2018-08-28 12:40
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
រូបិយវត្ថុ(Money)និងរូបិយប័ណ្ណ(Currency)មានលក្ខណៈខុសគ្នាដូចខាងក្រោម៖
I. នៅក្នុងបរិបទហិរញ្ញវត្ថុអន្តរជាតិ(International Finance Context)
១. រូបិយវត្ថុ គឺជាប្រាក់របស់ជាតិណាមួយ។
ឧទាហរណ៍
-ប្រាក់រៀលគឺជារូបិយវត្ថុរបស់ប្រទេសកម្ពុជា។
-ប្រាក់បាត គឺជារូបិយវត្ថុរបស់ថៃ។
-ប្រាក់យ៉េន គឺជារូបិយវត្ថុរបស់ជប៉ុន។
- រូបិយប័ណ្ណ គឺជាប្រាក់បរទេសនៅក្នុងប្រទេសណាមួយ។
ឧទាហរណ៍
- ប្រាក់ដុល្លារ ប្រាក់បាត ប្រាក់អឺរ៉ូ និងប្រាក់របស់ទេសដទៃទៀត គឺជារូបិយប័ណ្ណនៅក្នុងប្រទេសកម្ពុជា។
- ដូចគ្នាដែរ ប្រាក់រៀល ប្រាក់ដុង ប្រាក់ដុល្លារ ប្រាក់អឺរ៉ូ និងប្រាក់របស់ប្រទេសដទៃទៀត គឺជារូបិយប័ណ្ណនៅប្រទេសថៃ។
II. នៅក្នុងបរិបទធនាគារកិច្ចនិងរូបិយវត្ថុ(Money and Banking Context)
-រូបិយវត្ថុ គឺជាទ្រព្យសកម្មដែលគេទទួលស្គាល់សម្រាប់ទូទាត់ថ្លៃទំនិញឬសេវាកម្ម។
-រូបិយប័ណ្ណ គឺជាប្រដាសប្រាក់។