សំនួរ
១. តើការបែកបន្ទាយលង្វែកបណ្តាលមកពីំមូលហេតុអ្វី ? ហើយការបែកបន្ទាយនេះវាផ្តល់ផលវិបាកអ្វីខ្លះ ?
២. ក្រោយថ្ងៃទី១៧ មេសា ១៩៧៥ តើកងកម្លាំងប្រដាប់អាវុធរំដោះជាតិកម្ពុជាបានអនុវត្តតាមបញ្ជារបស់លេខាបក្សកុំមុសនីយកម្ពុជាប្រជាធិបតេយ្យប៉ុន្មានប្រការ ? អ្វីខ្លះ ?
៣. តើសន្ធិសញ្ញាសឺណឺវឆ្នាំ ១៩៥៤ បានអនុម័តលើកិច្ចព្រមព្រៀង សេចក្តីប្រកាសនិងសេចក្តីថ្លែងការណ៍អ្វីខ្លះ ?
៤. តើសង្រ្គាមត្រជាក់កើតឡើង និងបញ្ចប់នៅពេលណា ? ចូររកមូលហេតុនៃសង្គ្រាមត្រជាក់ ? ចូរលើកយកព្រឹត្តិការណ៍ធំៗក្នុងពេលមានសង្រ្គាមត្រជាក់ឱ្យបានបួនយ៉ាងតិច ។
៥. ហេតុអ្វីបានជាអង្គការសហប្រជាជាតិ(UN) ត្រូវបានបង្កើតឡើង ? តើអង្គការសហប្រជាជាតិ(UN)
មានគោលការណ៍អ្វីខ្លះ ? តើអង្គការសហប្រជាជាតិ (UN) បានជួយដោះស្រាយបញ្ហាអ្វីខ្លះដល់ប្រទេសកម្ពុជាចាប់តាំងពីប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្គការសហប្រជាជាតិនេះរហូតមកដល់បច្ចុប្បន្ន ?
ចម្លើយ
១. មូលហេតុនៃការបែកបន្ទាយលង្វែក ៖
- ព្រះរាជា ៖ សត្ថាទី១ ទៅជួយរំដោះក្រុងអយុធ្យាពីការត្រួតត្រារបស់ភូមា
- សៀម ៖ រមិលគុណ ប្រើល្បិចបញ្ជូនសង្ឃមកយកការណ៍ និងប្រើល្បិចបាចប្រាក់ដូង
- ប្រជារាស្រ្ត ៖ នាំគ្នាកាប់ឆ្ការឫស្សី
- សាមគ្គី ៖ ប្រជាជនគ្មានឯកភាពជាតិ ។
ការបែកបន្ទាយលង្វែកនេះផ្តល់ផលវិបាក ៖
- ប្រទេសធ្លាក់ក្នុងវិបត្តិកាន់តែធ្ងន់ធ្ងរ
- ប្រទេសធ្លាក់ទៅជារដ្ឋទន់ខ្សោយមួយនៅអាស៊ីអាគ្នេហ៍ (បាត់បង់ឬទ្ធានុភាព)
- កម្ពុជាបាត់បង់កេតនភ័ណ្ឌជាតិ គ្រោះទុរភិក្សកើតពេញផ្ទៃប្រទេស
- បាត់បង់ទឹកដីដូចជា ខេត្តចន្ទបុរី បញ្ចឹមបុរី នគរាជសីមា បាត់ដំបង សៀមរាប ពោធិសាត់
- ប្រជារាស្រ្តបាត់បង់ជំនឿលើព្រះរាជា (ក្សត្រ៤អង្គ គ្មានទសពិធរាជធម៍) ។
២. ក្រោយថ្ងៃទី១៧ មេសា ១៩៧៥ កងកម្លាំងប្រដាប់អាវុធរំដោះជាតិកម្ពុជាបានអនុវត្តតាមបញ្ជារបស់លេខាបក្សកុំមុយនីសកម្ពុជាប្រជាធិបតេយ្យ ៨ ប្រការគឺ ៖
- ជម្លៀសប្រជាជនចេញពីទីក្រុងទាំងអស់
- លុបបំបាត់ទីផ្សារ
- លុបបំបាត់រូបិយបណ្ណរបស់ លន់ នល់ ហើយដកទុករូបិយបណ្ណបដិវត្តដែលបានបោះពុម្ភរូចហើយ
- ផ្សឹកព្រះសង្ឃដែលកាន់ព្រះពុទ្ធសាសនាទាំងអស់ អោយទៅធ្វើស្រែចម្ការតាមទិសដែលពួកគេទៅដល់តាមមូលដ្ឋាននីមួយៗ
- ប្រហារជីវិតមេដឹកនាំរបស់របប លន់ នល់
- បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេស
- បណ្តេញជនជាតិវៀតណាមឱ្យចេញទាំងអស់
- បញ្ជូនទ័ពទៅតាមព្រំប្រទល់ ជាពិសេសព្រំប្រទល់ប្រទេសវៀតណាម ។
៣. សន្ធិសញ្ញាសឺណឺវឆ្នាំ ១៩៥៤ បានអនុម័តលើកិច្ចព្រមព្រៀង សេចក្តីប្រកាសនិងសេចក្តីថ្លែងការណ៍ទាក់ទងនិងកម្ពុជាដូចជា ៖
- កិច្ចព្រមព្រៀងការណ៍ស្តីពីការបញ្ឈប់បទបាញ់គ្នានៅក្នុងប្រទេសកម្ពុជា
- សេចក្តីប្រកាសរបស់រដ្ឋាភិបាលកម្ពុជាទាក់ទងនឹងសម្ព័ន្ធភាពយោធា ការតាំងមូលដ្ឋានទ័ពបរទេស និងការជួយឩបត្ថមកម្លាំងយោធាពីបរទេស
- សេចក្តីប្រកាសរបស់រដ្ឋាភិបាលបារាំងស្តីពីការដកកម្លាំងទ័ពបារាំងចេញពីទឹកដីប្រទេសឥណ្ឌចិន
- សេចក្តីថ្លេងការណ៍របស់សន្និសិទ្ធិទាក់ទងនឹងកិច្ចព្រមព្រៀងសឺណែវ
- សេចក្តីថ្លែងការណ៍បិទសន្និសិទ្ធិ(សមាជិកទាំងអស់បានប្រកាសស្តីពីកាតព្វកិច្ចរបស់ខ្លួន គោរពនូវឯករាជ្យនិងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជានៅក្នុងឥណ្ឌចិន) ។
៤. សង្រ្គាមត្រជាក់កើតឡើងនៅឆ្នាំ ១៩៤៧ និងបញ្ចប់នៅឆ្នាំ ១៩៩១ ។ មូលហេតុនៃសង្គ្រាមត្រជាក់ គឺការប្រឈមមុខដាក់គ្នារវាងមនោគមវិជ្ជាកុំមុយនីស និងមនោគមវិជ្ជាសេរី ។ ព្រឹត្តិការណ៍សំខាន់ៗក្នុងពេលមានសង្រ្គាមត្រជាក់មាន ៖
- ការបែងចែករូបិយបណ្ណអាឡឺម៉ង់ខាងលិច និងអាឡឺម៉ង់ខាងកើត
- ការបង្កើតបក្សសម្ព័ន្ធអូតង់ និងវ៉ាសូវី
- ការក្រកួតប្រជែងខាងបច្ចេកវិទ្យា និងសព្វាវុធ
- សង្រ្គាមនៅឩបទ្វីបកូរ៉េ ។
៥. បានជាអង្គការសហប្រជាជាតិ(UN)ត្រូវបានបង្កើតឡើងព្រោះ ៖
- ពិភពលោកចង់បានសន្តិភាព
- សង្រ្គាមលោកលើកទី២ រាលដាលពេញពិភពលោក
- សង្គមប្រជាជាតិគ្មានឥទ្ធិពល ។
អង្គសហប្រជាជាតិ(UN) មានគោលការណ៍ដូចជា ៖
- UN ផ្អែកលើសមភាព និងអធិបតេយ្យភាពរវាងសមាជិកទាំងអស់
- សមាជិកទាំងអស់ត្រូវដោះស្រាយរាល់ជម្លោះអន្តរជាតិ ដោយមធ្យោបាយសន្តិភាពនៅក្នុងលក្ចខណ្ឌដោយមិនឱ្យខូចខាតដល់សន្តិភាព សន្តិសុខ និងយុត្តិធម៍
- សមាជិកទាំងអស់ត្រូវតែបំពេញកាតព្វកិច្ច ដោយជឿជាក់រដ្ឋធម្មនុញ្ញនៃ UN
- ត្រូវអត់ធ្មត់រាល់អំពើគំរាមកំហែង និងការប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រទេសណាមួយក្នុងទំនាក់ទំនងអន្តរជាតិរបស់ខ្លួន ។
- ធម្មនុញ្ញមិនអនុញ្ញាតិឱ្យអង្គការសហប្រជាជាតិធ្វើអន្តរាគមន៍កិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ។
អង្គការសហប្រជាជាតិ (UN) បានជួយដោះស្រាយបញ្ហាដល់ប្រទេសកម្ពុជាចាប់តាំងពីប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្គការនេះរហូតមកដល់បច្ចុប្បន្នដូចជា ៖
- ១៥ មិថុនា ១៩៦២ ជួយដោះស្រាយរឿងក្តីប្រាសាទព្រះវិហារ
- ២៣ តុលា ១៩៩១ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
- ២៣-២៦ ឩសភា ១៩៩៣ រៀបចំការបោះឆ្នោតនៅកម្ពុជា
- ០៧ កក្កដា ១៩៩៣ បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
- ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (អប់រំ សុខាភិបាល)
- ១៨ តុលា ២០១១ តុលាការអន្តរជាតិបានបញ្ជាឱ្យទ័ពថៃ និងកម្ពុជាដកចេញពីតំបន់ប្រាសាទព្រះវិហារ ។