សំណួរ
១. តើគោលដៅនៃការអប់រំសម្រាប់ទាំងអស់គ្នាមានអ្វីខ្លះ ? តើមានប្រទេសប៉ុន្មាននៅលើសកលលោកដែលសម្រេចបាននូវគោលដៅទាំងនេះ ?
២. តើកត្តាអ្វីខ្លះដែលត្រូវយកចិត្តទុកដាក់ដើម្បីលើកម្ពស់គុណភាពអប់រំ ?
៣. ហេតុអ្វីបាននៅក្នុងសង្គមប្រជាធិបតេយ្យគេឪ្យតម្លៃសមភាពបុគ្គលជាគន្លឹះក្នុងការអភិវឌ្ឍស្ថាប័ននឹងប្រទេសជាតិ ?
៤. បើអ្នកជាគ្រូបង្រៀនម្នាក់ តើមានករណីកិច្ចប្រតិបត្តិចំពោះខ្លួនឯងដូចម្ដេចខ្លះ ?
ចម្លើយ
១. គោលដៅនៃការអប់រំសម្រាប់ទាំងអស់គ្នាមាន ៖
- គោលដៅទី១ ការគាំពារនិងការអប់រំកុមារតូច
- គោលដៅទី២ សកលកកម្មនៃការអប់រំបឋមសិក្សា
- គោលដៅទី៣ ជំនាញរបស់យុវជននិងមនុស្សពេញវ័យ
- គោលដៅទី៤ អក្ខរកម្មមនុស្សពេញវ័យ
- គោលដៅទី៥ គុណភាពនៃការអប់រំ
យោងតាមរបាយការណពិនិត្យជាសកលលើការអប់រំសម្រាប់ទាំងបអស់គ្នានាឆ្នាំ ២០១៣-២០១៤ បានបញ្ចាក់ថា ៖ លើលោកមិនមានកំណត់ចំនួនប្រទេសដែលសម្រេចបានតាមគោលដៅទាំងអស់នេះនៅត្រឹមឆ្នាំ២០១៥ទេ ។ ប៉ុន្ដែមានអត្រាភាគរយនៃចំនួនប្រទេសដែលនឹងអាចសម្រេចបាន ៥គោលដៅ គឺ ៖
គោលដៅទី៥ ៖ ៤៨ , គោលដៅទី២ ៖ ៥៦ , គោលដៅទី៣ ៖ ៤៦ , គោលដៅទី៤៖ ២៩ , គោលដៅទី៥ ៖ ៧០ (យុគភាពនៅកម្រិតមធ្យមសិក្សាបឋមភូមិ) ។
២.កត្តាដែលត្រូវយកចិត្តទុកដាក់ដើម្បីលើកម្ពស់គុណភាពអប់រំដូចជា ៖
- គុណវុឌ្ឍរបស់គ្រូបង្រៀន ៖ ភាគរយត្រូវដែលទទួលបានការបណ្ដុះបណ្ដាលតាមស្ដង់ដាជាតិ សញ្ញាបត្រកម្រិតជំនាញឯកទេសភាសាបរទេស បច្ចេកវិទ្យា ជំនាញទំនាកទំនង ការជួយសិស្ស ( ចិត្តសាស្រ្ដ និង គរុកោសល្យ ) មានឆន្ទៈនិងមនសិការវិជ្ជាជីវៈខ្ពស់ ។ យោងតាមរបាយការណ៍របស់អង្គការ UNESCO បញ្ជាក់ថា គុណវុឌ្ឍិរបស់គ្រួបង្រៀនមានទំនាក់ទំនងជាមួយលទ្ធផលសិក្សារបស់សិស្ស ។ របាយការណ៍នេះបានលើកឡើងពីយុទ្ធសាស្រ្ដចំនួន ៤ ដើម្បីផ្ដល់គ្រូបំផុតក្នុងគោលបំណងឲ្យកុមារទទួលបាននូវការអប់រំប្រកបដោយគុណភាពគឺ ៖
១.ត្រូវមានការជ្រើសរើសគ្រួដែលមានលក្ខណៈសម្បត្តិសមស្របទៅនឹងលក្ខណៈចម្រុះរបស់កុមារដែលពួកគាត់នឹងបង្រៀន
២. គ្រូត្រូវទទួលបាននូវការបណ្ដុះបណ្ដោលអំពីរបៀបផ្ដល់ការគាំទ្រដល់សិស្ស (កុមារ) ដែលរៀនខ្សោយជាងគេចាប់ផ្ដើមពីថ្នាក់ដំបូងទៅ
៣. មានគោលបំណងជម្ទះវិសមភាពនៅក្នុងការរៀនសូត្រតាមរយៈការពង្រាយគ្រូដែលល្អបំផុតទៅដតាមតំបន់ដែលជួបការលំបាកនៅក្នុងប្រទេស ។
រដ្ឋាភិបាលត្រូវបានផ្ដល់ឪ្យគ្រូនូវការលើកទឹកចិត្តគ្រប់ផ្នែកឪ្យបានសមស្រប ដើម្បីលើកទឹកចិត្តពួកគេឪ្យបន្ដបម្រើការងារនេះ និងធានាថាកុមារគញរប់រូបពិតជាអាចរៀនសូត្របានពិតប្រាកដមិនថាពួកគេស្ថិតនៅក្នុងកាសៈទេសៈណានោះទេ ។
- កម្មវិធីសិក្សាកម្មវិធីសិក្សាមានគុណភាពសមស្របតាមតម្រួវការ
- សម្ភារឧបទេសៈឯកសារសម្រាប់សដិក្សាស្រាវជ្រាវសម្បូរបែប
- បរិស្ថានសិក្សា
ផលធៀបគ្រូសិស្សគឺជារង្វាស់មួយសម្រាប់សិក្សាធ្វើការវាយតម្លៃវឌ្ឍនភាពគុណភាពអប់រំនិងអគារសិក្សាគ្រប់គ្រាន់តាមស្ដង់ជាគរុកោសល្យ
- ធានាឪ្យបាននូវគុណនៃការប្រឡងគ្រប់កម្រិតគោលការណ៍នៃការប្រឡងដូចជាយុទ្ធសាស្រ្ដវាយតម្លៃដើម្បីលើកកម្ពស់សំភារបង្រៀន និងរៀន ។
៣. បានជានៅក្នុងសង្គមប្រជាធិបតេយ្យគេឲ្យតម្លៃបុគ្គលគឺជាភាពស្មើគ្នារវាងសិទ្ធរបស់បុគ្គលម្នាក់ៗ ។ ប៉ុន្តែមិនតម្រូវឪ្យមនុស្សម្នាក់ៗត្រូវស្មើគ្នាគ្រប់កាលទេសៈនោះទេ ។ ក្នុងសង្គមប្រជាធិបតេយ្យសមភាពបុគ្គលវាគន្លឹះក្នុងការអភិវឌ្ឍប្រទេសពីព្រោះ ៖
- លុបបំបាត់ភាពរើសអើងតាមរយៈការទទួលផងប្រយោជន៍ពីការចូលរួមការគាំទ្រដូចគ្នា
- ទទួលបានការសិក្សរៀនសូត្រពីសហសេវិករួមផលប្រយោជន៍ពីការចូលរួមគាំទ្រដូខចគ្នា
- ការទទួលបាននូវការទទួលស្គាល់តម្លៃនឹងការគោរពស្របច្បាប់
- ទទួលបានឪកាសក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ
- ការទទួលព័ត៌មានគ្រប់គ្រាន់និងទាន់ពេលវេលា
- ការទទួលសិទ្ធិបញ្ចេញមតិយោបល់ និងទទួលយក/ ស្កាប់យោបល់អ្នកដទៃ
- មានជំនឿជាក់ ទំនុកចិត្តនិងទំនួលខុសដត្រួវលើសកម្មភាពរបស់ខ្លួន
- បង្កើបាននូវវប្បធម៌ចែករំលែកចំណេះដឹងយ៉ាងទូលំទូលាយ
- បង្កើតសាមគ្គីភាព ភក្តីភាពនិងចំណងមិត្តភាពជាកម្លាំងស្នូលដែលអាចនាំមកនូវភាពជោគជ័យតរបស់ស្ថាប័ននិងសង្គមជាតិការអភិវឌ្ឍ ។
៤. បើអ្នកជាគ្រូបង្រៀនម្នាក់ យើងមានករណីកិច្ចប្រតិបត្តិចំពោះខ្លួនឯងដូចជា ៖
- ត្រូវប្រកាន់ផខ្ចាប់នូវសីលធម៌ក្នុងការប្រកបមុខវិជ្ជាជីវៈ រក្សាការសម្ងាត់ ដែលបានកំណត់ដោយច្បាប់និងបទបញ្ញតិ្តនានា ដើម្បីផលប្រយោជន៍របស់អ្នកសិក្សា
- រៀបចំកិច្ចការបង្រៀនដើម្បីកំណត់ការពន្យល់សំដៅធានាគុណភាព និងប្រសិទ្ធភាពនៃការបង្រៀន
- គោរពេជីវិតឯកាយ ចិត្ត និងសេចក្ដីថ្លៃថ្នូររបស់មនុស្សក្នុងពេលប្រកបវិជ្ជាជីវៈ
- ស្ដាប់ ពិនត្យ ឪ្យដំបូន្មាន ឬ ធ្វើឪ្យអាណាព្យាបាល អ្នកសិក្សាស្រាវជ្រាវ បន្ថែមនូវចំណេះដឹងរបស់ខ្លួន
- ភ្នាក់រលឹកក្នុងការសិក្សាស្រាវជ្រាវបន្ថែមនូវចំណេះដឹងរបស់ខ្លួន
- មានការស័្វយវាយតម្លៃទាំងសីលធម៌ អាកប្យកិរិយានិងលើការប្រតិបត្តិវិជ្ជាជីវៈរបស់ខ្លួន
- ចូលរួមនិងគាំទ្រគ្រសប់សកម្មភាពអប់រំទោះក្នុងរូបភាពណាក៏ដោយ
- និយាយស្ដីដោយប្រុងប្រយ័ត្ន និងគិតដល់ប្រតិឃាត ។