Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ​

១. តើរដ្ឋត្រូវធ្វើដូចម្តេចដើម្បីឱ្យចំណូលពន្ធកើនឡើង ?

២. តើអ្វីជាផលប៉ះពាល់វិជ្ជមានពីការយកពន្ធរបស់រដ្ឋ លើបុគ្គលម្នាក់ៗអង្គការនិងក្រុមហ៊ុន ?

៣. តើអ្វីជាផលប៉ះពាល់អវិជ្ជមានពីការយកពន្ធរបស់រដ្ឋ លើបុគ្គលម្នាក់ៗអង្គការនិងក្រុមហ៊ុន ?

៤. តើបណ្តាសមាសធាតុផ្សំរបស់ពន្ធមានអ្វីខ្លះ ?

ចម្លើយ .

១ . ដើម្បីឲចំ​​ណូលពន្ធកើនឡើងរដ្ឋមានមធ្យោបាយដូចខាង​ក្រោម ៖

  • ពង្រឺងសមត្ថភាពប្រមូល​ពន្ធ​(លប់​បំបាត់ការកិបកេងរវាង ​មន្ដ្រីពន្ធដារ ភ្នាក់ងារពន្ធដារ និង​អ្នកជាប់ពន្ធ) គឺប្រមូលពន្ធឲបានត្រឺមត្រូវ
  • ពង្រីកមូលដ្ឋានយកពន្ធ(កំណត់មូលដ្ឋានថ្មីដែល​ជាប់ពន្ធ)
  • បង្កើនអត្រាពន្ធ(លើទំនិញនិងសេវាមួយចំនួន​)
  • ប​ង្កើនប្រភេទពន្ធថ្មី(ដែលមិនទាន់​មានឬនៅខ្វះ​ច​ន្លោះ)

២ . ផ​លប៉ះពាល់វិជ្ជមានពីការយកពន្ធរបស់រដ្ឋ លើបុគ្គលម្នាក់ៗអង្គការ និងក្រុមហ៊ុន​​ ៖

  • ការយកពន្ធធ្វើឲអ្នកជាប់ពន្ធបានបំពេញកាតព្វកិច្ចកក្នុងការអភិវឌ្ឍប្រទេស​ហើយមានអា​​រម្មណ៍ថាខ្លួន ឯងជាផ្នែកមួយរបស់ប្រទេស និង មានការទទួលខុសត្រូវចំពោះជាតិ ។
  • ថវិកាដែលបានពីការយកពន្ធ គឺជាប្រភពចំណូលដ៍សំខាន់នៃថវិការដ្ឋហើយប្រើប្រាស់ថវិកាទាំងនេះ ដើម្បីអភិវឌ្ឍប្រទេសឲមានការរីកចម្រើន និង ទ្រទ្រង់ដល់សេវាសាធារណៈ ។
  • ថវិកាដែលបានពីការយកពន្ធ រដ្ឋអាចយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ​ថ្នល់ មន្ទីរពេទ្យ សាលារៀន​ ​ដែលមាន​អត្ថប្រយោជន៍សម្រាប់សង្គមជាតិ ។​
  • ការយកពន្ធជូយទ្រទ្រង់ដល់ស្ថេរភាពសេដ្ឋកិច្ច និង កាត់បន្ថយអសមត្ថភាពការបែងចែកធនធាននៅក្នងសង្គម ។
  • ការយកពន្ធគឺជា​ការលើកទឺកចិត្ត​ ឬ បង្អាក់ទឺកចិត្តវិស័យសេដ្ឋកិច្ចណាមួយដែលរដ្ឋចង់ទប់ស្កាត់ ។

៣ . ផល​ប៉ះ​ពាល់អវិជ្ជមានពីការយកពន្ធរបស់រដ្ឋលើបុគ្គល អង្គការ និង ក្រុមហ៊ុនគឺ ៖

  • ការយកពន្ធអាចជាឧបសគ្គក្នុងការទាក់ទាញ ឬ រា​រាំងការវិនិយោគ ឬ ការធ្វើអាជីវ​កម្ម ផលិតកម្ម ឬ សេវាកម្ម
  • ការយកពន្ធអាច ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន
  • ការយកពន្ធអាច ប៉ះពាល់ដល់តម្លៃទំនិញ ឬ សេវាកម្ម
  • ជាទូទៅ ទម្រង់បែបបទពន្ធមានភាពស្មុកស្មាញ​និង ពិបាកយល់
  • ការយកពន្ធ អាចប៉ះពាល់ដល់ការវិនិយោគ និកម្មភាព និងសេដ្ឋកិច្ច
  • អាចប៉ះពាល់ដល់ អាចរាំងស្ទះដល់ការអភិវឌ្ឍន៍ ។

    ៤ . បណ្ដាសមាសធាតុផ្សំរ​បស់ពន្ធមាន

. ​​បុគ្គលជាប់ពន្ធនិងបុគ្គលទទួលបានពន្ធ

  • បុគ្គលជាប់ពន្ធ គឺជាបុគ្គលដែល​មានកាតព្ធកិច្ចបង់ពន្ធជូនរដ្ឋ
  • ជាទូទៅបុគ្គលជាប់ពន្ធសំដៅដល់រូបវន្ដបុគ្គលឬនិតិបុគ្គលទាំងឡាយណា ដែលបានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មរបស់រដ្ឋាភិបាលនិង​រាល់សកម្មភាពផ្សេងៗ ដែលទទូលស្គាល់ជាសាធារណៈទៅតាមការកំណត់រ​បស់អង្គភាពពន្ធ ។
  • ​បុគ្គលជាប់ពន្ធត្រូវមានកាតព្ធកិច្ចប្រមូលពន្ធជំនួសរដ្ឋពីបុគ្គលទទួល រង់ពន្ធនិងបុគ្គលជាប់ពន្ធនេះក៏ត្រូវទទួលរង់ពន្ធដោយផ្ទាល់ខ្លួនឯងផងដែរ ។
  • បុគ្គលទទួលរង់ពន្ធជាបុគ្គលដែលមានចំណូល ហើយទទួលការជះឥទ្ធិពលដោយប្រយោលពីពន្ធ ។ បុគ្គលនេះត្រូវបានរដ្ឋប្រមូលយកចំណូលតាមរយៈពន្ធដោយប្រយោលឬដោយផ្ទាល់ក្ដី ។

២ . មូលដ្ឋានគិតពន្ធ(The Basic of Taxes)

  • មូលដ្ឋានគិតពន្ធគឺជារាល់ខ្ទង់ចំណូលដែលចំណុះឲសកម្មភាពអាជីវកម្ម​​និងសកម្ម​ភាព​ផ្សេងៗទៀតដែលត្រូវបានគេចាត់ទុកជាបង្អែកមួយដើម្បីគណនាពន្ធអាករផ្សេងៗ ។​​
  • ​មូលដ្ឋានគិតពន្ធ​នេះវាអាស្រ័យទៅតាមប្រភេទគិតពន្ធនីមួយៗដែលច្បាប់កំណត់ ហើយយើងនិងបង្ហាញលំអិតទៅតាមប្រភទនីមួយៗ នៅក្នុងមេរៀនបន្ទាប់ ។

៣ . អត្រាពន្ធ(Tax Rate)

  • ​  អត្រាពន្ធគឺជាការកម្រិតពន្ធដែលកំណត់ទៅលើមូលដ្ឋានគិតពន្ធដើម្បីជាបង្អែកប្រាក់ពន្ធ ។ អត្រាពន្ធមានបីប្រភេទគឺ អត្រាពន្ធគិតតាមសមាមាត្រជាភាគរយ អត្រាកំណើនតាមថ្នាក់និង អត្រាថេរ ។

៤ . ឯកតាគិតពន្ធ(The Unit of Tax)

  • ឯកតាគិតពន្ធ គឺជាឯកតានៃខ្នាតរូបបិយប័​ណ្ណដែលត្រូវបានប្រើប្រាស់ធ្វើជា មធ្យោបាយទូទាត់ពន្ធ ។ ដោយយោងទៅតាមក្រសូងហិរញ្ញវត្ថុស្ដីពីការគ្រប់គ្រង់ សេដ្ឋកិច្ចជាតិ ឯកតាគិតពន្ធជាប្រាក់រៀល ។

​​​​​​​​​​៥.​​​​​ ម្លៃគិតពន្ធ ​

  • តម្លៃគិតពន្ធគីជាតម្លៃដែលគិតលើវិក័យបត្រ ដែលយកធ្វើជាមូលដ្ឋានគិតពន្ធ ដែលត្រូវបានកំណត់់ដោយអង្គភាពគិតពន្ធ ទៅតាម​ប្រភេទពន្ធនីមួយៗ ។ ឧទាហរណ៍ចំពោះពន្ធគយ គីគេយកតំលៃ CIF( Cost Insurance and Freight) និងតម្លៃ FOB(Free on Board) ធ្វើជាមូលដ្ឋានគិតពន្ធ ។

៦ ​. ការលើកលែងពន្ធ

  • ការលើកលែងពន្ធគឺជាការអ​នុគ្រោះមួយរ​​បស់រដ្ឋាភិបាលចំពោះបុគ្គលជាប់ពន្ធទៅតាមគោលនយោបាយ អនុគ្រោះផ្សេងៗរបស់រដ្ឋាភិបាល។ ការលើលែងពន្ធអាចជាករណីលើកលែងទាំងស្រុង ឬ លើកលែងមួយផ្នែក ។

៧ . បែបបទបង់ពន្ធ

  • បែបបទបង់ពន្ធ  : គឺជាលិខិតប្រកាសពន្ធជូនទៅអង្គភាពពន្ធតាមការកំណត់នៃ​ប្រភេទពន្ធនីមួយៗ និង ជាវិធីសាស្ដប្រមូលប្រាក់ពន្ធដែលផ្សារភ្ជាប់​ជាមួយក្របខណ្ឌនៃសិទ្ធិអំណាចការទទួលខុសត្រូវ នៃស្ថាប័នទាំងឡាយដែលមានពាក់ព័ន្ធ។ ឧទាហរណ៏ការប្រកាសអាករលើតម្លៃបន្ថែ​មងរ​បស់អាជីវកម្ម ដែលប្រមូលបានមកត្រូវប្រកាសទៅ​ឲអង្គភាពពន្ធ រយៈពេល២០ ថ្ងៃបន្ទាប់នៃខែដែលបង់ជាកំហិត ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login