សន្ធិសញ្ញាសឺណែវឆ្នាំ ១៩៥៤ បានអនុម័តលើកិច្ចព្រមព្រៀង សេចក្តីប្រកាស និងសេចក្តីថ្លែងការណ៍ទាក់ទងនិងកម្ពុជា ៖
- កិច្ចព្រមព្រៀងស្តីពីការបញ្ឃប់បទបាញ់គ្នានៅក្នុងប្រទេសកម្ពុជា
- សេដ្ឋកិច្ចប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងសម្ព័ន្ធភាពនយោធា ការតាំងមូលដ្ឋានទ័ពបរទេស និងការជួយឩបត្តមកម្លាំងយោធាពីបរទេស
- សេចក្តីប្រកាសរបស់រដ្ឋាភិបាលបារាំងស្តីពីការដកកងទ័ពបារាំងចេញពីទឹកដីប្រទេសឥណ្ឌូចិន និងគោរពដល់ឯករាជ្យ អធិបតេយ្យភាពនៃប្រទេសនៅក្នុងឥណ្ឌូចិន
- សេចក្តីថ្លែងការណ៍របស់សន្និសីទទាក់ទងនឹងកិច្ចព្រមព្រៀងសឺណែវ
- សេចក្តីថ្លែងការណ៍បិទសន្និសីទ ( សមាជិកទាំងអស់បានប្រកាសស្តីពីកាតព្វកិច្ចរបស់ខ្លួន គោរពនូវឯករាជ្យ និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជានៅក្នុងឥណ្ឌូចិន ) ។