Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-08-09 17:23

ការសិក្សាពីវប្បធម៌ទូទៅ ចំណេះដឹងទូទៅរួមមានចំណេះដឹងទូលំទូលាយលើគ្រប់សកម្មភាពសង្គម ដែលរួមមានដូចខាងក្រោម :

-ចំណេះដឹង ជំនឿសាសនា ចំណេះវិជ្ជាវិទ្យាសាស្ត្រ បច្ចេកទេស ភាសា អក្សរ សញ្ញាអក្សរសាស្រ្ត អក្សរសិល្ប៍ សិល្បៈ ព័ត៌មានទំនៀមទម្លាប់ប្រពៃណី ការសិក្សា ការអប់រំសីលធម៌ គុណធម៌ ចរិយាធម៌ ច្បាប់ទូន្មានកីឡា ល្បែងកម្សាន្ត មធ្យោបាយបច្ចេកទេសទំនើបៗ ការបង្កបង្កើនផល ការដើរហើរ មុខរបរ វិជ្ជាជីវៈ សេដ្ឋកិច្ច សង្គមកិច្ចនយោបាយទាំងក្នុង និងក្រៅប្រទេស ពោលគឺរបៀបរៀបចំសង្គមឱ្យមានសណ្តាប់ធ្នាប់ និង ការរីកចម្រើន។

-ចំណេះពីអ្វីដែលខ្លួនមានដែលល្អហើយត្រូវបានអ្នកផងទាំងពួងស្រឡាញ់ និងទទួលស្គាល់តាំងពីបុរាណកាល ពោលគឺការស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិ ព្រលឹងជាតិនិងអត្តសញ្ញាណជាតិ។

-ចំណេះអំពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សិទ្ធិ និងច្បាប់ សិទ្ធិ និងករណីកិច្ច ការទទួលខុសត្រូវ វប្បធម៌សន្តិភាព ចំណេះដឹងរស់នៅក្នុងសង្គម ការកសាងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិស្រ្តីសិទ្ធិកុមាររដ្ឋធម្មនុញ្ញ អនាម័យ និងសុខភាពជាដើម។

-ចំណេះដឹងស្តីពីអំពើហិង្សានៅក្នុងគ្រួសារ កត្តាដែលនាំឱ្យមាននូវអំពើហិង្សាក្នុងគ្រួសារ ផលវិបាកនៃអំពើហិង្សាក្នុងគ្រួសារ និងច្បាប់ទប់ស្កាត់អំពើហិង្សានៅក្នុងគ្រួសារ។

-ចំណេះដឹងស្តីពីបរិស្ថាន ការថែរក្សា និង ការការពារបរិស្ថាន ដើម្បីឱ្យយល់ច្បាស់ថាបរិស្ថានជាប្រភពនៃជីវិតនៅលើផែនដី។

-ចំណេះដឹងពីជំងឺអេដស៍ និងកាមរោគដែលជាជំងឺឆ្លងពុំអាចមានថ្នាំអាចនឹងព្យាបាលបាន និងយល់ច្បាស់ពីវិធីទប់ស្កាត់ និងការការពារនៃជំងឺទាំងនេះ ។

-ចំណេះដឹងរឹងមាំលើព្រឹត្តិការណ៍ជាតិនិងអន្តរជាតិ ជាពិសេសការយល់ដឹងពីបច្ចេកវិទ្យាទំនើបនៅលើសកលលោកទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម។

–ចំណេះដឹងស្តីពីគ្រោះថ្នាក់ចរាចរណ៍ ពីប្រភព មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់

និងវិធានការមធ្យោបាយទប់ស្កាត់ការពារនូវគ្រោះថ្នាក់នេះ។

ចំពោះសារៈសំខាន់នៃការសិក្សាលើវប្បធម៌ទូទៅ ចំណេះដឹងទូទៅមានដូចជាៈ

-បណ្តុះមនោសញ្ចេតនា ថែរក្សាការពារនូវអ្វីៗដែលជារបស់ជាតិខ្លួន មរតកវប្បធម៌ជាតិ

ពោលគឺវប្បធម៌ អរិយធម៌ ដ៏រុងរឿងរបស់បុព្វបុរសដែលបានបន្សល់ទុកឱ្យ។

-ស្គាល់ច្បាប់នូវប្រភពលក្ខណៈនៃវប្បធម៌ អរិយធម៌របស់ជាតិតាមរយៈឥរិយាបថដេក ដើរ ឈរ អង្គុយ និយាយស្តី ទំនៀមទម្លាប់ប្រពៃណី ជំនឿសាសនា សិល្បៈផ្សេងៗជាច្រើនទៀត។

 -ចេះយកអ្វីៗដែលមិនមែនជារបស់ជាតិរបស់ខ្លួន កែច្នៃឱ្យជារបស់ជាតិខ្លួន ដែលស្របតាមដួងព្រលឹងរបស់ជាតិ។

-ចេះរកវិធីវិធានការការពារ និងទប់ស្កាត់នូវឥទ្ធិពលវប្បធម៌ អរិយធម៌បរទេសទាំងឡាយ ដែលមកបំផ្លាញដល់វប្បធម៌ អរិយធម៌របស់ខ្លួន។

 -មានទុនក្នុងការពន្យល់ណែនាំមហាជន ទូទៅឱ្យគេយល់ និងមានឆន្ទៈចេះស្រឡាញ់ជាតិ សម្បត្តិវប្បធម៌ដែលនៅជុំវិញខ្លួនគេ ដែលជាមរតករបស់បុព្វបុរសរបស់យើងបានបន្សល់ទុកឱ្យមក។

 -ចេះផ្សារភ្ជាប់ចំណេះដឹងទូទៅស្តីពីវប្បធម៌ជាតិ អន្តរជាតិ រួមជាមួយនឹងមុខវិជ្ជាឯកទសផ្ទាល់របស់ខ្លួនដើម្បីលើកកម្ពស់គុណភាពអប់រំសម្រាប់យើងទាំងអស់គ្នា ដែលជាកូនខ្មែរ។

-ធ្វើការអប់រំឱ្យប្រជាពលរដ្ឋមានការស្វែងយល់កាន់តែស៊ីជម្រៅ ទៅលើអត្តសញ្ញាណជាតិ និងដួងព្រលឹងរបស់ជាតិខ្មែរ។

-ចេះរស់នៅក្នុងសង្គមជាមួយគ្នា ចេះស្រឡាញ់រាប់អានគ្នា គោរពសិទ្ធិគ្នាទៅវិញទៅមក គ្មានគូរបែងចែកវណ្ណៈ ឋានៈ ពណ៌សម្បុរភេទ ជំនឿសាសនា...។

-ចេះរស់នៅប្រកបដោយចរិយាធម៌ និងគុណធម៌ ដើម្បីរស់នៅបានសមរម្យនៅក្នុងសង្គម

-ចេះយកទ្រឹស្ដី ឬដំបូន្មានទាំងឡាយណាដែលដឹកនាំមនុស្សឆ្ពោះទៅរកផ្លូវល្អមកអនុវត្តន៍។

 

-ស្គាល់កាតព្វកិច្ច និងស្វ័យអប់រំខ្លួនឱ្យក្លាយទៅជាពលរដ្ឋល្អ ពលរដ្ឋគំរូនៅក្នុងសង្គម។

-មានមនសិការនៅក្នុងខ្លួន មានមុខរបរវិជ្ជាជីវៈ មិនរំលោភបំពានអ្នកដទៃ។

-ស្គាល់រវាងព្រំដែនសិទ្ធិ និងច្បាប់ករណីកិច្ច និងការទទួលខុសត្រូវដើម្បីចៀសវាងការរំលោភបំពានសិទ្ធិ។

-មនុស្សត្រូវមានកាតព្វកិច្ចការពារប្រជាធិបតេយ្យ និងប្រើប្រាស់ប្រជាធិបតេយ្យដោយត្រឹមត្រូវ។

-មានសាមគ្គីភាពល្អ ស្រឡាញ់យុត្តិធម៌ស្រឡាញ់មនុស្សជាតិទូទៅ។

-មានទំនាក់ទំនងជាមួយជាតិ និងអន្តរជាតិដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បូរ ជំនឿសាសនាឡើយ...។

-ដើម្បីរួមចំណែកការពារបរិស្ថាន និងស្ដារបរិស្ថាននៅកម្ពុជាឡើងវិញដោយការអប់រំនិងផ្សព្វផ្សាយចំណេះដឹងបរិស្ថាន គឺជាសំណូមពរចាំបាច់មួយ និងជាបន្ទាន់ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងការពារដល់សកម្មភាពទាំងនេះ។

-កិច្ចការពារបរិស្ថានគឺជាភារកិច្ចរបស់យើងទាំងអស់គ្នា។

-ការលប់បំបាត់ភាពក្រីក្រ គឺជាចំណែកមួយដល់ការការពារគុណភាពបរិស្ថានផងដែរ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login