សំណួរ
១. ដូចម្ដេចដែលហៅថាផ្លូវជនបទ ?
២. ចូរបង្ហាញអំពីវិបាកនៃការប្រើប្រាស់គ្រឿងញៀន ?
៣. តើកត្តាអ្វីខ្លះដែលបង្កឪ្យមានគ្រោះថ្នាក់ចរាចរ ? តើអ្នកមានវិធានការយ៉ាងណាខ្លះដើម្បីបង្ការគ្រោះថ្នាក់ទាំងនោះ ?
៤. តើប្រាសាទព្រះវិហារ ត្រូវបានកសាងដោយព្រះមហាក្សណា ? នៅគ្រឹស្ដសករាជណា ?តើប្រទេសថៃបានលើកកងទ័ពចូលកាន់កាប់ប្រាសាទព្រះវិហារមកប្រទេសកម្ពុជាវិញនៅឆ្នាំណា ? ហើយត្រូវបានបញ្ជូលជាបេតិភ័ណ្ឌពិភពលោកនៅថ្ងៃ ខែ ឆ្នាំ ណា ?
ចម្លើយ
១. ដែលហៅថាផ្លូវជនបទគឹជាសំដៅដល់ដីដែលតភ្ជាប់ពីផ្លូវជាតិ ឬ ផ្លូវជាតិ ផ្លូវខេត្ត ឆ្ពោះទៅភូមិ ឬ ឃុំនៅជនបទ ។
២. អំពីវិបាកនៃការប្រើប្រាស់គ្រឿងញៀនរួមមានដូចជាខាងក្រោម ៖
- ធ្វើឪ្យបាត់បងស្មារតី (បណ្ដាល់្យខ្សោយ)
- បាត់បង់មិត្តភក្ដី បងប្អូន ឪពុកម្ដាយ និងគ្រួសារ ជាដើម
- បាត់បង់កិត្តិយសខ្លួន គ្រួសារ និងសង្គមស្អប់ខ្ពើម
- បាត់បង់ទ្រព្យសម្បត្តិ
- កម្លាំងពលកម្មខ្សោយ ស្លេកស្លាំង
- ក្លាយជាចោរលួច ចោរប្លន់ និងអាចក្លាយជាឃាតករជាដើម
- បាត់បង់ការសិក្សា
- អាចក្លាយជាអមនុស្សរិកលចរិក ឬ ឆ្គួតជាដើម ។
៣. កត្តាដែលបង្កឪ្យមានគ្រោះថ្នាក់ចរាចរ គឺ
មិនចេះគោរពច្បាប់ចរាចរ
មិនគោរពច្បាប់ចរាចរ
- ប្រើប្រាស់គ្រឿងញៀនឬ គ្រឿងស្រវឹង
- បើកបរហួសល្បឿនកំណត់ ពិសេសនៅក្នុងទីប្រជុំជន
- អ្នកបើកបរមិនទាន់គ្រប់អាយុប្រើប្រាស់យាន្ដយន្ដ
- ផ្ទុកឥវ៉ាន់ ឬ ទំនិញធ្ងន់់់ហួសកំណត់
- មិនគោរពសិទ្ធិអាទិកភាព មិនខយោគយល់អធ្យាស្រ័យគ្នា
- ធ្វេសប្រហែស
- មិនបានត្រួវពិនិត្យសុវត្តិភាពយានយន្តមុនពេលបើកបរឪ្យបានម៉ត់ចត់
ហេដ្ឋារចនាសម័្ពន្ធមិនអាចសមស្រម
វិធានការបង្ការគ្រោះថ្នាក់
- បណ្ដុះបណ្ដាលនិងបង្រៀនច្បាប់ថ្នាក់ចរាចរឲ្យបានទូលំទូលាយដល់គ្រប់ស្រទាប់ប្រជាជនជាពិសេសនៅតាមសាលារៀននិងសហគមន៍
- ពង្រីងការគោរពច្បាប់ចរាចរឪ្យបានតឹងតែង
- ចាត់វិធានការយ៉ាងតឹងតែងក្នុងការត្រួតពិនិត្យប័ណ្ណបើកបរ និងមូកសុវត្ថិភាពសដម្រាប់អ្នកបើកបរទោចក្រយានយន្ដ
- ពិន័យដល់យានយន្ដនាដែលផ្ទុកឥវ៉ាន ឬដាក់មនុស្សធ្ងនឪហួសកំណត់
- ពិន័យដល់អ្នកបើកបរណាដែលបើកហួសល្បឿនកំណត់
- ពិន័យដល់អ្នកបើកបរណាដែលមិនទាន់គ្រប់អាយុប្រើប្រាស់យានយន្ដ
- ពិន័យយ៉ាងតឹងរឹងដល់ជនណាដែលប្រើប្រាស់ទូរស័ព្ទនៅពេលកំពុងបើកបរយាន្ដយន្ដ
- គោរពសិទ្ធិអាទិភាពនិងយោគយល់អធ្យាស្រ័យគ្នា
- ត្រួតពិនិត្យសុវត្ថិភាបយាន្តយន្ដមុនពេលបើកបរឪ្យបានម៉ត់ចត់ ។
- ជួសជុល សា្ថបនា ហេដ្ឋារចនាសម័្ធន្ធដឹកនាំជញ្ជូនឪ្យបានសមស្រប និងដាក់ផ្លាក់សញ្ញាឪ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនៃច្បាប់ចរាចរ ។
៤. ប្រាសាទព្រះវិហារ ត្រូវបានកសាងដោយព្រះមហាក្ស ៣ ជំនាន់គឺ ៖
- កសាងលើកទី១ ដោយព្រះបាទយសោវ័រ្មនទី១ ពី គ.ស ៨៨៩ ដល់ គ.ស ៩០០
- កសាងលើកទី២ ដោយព្រះបាទសូរ្យវ័រ្មនទី១ ពី គ.ស ១០០២ ដល់ គ.ស ១០៥០
- កសាងលើកទី៣ ដោយព្រះបាទសូរ្យវ័រ្មនទី២ ពី គ.ស ១១១៣ ដល់ គ.ស ១១៥០
ប្រទេសថៃបានលើកកងទ័ពចូលកាន់កាប់ប្រាសាទព្រះវិហារមកប្រទេសកម្ពុជាវិញនៅឆ្នាំ ២០០៧ ។ ហើយប្រាសាទព្រះហារ ត្រូវបានអង្គការ UNESCO បញ្ជូលជាបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃ ០៧ ខែ កក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា ។