ការគ្រប់គ្រងតាមបែបវិទ្យាសាស្រ្តនិងការគ្រប់គ្រងតាមបែបសិល្បៈខុសគ្នាត្រង់
- ការគ្រប់តាមបែបវិទ្យាសាស្រ្ត(The Science of Management)វាជារបបគ្រប់គ្រងមួយដែលអ្នកគ្រប់គ្រងដោះស្រាយកិច្ចការ-បញ្ហាជាច្រើនដោយការប្រមូលទិន្នន័យពិត និងព័ត៌មានផ្សេងៗយកមកបញ្ជាក់លើហេតុផល,ប្រព័ន្ធកាងារតាមរយៈត្រួតពិនិត្យបរិមាណ និងការធ្វើសេចក្ដីសំរេចយ៉ាងត្រឹមត្រូវ ។(ពោលគឺគេបង្កើតរូបមន្ដឹសំរាប់ដោះស្រាយបញ្ហាការងាររួមផ្សំជាមួយបច្ចេកទេស,បទដ្ឋានការងារ និងចំណេះដឹង ។
- ការគ្រប់គ្រងតាមបែបសិល្បៈ(The Art of Management)ការគ្រប់គ្រងនេះវាជាការគ្រប់គ្រងមួយដែលអ្នកគ្រប់គ្រងធ្វើការដោះស្រាយកិច្ចការ-បញ្ហាជាច្រើនដោយផ្អែកលើការយល់ដឹង,បទពិសោធន៍,ទំលាប់ និងសភាវគតិរួមផ្សំនឹងជំនាញគំនិត ។ ការគ្រប់គ្រងនេះមានលក្ខណៈទន់ភ្លន់គឺវាបត់បែនតាមសភាពការជាក់ស្ដែងរបស់ការងារនិងកាលៈទេសៈ។