាភត្រូវបានកំណត់ដូចជា ៖

  • ពន្ធលើប្រាក់ចំណេញបន្ថែមត្រូវបង់ក្នុងចំនួនស្មើនឹង២០ភាគរយនៃទឹកប្រាក់ត្រូវបែងចែកចំពោះ ៖

ក- ការបែងចែកប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំឆ្នាំក្រោយការបង់ពន្ធលើប្រាក់ចំណេញ ប្រសិនបើសហគ្រាសធ្វើការបែងចែកប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំឆ្នាំដែលបានបង់ពន្ធលើប្រាក់ចំណេញតាមអត្រា០ភាគរយ ដូចមានចែងក្នុងមាត្រា៤នៃមាត្រា២០ថ្មីនៃច្បាប់នេះ និង

ខ- ការបែងចែកដទៃទៀត វៀរលែងតែការបែងចែកដែលបានកំណត់ក្នុងកថាខណ្ឌ២ និងកថាខណ្ឌ៣នៃមាត្រានេះ និងការបង់សងវិញនូវមូលធន ។

  • ពន្ធលើប្រាក់ចំណេញបន្ថែមត្រូវបង់ក្នុងចំនួនស្មើនឹង ១១ភាគ៩១នៃទឹកប្រាក់ត្រូវបែងចែកចំពោះការបែងចែកប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំឆ្នាំក្រោយការបង់ពន្ធលើប្រាក់ចំណេញ ប្រសិនបើសហគ្រាសធ្វើការបែងចែកប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំឆ្នាំដែលបានបង់ពន្ធលើប្រាក់ចំណេញតាមអត្រា ៩ភាគរយ តាមកថាខណ្ឌ៣ នៃមាត្រា២០ថ្មីនៃច្បាប់នេះ ។
  • ពន្ធលើប្រាក់ចំណេញបន្ថែមមិនត្រូវអនុវត្តទេ ចំពោះការបែងចែកប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំឆ្នាំក្រោយការបង់ពន្ធលើប្រាក់ចំណេញ ប្រសិនបើសហគ្រាសធ្វើការបែងចែកប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំឆ្នាំដែលបានបង់ពន្ធលើប្រាក់ចំណេញតាមអត្រា២០ភាគរយ តាមកថាខណ្ឌ១ នៃមាត្រា២០ថ្មី ឬអត្រា៣០ភាគរយ តាមកថាខណ្ឌ២នៃមាត្រា២០ថ្មីនៃច្បាប់នេះ ។
  • ប្រសិនបើសហគ្រាសណាមួយបានទទួលភាគលាភបានបង់ពន្ធតាមកថាខណ្ឌ១ កថាខណ្ឌ២ និងកថាខណ្ឌ៣នៃមាត្រានេះ ពីសហគ្រាសមួយទៀត ត្រូវកត់ត្រាចំនួនទឹកប្រាក់ភាគលាភនោះទៅក្នុងគណនីភាគលាភរបស់ខ្លួន ។ ពេលសហគ្រាសនោះបែងចែកភាគលាភជាបន្តទៀតទៅអ្នកចូលហ៊ុនរបស់ខ្លួន ទឹកប្រាក់បែងចែកដែលត្រូវដកចេញពីគណនីភាគលាភ មិនត្រូវជាប់ពន្ធលើប្រាក់ចំណេញបន្ថែមដូចក្នុងកថាខណ្ឌ១ កថាខណ្ឌ២ និងកថាខណ្ឌ៣នៃមាត្រានេះទេ ។
  • សម្រាប់គោលដៅនៃមាត្រានេះ ការបែងចែកណាមួយនៃប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំឆ្នាំក្រោយការបង់ពន្ធលើប្រាក់ចំណេញ ត្រូវអនុវត្តតាមលំដាប់ដូចខាងក្រោម ៖

- ដំបូង យកចេញពីប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំឆ្នាំក្រោយការបង់ពន្ធលើប្រាក់ចំណេញ ដែលបានបង់ពន្ធលើប្រាក់ចំណេញតាមអត្រា២០ភាគរយ តាមកថាខណ្ឌ១ នៃមាត្រា២០ថ្មីនៃច្បាប់នេះ ឬអត្រា៣០ភាគរយ តាមកថាខណ្ឌ២ នៃមាត្រា២០ថ្មីនៃច្បាប់នេះ ។

- បន្ទាប់មក យកចេញពីប្រាក់ចំណេញរក្សាទុកឬប្រាក់ចំណេញប្រចាំឆ្នាំក្រោយការបង់ពន្ធលើប្រាក់ចំណេញ ដែលបានបង់ពន្ធលើប្រាក់ចំណេញតាមអត្រា៩ភាគរយ តាមកថាខណ្ឌ៣នៃមាត្រា២០នៃច្បាប់នេះ ។

- បន្ទាប់មកទៀត យកចេញពីប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំឆ្នាំក្រោយការបង់ពន្ធលើប្រាក់ចំណេញ ដែលបានបង់ពន្ធលើប្រាក់ចំណេញតាមអត្រា០ភាគរយ តាមកថាខណ្ឌ៤នៃមាត្រា២០ថ្មីនៃច្បាប់នេះ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login