សំណួរ
១. តើក្រុមខ្មែរក្រហម បានចូលមកកាន់កាប់ទីក្រុងភ្នំពេញនៅ ថ្ងៃណា ខែណា ឆ្នាំណា ? នៅពេលវេលាប៉ុន្មាន ? ហើយរៀបនចំពិធី បុណ្យអ្វីខ្លះនៅកម្ពុជា ?
២. ហេតុបានជាប្រធានាធិបតីទី១នៃសាធារណរដ្ឋទី៥ នៃប្រទេសបារាំងបានលាឈប់ពីតំណែងនៅឆ្នាំ១៩៦៨ ?
៣. តើនៅពេលបច្ចុប្បន្នអង្គការសហប្រជាជាតិបានដោះស្រាយបញ្ហាឲកម្ពុជាអ្វីខ្លះ ?
៤. ចូរពណ៌នាគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេច ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា ?
៥. ចូរពណ៌នាអំពីទិដ្ឋភាពវិជ្ចមាន និងអវិជ្ជមាននៃសកលភាវូបនីយកម្ម ។
ចម្លើយ
១. ក្រុមខ្មែរក្រហម បានចូលមកកាន់កាប់ទីក្រុងភ្នំពេញនៅ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៅវេលាម៉ោង៩ និង៣០ ហើយរៀបចំពិធី បុណ្យចូលឆ្នាំខ្មែរនៅកម្ពុជា។
២. បានជាប្រធានាធិបតីទី១ នៃសាធារណរដ្ឋទី៥ នៃប្រទេសបារាំងបានលាឈប់តំណែងនៅឆ្នាំ១៩៦៨ ព្រោះ ៖
- កសិករលក់ផលិតផលមិនចេញ
- កម្មករបាត់បង់ការងារដោតសារការរើកចម្រើនផ្នែកបច្ចេកទេស
- វិស័យដឹកជញ្ជូនឈប់ដំណើរការ
- ពាណិជ្ជករតូចតាចក្ស័យធន ។
៣. មកដល់ពេលបច្ចុប្បន្នអង្គការសហប្រជាជាតិបានដោះស្រាយបញ្ហាឲកម្ពុជាដូចជា ៖
- ១៥ មិថុនា ១៩៥២ ដោះស្រាយរឿងក្តីប្រាសាទព្រះវិហារ
- ២៣ តុលា ១៩៩៣ កិច្ចព្រមពៀមសន្តិភាពទីក្រុងបារីស
- ០៧ កក្កដា ២០០៨ ដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ចីបេតិកភ័ណ្ឌពិភពលោក
- ១៨ តុលា ២០១១ បញ្ចាឲកងទព័ថៃកម្ពុជាដកចេញពីតំបន់ប្រាសាទព្រះវិហារ ។
៤. ពណ៌នាគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេច ហ៊ុន សែន មាន ៖
+ វិស័យនយោបាយ
- សមាហរកម្មកងទ័ពខ្មែរក្រហមជាមួយនឹងកងទ័ពររដ្ឋាភិបាលធ្វើឲ្យកងកម្លាំងមានការឯកភាពដើម្បីស្ដារប្រទេស និងកសាងប្រទេស
- ក្រោយពីបានដកកម្លាំងខ្មែរក្រហមដួលរលំ នៅតាមតំបន់ព្រំដែនមានសុវត្តិភាព និងអភិវឌ្ឍ
- មាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនតាមព្រំដែន
- មានការបែងចែកដីធ្លីកាន់កាប់ ជាកម្មសិទិ្ធដល់បងប្អូនជនភៀសខ្លួន (អតីតខ្មែរក្រហម )
- បងប្អូនក្រហមត្រូវបានផ្ដល់នាទី និង បុណ្យសក្ដិដល់បងប្អូនដែលធ្លាប់មានពីមុន ។
+ វិស័យសង្គម
- ១៩៩៣ ដល់បច្ចុប្បន្នប្រទេសកម្ពុជាមានសុវត្ថិភាព និងសន្ដិភាពពេញលេញ
- ធ្វើឲ្យមានឯកភាពជាតិ ការបង្រួបបង្រួមជាតិ
- ធ្វើឲ្យមានសមិទ្ធិផលជាច្រើនកើតឡើង ដូចជាសលារៀន ពីមត្តេយ្យរហូតសកលវិទ្យាល័យ មន្ទីពេទ្យ ផ្លូវថ្នល់ ស្ពាន ស្ពានអាកាស ប្រព័ន្ធធាំរាសាស្រ្ដ ជាពិសេសសេដ្ឋកិច្ចមានការរើកចម្រើននិយាយរួមទៅគឺមានការរីកចម្រើនគ្រប់វិស័យ ។
+ សេដ្ឋកិច្ច
- ទំនាក់ទំនងពាណិជ្ជកម្មអន្ដរជាតិជាមួយអាស៊ាន និងមហាអំណាចពិភពលោកធំៗ ។
+ វិស័តអប់រំ
- ធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំបឋមដល់ឧត្តមសិក្សា ។
៥. ពណ៌នាអំពើទិដ្ឋភាពវិជ្ចមាន និងអវិជ្ជមាននៃសកលភាវូបនីយកម្ម ៖
+ ទិដ្ឋភាពវិជ្ជមាន
- ធ្វើឲ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ( កសិកម្ម ឧស្សាហកម្ម ពាហិជ្ជកម្ម ទេសចរណ៍... ) និងសង្គម ( វប្បធម៌ សិល្បៈ...)
- អភិវឌ្ឍផ្នែកបច្ចេកវិទ្យា ( បង្កើតម៉ាស៊ីនស័្វយប្រវត្តិផ្សេងៗ )
- ធ្វើឲ្យមានការរីកចម្រើនផ្នែកទូរគមនាគមន៍អន្ដរជាតិ ( ទូរស័ព្ទ ទូរទស្សន៍ អ៊ីនធឺណែត )
- បង្កើតសេដ្ឋកិច្ចទីផ្សារសេរី ( មានការប្រកួតប្រជែង )
- មានទំនាក់ទំនងល្អនៅក្នុងទំនាក់ទំនង់ការបរទេស
- បង្កើតសេដ្ឋកិច្ចសហកិច្ចប្រតិបតិ្តការល្អ ដើម្បីដោះស្រាយរាល់បញ្ហាដែលបង្កការគម្រាមកំហែងដល់ពិភពលោកឲយទាន់ពេលវេលា ( បរិស្ថាន ជំងឺឆ្លង សនិ្តសុខ កំណើនប្រជជន...)
- មានភាពងាយស្រួលក្នុងការធ្វើបម្លាស់ប្ដូររបស់ប្រជាជននៅលើសកលលោក ។
+ ទិដ្ឋភាពអវិជ្ជមាន
- ប្រទេសតូចតាចត្រួវបាត់បង់អនាធិបតេយ្យរបស់ខ្លួននៅចំពោះមុខប្រទេសមហាអំណាច ( អ៊ុយក្រែន អ៊រ៉ាក់ លីប៊... )
- មានការជ្រៀតជ្រែកកិច្ចការផ្ទែក្នុងពីសំណាក់ប្រទេសមហាអំណាចមកលើបបប្រទេសទន់ខ្សោយ ដែលធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម
- បង្កឲ្យមានសង្រ្គាមរវាងរដ្ឋ និងរដ្ឋ ( អ៊ស្រាអែង និង ប៉ាលេស្ទីន )
- ធ្វើឲ្យមានការរីកសាយភាយយ៉ាងខ្លាំង នូវបច្ចេកវិទ្យាយោធាទំនើប ដែលបង្កការ គម្រាមកំហែងដល់ពិភពលោក
- កំណើនប្រជាជនឲ្យមានបញ្ហាចោទដល់សេដ្ឋកិច្ចនិងសង្គម
- ប្រព័ន្ធផ្កាយរណបក៏អាចជាប្រភពបញ្ហាដែលធ្វើឲ្យរដ្ឋាភិបាលរឹតតែបាត់បង់ប្រសិទ្ធភាពក្នុងគ្រប់គ្រង់ប្រពន្ធព័ត៌មានទៀត ។