Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថាគ្រឿងញៀន ? តើគ្រឿងញៀនមានប្រភេទអ្វីខ្លះ ?

២. តើមានមូលហេតុអ្វីខ្លះ ដែលបណ្តាលអោយជនខ្លះប្រើប្រាស់គ្រឿងញៀន ?

៣ .​ តើការប្រព្រឺត្តគ្រឿងញៀនមានផល​ប៉ះពាល់អ្វីខ្លះដល់ខ្លួន គ្រួសារនិងជាតិ ?

៤. ប្រសិនបើនរណាម្នាក់ ឲ្យអ្នកប្រើប្រាស់គ្រឿងញៀន តើអ្នកត្រូវមានវិធីបដិសេធដូចម្ដេច ?

៥ . ជនណាដែលប្រព្រឹត្តគ្រឿងញៀន និងត្រូវមានទោស ដូចម្តេចខ្លះ ?

ច​ម្លើយ

១.​គ្រឿងញៀនជាសារធាតុទាំងឡាយណាដែលបានចូលទៅក្នុងសារពាង្គកាយ​​​​ហើយធ្វើអោយផ្លាស់ប្តូរមុខងារដំណើរការនៃរាងកាយមនុស្ស ។

  • ប្រភេទគ្រឿងញៀនមាន ៖ ស្រា ​បារី កាហ្វេ កញ្ជា​ អាភៀន អីស្ត្រាសី ហេរ៉ូអ៊ីន យ៉ាម៉ាយ៉ាបា ។

២ .មូលហេតុដែលបណ្តាលអោយជនខ្លះប្រើប្រាស់គ្រឿងញៀន 

បណ្តាលមកពី ៖

ក . កត្តាបុគ្គលផ្ទាល់ :

  • អវិជ្ជា ល្ងង់​ឆាប់ជឿគេ ចាញ់បោកគេ
  • រៀនខ្សោយ រៀនមិនចូល​ ចេញក្រៅសាលា ទៅជួបនិងពួខិលខូច
  • ភាពចង់ដឹង ចង់សាក បណ្ដាលអោយញៀន ខ្លាំងឈប់មិនបានអត្តចរិករឹងមានៈ
  • ចង់សប្បាយដើម្បីបំបាត់ការធុញទ្រាន់ គិតថាអាចបំភេ្លច​បញ្ហាផ្សេងៗបាន
  • សេព្វកប់មិត្តភកិ្តមិនល្អ
  • ទទួលការគៀបសង្គត់ គម្រាមកំហែងពីក្មេងទំនើង
  • ត្រូវគេចាប់បង្គំអោយប្រព្រឹត្តដើម្បីទុកធ្វើជាអាយ៉ងរបស់ពួកគេក្នងការរកប្រាក់

ខ .កត្តាគ្រួសារ​

  • ខ្វះភាពកក់ក្ដៅពីមាតាបិតាអាណាព្យាបាល
  • មានអំពើហឹង្សាក្នុងគ្រួសារ
  • ជីវៈភាពគ្រួសារក្រីក្រ ត្រូវបង្ខំចិត្តរកស៊ីជួញដូរគ្រឿងញៀន

គ . កត្តាសង្គម

  • លំហូរចូលនៃវប្បធម៌បរទេស
  • មានការចរាចរទំនិញក្លែងក្លាយ គ្រឿងញៀន។ល។
  • មានការឆកពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច

កត្តាសំខាន់ៗគឺមាតាបិតាត្រូវប្រុងប្រយ័ត្នណែនាំអប់រំកូនអោយបានដិតដល់ តាមដានរាល់សកម្មភាព របស់កូនកុំបណ្តោយចាយវាយប្រាក់កាសខ្ជះខ្ជាយ ឬឈ បណ្ដាលអោយកូនសេពគប់មិត្តភក្តិមិន​ល្អជ្រុលហួស ដែលធ្វើអោយពិបាកកែ ។

.ការប្រើប្រាស់គ្រឿងញៀនបង្កអោយមានផលវិបាកដល់ខ្លួននិងគ្រួសារ​ សង្គម ជាតិដូចជា ៖

     ក . ចំពោះផ្ទាល់ខ្លួន

  • ខូចសុខភាព(ទ្រុឌទ្រោម បាក់កំម្លាង ចាស់មុនអាយុ )
  • កើតជំងឺ(ថ្លើម ក្រពះ ពោះវៀន រលោកស្រោមខួរក្បាល ពិសេសជំងឺមិនអាចព្យាបាលបាន គី អេដស៏)
  • ខាត់បង់ប្រាក់កាស ទ្រព្យសម្បត្តិ
  • ខាត់បង់ពេលវេលា បាត់បង់ការងារ ខាត់បង់ការរៀនសូត្រ
  • បាតបង់កិតិយស សេចក្ដីថ្លៃថ្នូររបស់មនុស្ស ប៉ះពាល់ដល់ខួរក្បាល់ ​អាចក្លាយជាមនុស្សឆ្កួត ឡប់សតិ ងាយនិងឆាប់ភ្លេចភ្លាំង
  • មានចរិតកាចសាហាវ ឃោឃៅ ​ចូលចិត្តប្រើហឹង្សា ហានប្រព្រឹត្ដចោរកម្ម ឆក់ប្លន់ ធ្វើអ្វីមួយគ្មានការពិចារណា
  • បាត់បង់មនុស្សជាទីស្រឡាញ់ និងមិត្តភក្តិ អ្នកជិតខាង បាត់បង់គ្រួសារ សាច់ញតិ
  • បាត់បង់ឪកាសល្អក្នុងជីវិត ខូចអនាគត់ អាចជាប់គុក រឺ ស្លាប់ខ្លួន

  ខ . គ្រួសារ

  • បាត់បង់ធនធានមនុស្សក្នុងគ្រួសារ (ជាអ្នករក់ប្រាក់ចំណូល ជាអ្នកផ្ដល់ភាពកក់ក្តៅ ជាក្តីសង្ឃឹមក្នុងគ្រួសារ )
  • បាត់បង់ប្រាក់កាស ទ្រព្យសម្បតិ្ត ខាតពេលវេលា
  • បាត់បង់សេចក្ដីថ្លៃថ្នូរ កិត្តិយសគ្រួសារ (ពូជអំបូរ)
  • បង្កអោយមានអំពើហឹង្សា ក្នុងគ្រួសារ (កើតមានជំលោះផ្សេងៗ)

  គ . សង្គមជាតិ

  • បាត់បង់ធនធានមនុស្សក្នុងសង្គម បាត់បង់សេចក្តីថ្លៃថ្នូរ កិតិ្តយសសង្គម ជាតិ
  • កើតមានអំពើអសន្តិសុខក្នុងសង្គម(ឆក់ ប្លន់ សម្លាប់ ​ចាប់ជម្រិត ចាប់រំលោភ )
  • កើតមានភាពអធិបតេយ្យ ច្របូលច្របល់ក្នុងសង្គមជាតិ
  • សង្គមគ្មានការរីកចម្រើន ជួនវិបាត់ក្រីក្រពឹងអាស្រ័យ តែជំនួយពីបរទេស ។

.ប្រសិននរណាម្នាក់បង្ខំអោយអ្នកប្រើ​ប្រាស់គ្រឿងញៀនយើងត្រូវមានវិធី បដិសេដដោយនិយាយថា ៖ សុំទោសខ្ញុំមានជំងឺ ខ្ញុំប្រញាប់ណាស់​ខ្ញុំតមចំណី ទេ ខ្ញុំអរគុណច្រើនណាស់ ​ខ្ញុំមិនអាចទេ ។

.ជនណាដែលប្រព្រឹត្តគ្រឿងញៀន និងត្រូវមានទោស ដាក់ពន្ធធនាគារពី១ឆ្នាំដល់៥ឆ្នាំចំពោះ ៖

   ក . ​ជនណាសម្រួលដោយចេ​នាអោយជនណាម្នាក់ប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ដែលបណ្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ទោះយកថ្លៃក្តី មិនយកថ្លៃក្តី

  ខ . ជនណាដែលលួចដាក់គ្រឿងញៀនដែលបណ្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្នុងអាហារ ភេសជៈរឺ ក្នុងសម្ភារៈផ្សេងៗទៀតដោយមិនអោយអ្នកបរិភោគរឺអ្នកប្រើប្រាស់ដឹង ។ក្រៅពីដាក់ទោសពន្ធធនាគារ ជនល្មើសអាចត្រូវបង់ប្រាក់បន្ថែមនៅទោសពិន័យជាប្រាក់ពី៥លានរៀលទៅដល់១០លានរៀល ។ជនណាប្រព្រឹត្តិដោយចេតនាទាក់ទង់នឹងការនាំ ចេញ ការនាំចូល ការដឹកជញ្ជូនអន្តរជាតិ នូវគ្រឿងញៀន ដែលបណ្ដាលអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ត្រូវផ្ដន្ទាទោស ពី១០​ទៅ២០ ឆ្ខាំនិងផ្តន្ទាទោសពិន័យជាប្រាក់ពី១០លានរៀលទៅ៥០លានរៀល(ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ១៩៩៦) ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login