សំនួរ
១ . សិទ្ធជាគោលធំៗ៤របស់កុមារមានអ្វីខ្លះ ?
២ . ហេតុអ្វីបានជាអ្នកចង់ក្លាយជាគ្រូបង្រៀន ? ព្រោះអ្វី ?
៣ . ក្នុងនាមជាគ្រូបង្រៀនម្នាក់ តើអ្នកត្រូវធ្វើដូចម្ដេចដើម្បីអោយសិស្សសម្រេចបាននូវសសរស្កម្ភទាំងបួនស្តីពីវប្បធម៏ ? ចូរពន្យល់ ?
៤ . ជារឿយៗនៅក្នុងសង្គមខ្មែរគតែងតែសង្កេតឃើញមានអំពើហឹង្សាក្នុងគ្រសារខ្លះៗ
ក . អំពើហឹង្សាជាអ្វី ? បណ្ដាលមកពីកត្តាអ្វីខ្លះនិងនាំមកនូវផលវិបាកអ្វីខ្លះ ?
ខ . តើគ្រួសារមានបង្រៀនអាចមានអំពើហឹង្សាដែររឺទេ ?
គ . តើត្រូវមានអកប្បកិរិយានិង វិធានការបែបណាខ្លះដើម្បីទប់ស្គាត់អំពើហឹង្សានេះ ?
៥ . ក្នុងនាមអ្នកជាបេក្ខជនប្រលងជ្រើសរើសជាគ្រូបង្រៀនម្នាក់ តើយុវជនល្អ ពលរដ្ឋល្អ ត្រូវមានលក្ខណៈសម្បត្តិយ៉ាងណាខ្លះ ?
ចំម្លើយ
១ . សិទ្ធជាគោលធំៗ៤របស់កុមារមាន
១ .សិទ្ធិមានការអប់រំ ២ . មានសិទ្ធិមិនអោយមានអំពើឃៅឃៅលើខ្លួន ៣ . សិទ្ធិមិនអោយមានការកេងប្រវ័ញលើខ្លួន ៤ . សិទ្ធិមានអោយគេបោះបង់ចោល ។
២ .បានជាអ្នកចង់ក្លាយជាគ្រូបង្រៀនព្រោះ ៖
- មូលហេតុដែលចង់ក្លាយជាគ្រូចង្រៀនគី ចង់អោយកុមារាកុមារីយុវជនជាអ្នកបន្ដវេនពីមនុស្សដែលធ្វើការអភិវឌ្ឍន៏ខ្លួននិងដើម្បីក្លាយពលរដ្ឋល្អដែលមានប្រយោជន៏ជាទិ៍សង្ឃឺមនិងជាសសទ្រូងរបស់ប្រទេសជាតិ ។
- ចង់អោយមនុស្សមានចំណេះដឺងទូលំទូលាយ
- អប់រំអោយមានលក្ខណៈវិទ្យាសាស្រ្តនិងបច្ចេកទេសទំនើបេជឿនលឿន
- អប់រំឲមានសិលធម៏ល្អនិងគុណធម៏ល្អ
- អប់រំអោយចេះគោរពសិទ្ធិគ្នាទៅវិ្ទញទៅមកមានលក្ខណៈប្រជាធិបតេយ្យ និង អោយយល់ដឺងពីបរិស្ថានល្អ
- អប់រំអោយមានសុខភាពមាំមួន អប់ឬមអោយមានមនៈសិការខ្ពស់ចំពោះប្រទេសជាតិ
- អប់រំអោយមានសាមគ្គីភាពល្អ
- អប់រំអោយមានល្បិចនិងវិធីសាស្រ្ដក្នុងការផ្តល់ចំនេះដឺងដល់មនុស្សជំនាន់ក្រោយអោយក្លាយជាពលរដ្ឋល្អពិត
- អប់រំអោយខិតខំស្រាវជ្រាវចំនេះដឺងថ្មីបទពិសោធន៏ល្អៗសំរាប់អ្នកជំនាន់ក្រោយៗចេះស្វ័យសិក្សាអភិវឌ្ឍន៏ខ្លួនឥតឈប់ឈរ ព្រោះគ្រូជាអ្នកដឺកនាំខាងសតិបញ្ញាដល់មនុស្សហើយគ្រូជាអ្នកកសាងសតិបញ្ញាដល់សង្គមជាតិគ្រូល្អនាំអោយយុវជនល្អនាំអោយសង្គមល្អនាំអោយប្រទសជាតិមានការអភិវឌ្ឍន៏ថ្លៃថ្នូរនិងរុងរឿងគ្រូជាអ្នកកសាងធនធានមនុស្សសំរាប់ប្រទេសជាតិ ។
៣ .ក្នុងនាមខ្ញុំជាគ្រូបង្រៀនម្នាក់ត្រូវអប់រំអំពីផលប្រយោជន៏នៃការសិក្សាវប្បធម៏ដើម្បីអោយសិស្សសំរេចបាននូវសសរស្ភម្ភទាំង៤ ៖
ក . ចំណេះដឺង
- បើកទូលាយនូវចំនេះដែងទូទៅអោយបានទូលំទូលាយបន្ថែមទៀត
- ស្គាល់មូលដ្ឋានគ្រឺះរបស់សង្គមជាតិនិង ព្រលឺងជាតិ
- យល់ដឺងកាន់តែច្បាស់អំពីអ្វីដែលខ្លួនមានដែលល្អហើយគេស្រឡាញ់និងទទួលស្គាល់តាំងពីបុរាណកាលមក
ខ . ចំណេះធ្វើ
- បណ្ដូះមនោសញ្ចេតនាទៅលើការងារគ្រប់ផ្នែក ដោយស្រឡាញ់ថែរក្សា និងការពារអ្វីដែលជារបស់ជាតិ
- ស្គាល់ច្បាស់នូវប្រភពលក្ខណះនៃវប្បធម៏ អរិយធម៏របស់ជាតិខ្លួន ឥរិយាបថ ដេក ដើរ អង្គុយឈរ ឬនៀមទំលាប់ ប្រពៃណី ជំនឿសាសនា សិល្បះ ។ល។
- ចេះយកអ្វីដែលមិនមែនជារបស់ជាតិខ្លួនមកកែច្នៃអោយសមស្របតាមដូងព្រលឹងជាតិ
- ចេះរកវិធានការការពារនិងទប់ស្គាត់នូវឥទ្ធិពលវប្បធម៏ អរិយធម៏ បរទេសទាំងឡាយណាដែលបំផ្លាញ់ដល់វប្បធម៏ អរិយធម៏របស់ ជាតិខ្លួន
គ . ចំណេះដឺងអប់រំ
- ធ្វើការអប់រំស្វែងយល់កាន់តែស៊ីជំរៅលើអត្តញ្ញាណជាតិ និងដួងព្រលឺងជាតិខ្មែរ(ប្រជាជន ទឺកដី ប្រវត្តិការគ្រប់គ្រង់ ភាសា អក្សរសិល្បះទមនៀមទំលាប់ ប្រពៃណី ជំនឿសាសនា ចិត្តគំនិត អាកប្បកិរិយា ឆន្ទៈរួមដូច ។ល។
ឃ . ចេះរស់នៅក្នុងសង្គម
- ចេះរស់នៅជាមួយគ្នាចេះស្រឡាញ់គ្នារាប់អានគ្នា គោរពសិទ្ធគ្នា ទៅវិញទៅមក គ្មានបែងចែកវណ្ណៈ ឋានៈ ពណ៏សម្បុរ ភេទ ជំនឿ សាសនា ។
- ចេះរស់នៅប្រកបដោយចរិយាធម៏និង គុណធម៏ ដើម្បីរស់នៅក្នុងសង្គម
- ស្គាល់កាតាព្វកិច្ចនិងស្វ័យអប់រំ ខ្លួនអោយក្លាយខ្លនទៅជាពលរដ្ខល្អ
- មានមនសិការក្នុងជីវ់ៈវិជ្ជាតាមសមាជិវោ មិនរំលោភទៅលើអ្នកដទៃ ។
៤ .ជារឿយៗនៅក្នុងសង្គមខ្មែរគតែងតែសង្កេតឃើញមានអំពើហឹង្សាក្នុងគ្រសារខ្លះៗមានដូចជា៖
.ក . អំពើហឹង្សាគីជា ការបៀតបៀន ការរំលោភបំពានទៅលើអ្នកដទៃតាមរយះអមណាច តួនាទីឬទឹកប្រាក់ដើម្បីគាប់សង្គត់បង្ខំអ្នកដទៃឲ្យធ្វើតាមខ្លួន(ផ្លូវកាយ ផ្លូវចិត្ត និង វាចារ ) ។
+ . អំពើហឹង្សាបណ្តាលមកពី ៖
- ភាពក្រក្រី អវិជ្ជា អសិលធម៌ លោភៈ ទោសៈ មោហៈ
- កង្វះការយល់ដឹងពីសិទ្ធមនុស្ស (សិទ្ធស្រ្ដី យេនឌ័រ ...)។
+ . អំពើហឹង្សាបង្កនូវផលវិបាកដូចជា
- ការបែកបាក់គ្រួសារ
- ការបែកបាក់ថវិការនិងសុភង្គលក្នុងគ្រួសារ និងសង្គម
- ការកើនឡើងនូវស្រ្តីមេម៉ាយ និង ក្មេងកំព្រា
- ធ្វើអោយបាត់បង់សណ្ដាប់ធ្នាប់ក្នុងគ្រួសារនិងសង្គម
- រដ្ឋមានកង្វល់ក្នុងការដោះស្រាយបញ្ហា
ខ . នៅក្នុងគ្រួសារគ្រូបង្រៀនមិនអាចមានអំពើហឹង្សាក្នុងគ្រួសារទេ ដោយសារគ្រូបង្រៀន ទទួលបានការអប់រំច្រើន ។
គ . អាកប្បកិរិយា និង វិធានការ ទប់ស្គាល់អំពើហឹង្សា
- រៀបចំខ្លួនអោយសមស្របជាយុវជនល្អ កូនល្អ សិស្សល្អ
- អប់រំមិត្តភកិ្ត អោយចេះគោរពសិទ្ធិអ្នកដទៃ
- ផ្សព្វផ្សាយគ្រប់រួបភាពដើម្បីទប់ស្គាត់អំពើហឹង្សា
៥. ក្នុងនាមអ្នកជាបេក្ខជនប្រលងជ្រើសរើសជាគ្រូបង្រៀនម្នាក់ តើយុវជនល្អ ពលរដ្ឋល្អ ត្រូវមានលក្ខណៈសម្បត្តិ
- មានកាយសម្បទាមានសុខភាព មានអវៈយវៈ គ្រប់គ្រាន់មានភាពរហ័សរហួនភាពឈ្លាតវៃ
- មានបញ្ញាសម្បទា មានចំនេះដឹងទូលាយខាងបច្ចេកវិទ្យាសាស្រ្ដ ទំនើបមានចំនេះធ្វើល្អត្រឹមត្រូវប្រកបដោយបទពិសោធន៏ខ្ពស់ស្វ័យសិក្សាជាប់ជានិច្ចនិងមានអរិយាទត្រឹមត្រូវ
- សម្បទាមានសិលធម៏រស់នៅល្អ មានគុណធម៏ល្អ ចេះរួមរស់នៅក្នុងសន្ដិភាពនិងចុះសម្រុង គ្នានិងគោរពសិទ្ធិមនុស្សនិង សិទ្ធិប្រជាធិបតេយ្យ
- មានមនៈសិការ ជាតិសាមគ្គីភាព និង គតិយុត្តិធម៏
សរុបសេចក្ដីមកលក្ខណៈសម្បត្តិទាំងអស់នេះជាមធ្យោបាយដ៏ល្អដើម្បីកសាងយុវៈជន ពលរដ្ឋល្អឆ្ពោះទៅកសាងសង្គមជាតិល្អ ។