Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ក. តើការសិក្សាពីវប្បធម៌ចំណេះដឹងទូទៅត្រូវសិក្សាពីអ្វីខ្លះ ?

ខ.​ មានសារសំខាន់ដូចមេ្ដច ?

២. គេតែងតែពោលថា “ ខ្វះការអប់រំខ្វះការអភិវឌ្ឍ “ ចូរបកស្រាយពន្យល់និងលើកឧទាហរណ៍មកបញ្ជាក់ ។

ចម្លើយ​

១. ក. ការសិក្សាពីវប្បធម៌ចំពោះដឹងទូទៅត្រូវសិក្សាពី ៖ ចំណេះដឹងទូទៅទូលំទូលាយលើគ្រប់សកម្មភាពសង្គមមាន ៖

  • ចំណេះដឹងជំនឿសាសនា ចំណេះវិជ្ជា វិទ្យាសាស្រ្ត អក្សរសិល្ប៍ សិល្បៈពត៌មាន ទំនៀមទម្លាប់ប្រពៃណី ការសិក្សា ការអប់រំ សីលធម៌ គុណធម៌ ចរិយាធម៌​​ ច្បាប់ទូន្មាន កីឡា ល្បែងកំសាន្ត ច្បាប់នានា មធ្យោបាយ បច្ចេកទេស វិទ្យាសាស្រ្តទំនើប ការបង្កបង្កើតផល ការដើរហើរ មុខរបរ វិជ្ជាជីវៈ សេដ្ឋកិច្ច សង្គមកិច្ច នយោបាយក្នុង និងក្រៅប្រទេស ពោលគឺរបៀបរៀបរយសដង្គមឲ្យមានសណ្ដាប់ធ្នាប់ឲ្យមានការរីកចម្រើន
  • ចំណេះដឹងពីអ្វីដែលខ្លួនមានដែលល្អ​ហើយត្រួវបានអ្នកផងទាំងពួង ស្រលាញ់និងទទួលស្គាល់តាំងពីបុរាណមក ពោលគឺស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិ អត្តសញ្ញាណជាតិ
  • ចំណេះដឹងពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សិទ្ធិ និងច្បាប់ សិទ្ធិនិងករណីកិច្ច ការទទួលខុសត្រូវ វប្បធម៌សន្ដិភាព ចំណេះចេះរស់នៅក្នុងសង្គម ការកសាងនិតីរដ្ឋ លទ្ធិប្រជាធិតេយ្យ និងការបោះឆ្នោតក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស​ សិទិ្ធកុមារ រដ្ឋធម្មនុញ្ញ អនាម័យ សុខភាព
  • ចំណេះដឹងស្ដីអំពីអំពើហិង្សានៅក្នុងគ្រួសារ ជាកត្តាដែលនាំឲ្យអំពើហិង្សាក្នុងគ្រួសារ ផលវិបាកនៃអំពើហិង្សាក្នុងគ្រួសារ ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ
  • ចំណេះដឹងស្ដីអំពើបរិស្ថាន (ការថែរក្សា និងការពារបរិស្ថាន) ដើម្បីឲ្យយល់ច្បាស់ថា បរិស្ថានធម៌ជាតិគឺជាប្រភពជីវិតនៅលើភពផែនដី
  • ចំណេះដឹងស្ដីពីជំងឺអេដស៍ និងកាមរោគដែលជាជំងឺឆ្លងពុំអាចព្យាបាលបាន យល់ពីវិធីផ្សាព្វផ្សាយ និងការពារជំងឺនេះ
  • ចំណេះដឹងរឹងមាំលើព្រឹត្តិការណ៍ជាតិ អន្ដរជាតិ ពិសេសការយល់ដឹងស្ដីអំពីការវិរដ្ដនៃបច្ចេកវិទ្យាទំនើបនៅលើសកលលោកទាំងផ្នែក នយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ។

ខ. សារសំខាន់នៃការសិក្សាចំណេះដឹងទូទៅ ៖

  • បណ្ដុះមនោសញ្ចេនា​​ ថែរក្សាការពារអ្វីៗដែលជារបស់ជាតិ មរតកនៃវប្បធម៌រុងរឿងរបស់បុព្ធបុរស ដែលបានបន្សល់ទុកឲ្យ
  • ស្គាល់ច្បាស់នូវប្រភពលក្ចណៈនៃវប្បធម៌ អរិយធម៌របស់ជាតិខ្លួនតាមរយៈឥរិយាបថ ដេក ដើរ ឈរ អង្គុយ ទំនៀមទំលាប់ប្រពៃណី ជំនឿសាសនា​សិល្បៈ
  • ចេះយកអ្វីៗដែលមិនមែនជារបស់ជាតិខ្លួន ឲ្យទៅជាលក្ខណៈជាតិខ្លួនស្របតាមដួងព្រលឹងរបស់ជាតិ
  • ចេះរកវិធានការពារ និងទប់ស្កាត់នួវឥទ្ធិពលវប្បធម៌ អរិយធម៌បរទេសទាំងឡាយណា​ ដែលមកបំផ្លាញដល់វប្បធម៌ អរិយធម៌របស់ខ្លួន
  • មានទុកក្នុងការពន្យល់ណែនាំមហាជនទូទៅឲ្យមានឆន្ទៈ ​ចេះស្រលាញ់សម្បត្តិវប្បធម៌នៅជុំវិញខ្លួនគេដែលជាមរតករបស់បុព្ធបុរសយើបន្សល់ទុកឲ្យ
  • ចង់ផ្សារភ្ជាប់ចំណេះដឹងទូទៅ ស្ដីពីវប្បធម៌ជាតិ អន្ដរជាតិរួមជាមួយនឹងមុខវិជ្ជាឯកទេសផ្ទាល់របស់ខ្លួនដើម្បីលើកកម្ពស់គុណភាពអប់រំ​តាមផែនការជាតិអប់រំសម្រាប់យើងទាំងអស់គ្នាដែលជាកូនខ្មែរ
  • ធ្វើការអប់ឲ្យប្រជាពលរដ្ឋស្វែងយល់កាន់តែស៊ីជម្រៅទៅលើអត្តសញ្ញាណជាតិ និងដួងព្រលឹងរបស់ជាតិខ្មែរ ( ប្រជាជន ទឹកដី ប្រវត្តិសាស្រ្ដ ​ការគ្រប់គ្រង​ ភាសា អក្សរសាស្រ្ដ អក្សរសិល្បៈ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា ចិត្តគំនិត អាកប្បកិរិយា​ ឆន្ទៈរួមដូចគ្នា )
  • ចេះរស់នៅក្នុងសង្គមជាមួយគ្នា​ស្រលាញ់រាប់អានគ្នា គោរពសិទិ្ធគ្នាទៅវិញទៅមក​គ្មានការបែងចែកវណ្ណៈពណ៌សម្បុរ ភេទ ជំនឿ សាសនា
  • ចេះរស់នៅប្រកបទៅដោយចរិយាធម៌ និងគុណធម៌ដើម្បីរស់នៅសមរម្យក្នុងសង្គម
  • ចេះរស់នៅប្រកបទៅដោយចារិយាធម៌ និងគុណធម៌ដើម្បីរស់នៅសមរម្យក្នុងសង្គម
  • ចេះយកទ្រឹស្ដីឬដំបូន្មានទាំងឡាយណាដែលដឹងនាំមនុស្សទៅរកផ្លូវល្អមកអនុវត្ត
  • ស្គាល់កាតព្វកិច្ចនិងស័្វយអប់រំខ្លួន ឲ្យក្លាយទៅជាពលរដ្ឋល្អ
  • មានមនសិការក្នុងមុខរបរវិជ្ជាជីវៈតាមសម្មាជីវោមិន​រំលោភលើអ្នកដទៃ
  • ស្គាល់ព្រំប្រទល់រវាងសិទ្ធិនិងច្បាប់ននិងការទទួលខុសត្រូវដើម្បីជៀសវាងការរំលោភសិទ្ធិ
  • មនុស្សត្រូវមានកាតព្ចកិច្ច ការពារប្រជាធិបតេយ្យអភិវឌ្ឍប្រជាធិបតេយ្យនិងប្រើប្រាស់ប្រជាធិតេយ្យដោយត្រឹមត្រូវ
  • មានសាមគ្គីភាពល្អ ស្រលាញ់មនុស្សជាតិទួទៅ
  • មានទំនាក់ទំនង់ជាមួយជាតិនិងអន្តរជាតិមិនប្រកាន់ពូជសាសន៍ ពណ៌សម្បូរ ជំនឿ សាសនា
  • ដើម្បីរួមចំណែកក្នុងកិច្ចការពារបរិស្ថាននៅកម្ពុជាឡើងវិញ ការអប់រំ និងផ្សព្វផ្សាយចំណេះដឹងបរិស្ថានគឺជាសំណួមពរចាំបាច់មួយជាបន្ទាន់ដែលរាជរដ្ឋាភិបាលត្រូវយកត្រូវយកចិត្តទុកដាក់និងគាំពារដល់សកម្មភាពនេះ
  • កិច្ចការពារបរិស្ថាន គឺជាភារកិច្ចរបស់យើងទាំងអស់គ្នាហើយការងារនេះមិនអាចអនុវត្តដោយប្រសិទ្ទិភាព បើគ្មានកម្លាំងមហាជនចូលរួមគ្នានិងគ្មានការបណ្ដុះស្មារតីមនសិការចំណេះបរិស្ថាន
  • ការបំបាត់ភាពក្រីក្រគឺជាចំណែកមួយដល់ការការពារ គុណភាពបរិស្ថានដែរ ។

២. គេតែងពោលថា « ខ្វះការអប់រំ ខ្វះការអភិវឌ្ឍ » ។

ការអប់រំ គឺជាការធ្វើសកម្មភាពទៅលើបុគ្គល ដែលមានគោលបំណងច្បាស់លាស់ ក្នុងការប្រើប្រាស់ចិត្តគំនិតរបស់មនុស្ស (បម្រែបម្រួលបុគ្គលិកលក្ចណៈរបស់មនុស្ស ) ។ ការអប់គឺជាលំនាំនៃការប្រព្រឹត្តនៅពេញមួយជីវិតរបស់មនុស្សក្នុងស្ថានភាពផ្សេងៗគ្នា ។ ឧទាហរណ៍ ការអប់រំខាងវិជ្ជាពេទ្យ ខាងគ្រួបង្រៀន ខាងសំណង់ ខាងបច្ចេកទេសទំនើប​ ។

ការអភិវឌ្ឃ គឺជាការធ្វើឲ្យមានការប្រែប្រួលឆ្ពោះទៅរកភាពរីកចម្រើន ។ ប្រជាពលរដ្ឋជួបប្រទះខាតការអប់រំ ខ្វះការអភិវវឌ្ឍ ៖

  • ខ្វះធនធានមនុស្សសម្រាប់ការពារ និងកសាងប្រទេស (មិនបានក្នុងសាលា គ្មានផ្លែផ្កាក្នុងសង្គម )
  • ជួបប្រទះនូវអនក្ខរជន​ទុរគជន និងភាពក្រីក្រតោកយ៉ាកក្នុងសង្គម
  • កើតមានអំពើអសីលធម៌ផ្សេងៗ ដូចជាអំពើហិង្សា ចោរកម្ម ឃាតកម្ម ជាដើម
  • ខូចបរិស្ថានដោយសារការប្រើប្រាស់វត្ថុធម្មជាតិ ខុសទំនង និងគ្មានចំណេះដឹង
  • កើតមានជំងឺជាច្រើន និងមានអាចមានវិបត្តិកាយសម្បទា រោគាព្យាធិដោយសារពួកគេខ្វះអនាម័យ
  • ពិបាកក្នុងការកសាងប្រទេសឲ្យរីកចម្រើនឆាប់រហ័ស
  • បាក់ទឹកចិត្ត ឈឺចាប់ក្នុងចិត្ត អសដ់សង្ឃឹមក្នុងឆាកជីវិត
  • បាត់បង់កិត្តិយសនិងសេចក្ដីថ្លែថ្នូររបស់ជាតិ
  • អរិយធម៌ជាតិធ្លាក់ចុះ
  • ខ្វះនូវបញ្ញាស្មារតីដោយឆ្លងកាត់ការត្រិះរិះពិចារណាបណ្តាចំណេះដឹងនានា ប្រកបដោយអសីលធម៌ព្រោះតែគ្មានទំនាក់ទំនង យ៉ាងជិតសិ្មទ្ធនៅនឹងប្រពន្ធខួរក្បាល
  • ខ្វះភាពឈ្លាសវៃគ្មានចិត្តគំនិត ឆន្ទៈមោះមុតអង់អាចក្លាហាន ក្នុងកិច្ចការអភិឌ្ឍប្រទេសជាតិមិនអាចទប់ទល់រាលសកម្មភាពសកម្ម ឬអសកម្មក្នុងសង្គមបាន
  • មិនអាចកើតមានស្មារតីសាមគ្គីភាព ភាពរភាពមនុស្សធម៌ អហិង្សាលទ្ធិប្រជាធិបតេយ្យនិងមិនបង្កើតឡើងនូវ ការស្រលាញ់ ថែរក្សាការពារអត្តសញ្ញាណជាតិដែលជាដួងព្រលឹងរបស់ជាតិខ្លួន
  • គ្មានគំនិតបង្កើតស្នាដៃ ដែលជាទេពកោសល្យរបស់ខ្លួនឲ្យក្លាយជាកោសិការបស់សង្គមបានទេ
  • មិនអាចធ្វើខ្លួនឲ្យទៅជាមនុស្សមានគុណប្រយោជន៍ដល់សង្គមជាតិមានន័យថារស់ទម្ងន់ផែនដី
  • ការរស់នៅបែបបទឃាសត្វគ្មានសេចក្ដីថ្លៃថ្នូរមិនអាចក្លាយទៅជាស្ថាបនិកយ៉ាងសកម្មភាព ក្នុងការកសាង ប្រវត្តិសាស្រ្ដរបស់សង្គមជាតិ
  • មិនអាចអប់រំសុខភាព អនាម័យ បរិស្ថាន សិទ្ធិប្រជាធិបតេយ្យ ដើម្បីឈានទៅស្គាល់អំពើសារសំខាន់ និងផលប្រយោជន៍ ឬផលវិបាកដែលកើតមានជាយថាហេតុ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login