2017-07-24 01:42
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពិធីមង្គលនោះមានបែបឧបកិច្ចដូចតទៅ៖
រកស្ត្រីគួរជាទីរាប់អានចំនួន៦នាក់ ហើយប្រសិទ្ធនាមឈ្មោះថ្មីថា
+ នាងស្រី តំណាងឱ្យសិរី និងភាពត្រជាក់ត្រជុំ។
+ ស្រីរតន៍ តំណាងឱ្យត្បូង ឬគ្រាប់ពេជ្រគ្រប់ប្រភេទ ឬតំណាងឱ្យអ្នកមុខអ្នកការចរចារាក់ទាក់ពេលភ្ញៀវមកចូលរួមឡើងផ្ទះ។
+ នាងសួស្តី តំណាងឱ្យសិរីសួស្តី ជ័យមង្គល ភាពសុខក្សេមក្សាន្ត។
+ នាងកែវ តំណាងឱ្យទ្រព្យសម្បត្តិ មាសប្រាក់ កែវកងហូរចូលជូនដល់ម្ចាស់ផ្ទះ។
+ នាងគង់ តំណាងឱ្យភាពគង់វង្សទ្រព្យ និងជីវិតដល់ម្ចាស់ផ្ទះ។
+ នាងជ័យ តំណាងឱ្យអ្នកនាំជោគជ័យគ្រប់ប្រការដល់ម្ចាស់ផ្ទះ។
រកមនុស្ស៤នាក់ទៀតកាន់របស់របរផ្សេងៗទៀតរួមមាន៖
+ អ្នកបីផ្លែដូងបិទក្រដាសមាស គឺដើម្បីឱ្យមានមាសប្រាក់បរិបូរ គឺមាសប៉ុនដូងទុំ។
+ អ្នកបីផ្លែត្រឡាច គឺដើម្បីឱ្យម្ចាស់ផ្ទះរកស៊ីកាក់កប ឡើងខ្ពស់ ដូចត្រឡាចវារឡើងទ្រើង។
+ អ្នកបីឆ្មារសំបុរបីម្នាក់ គឺដើម្បីឱ្យអ្នកផ្ទះរកស៊ីមានបានកើតលាភយសសក្តិ មាសប្រាក់។
+ អ្នកកាន់អាវុធ គ្រឿងចំបាំង តំណាងឱ្យភាពខ្លាំងក្លា ការពារខ្មាំងសត្រូវ, ឱ្យមានរិទ្ធិអំណាច សត្រូវខ្លបខ្លាចគ្រប់ទិសទី។