Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

 

សំនួរ

១. ដូចម្តេចដែលហៅថាឩបករណ៍អុបទិច ?

២. ដូចម្តេចដែលហៅថាចំណាំងផ្លាតនៃពន្លឺ ?

៣. តើអុបទិចបែងចែកជាប៉ុន្មានអង្គធាតុ ? អ្វីខ្លះ ?

៤. ដូចម្តេចដែលហៅថាកញ្ចក់ប្លង់ ?

៥. ដូចម្តេចដែលហៅថាដែននៃកញ្ចក់ប្លង់ ?

ចម្លើយ

១. ដែលហៅថាឩបករណ៍អុបទិច គឺជាឩបករណ៍ដែលរូសទៅនឹងពន្លឺ ។

២. ដែលហៅថាចំណាំងផ្លាតនៃពន្លឺ គឺជាដំណាលត្រឡប់មកមជ្ឈដ្ឋានដើមវិញនៃកាំពន្លឺមួយក្រោយពីវាដាលទៅប៉ះនិងឩបករណ៍អុបទិច ។

៣. នៅក្នុងអុបទិច គេចែកអង្គធាតុជា ប្រភេទគឺ ៖

  • អង្គធាតុឃ្មឹក ៖ ជាអង្គធាតុដែលកាំពន្លឹមិនអាចដាលឆ្លងកាត់វាបានហើយវាធ្វើឱ្យកាំពន្លឺផ្លាតមកមជ្ឈដ្ឋានដើមវិញទាំងស្រុង ។ Ex : បន្ទះកា្តរ ជញ្ជាំង កព្ចាក់ប្លង់...។
  • អង្គធាតុស្រអាប់ ជាអង្គធាតុដែលអាចឱ្យកាំពន្លឺមួយភាគឆ្លងកាត់វាបាន ។ Ex : ក្រដាសជ្រលក់ប្រេង .....។
  • អង្គធាតុថ្លា ៖ ​ជាអង្គធាតុដែលពន្លឺអាចដាលឆ្លងកាត់វាបានទាំងស្រុង ។ Ex : ទឹកថ្លា កែវ ....។

៤. ដែលហៅថាកញ្ចក់ប្លង់ គឺជាផ្ទៃរលោងដែលអាចឱ្យកាំពន្លឺដែលដាលទៅប៉ះវាផ្លាតមកមជ្ឈដ្ឋានជារូបភាពមិនពិត ឈរស្របនិងវត្ថុមានទំហំប៉ុនវត្ថុ ហើយចម្ងាយពីកញ្ចក់ទៅរូប​ភាព ស្មើនិងចម្ងាយពីកញ្ចក់ទៅវត្ថុ ។

៥. ដែលហៅថាដែននៃកញ្ចក់ប្លង់ គឺជាលំហំដែលកម្រិតដោយផ្ទៃខាងនៃកោនដែលមានកំពូលជារូបភាពនៃចំណុចវត្ថុដែលឱ្យដោយកញ្ចក់ប្លង់មានជនេត្រកាត់តាមគែមនៃកញ្ចក់ប្លង់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login