សំណួរ
១. ក្នុងនាមជាគ្រូបង្រៀនដ៏ល្អមួយរូប តើត្រូវប្រកាន់យកនូវសីលធម៌ និងអាកប្បកិរិយាយ៉ាងដូចម្ដេច ?
២. តើមូលហេតុអ្វីខ្លះបានជាយើងសិក្សាអំពីយុវជន ?
៣. តើការរំលាភសិទ្ធិស្រីមានប៉ុន្មានប្រភេទ ? អ្វខ្លះ ?
៤. ហេតុអ្វីបានជាស្រ្ដីចាំបាច់មានការចូលរួមក្នុងការអភិវឌ្ឍន៍ ?
ចម្លើយ
១. ក្នុងនាមជាគ្រូបង្រៀនដ៏មួយរូប ត្រូវប្រកាន់យកនូវសីលធម៌និងអាកប្បកិរិយាដូចជា ៖
- ត្រូវធ្វើខ្លួនជាគម្រូក្នុងសង្គម
- ត្រូវរស់នៅប្រកបដោយសេចក្តីថ្លៃថ្លូរ
- ត្រូវវចេះផ្តល់តម្លៃដល់ការងាររបស់ខ្លួន
- ខិតខំស្រាវជ្រាវពីអ្វីថ្មីៗ ដើម្បីជាប្រយោជន៍ក្នុងការបង្ហាត់បង្រៀនដល់សិស្សានុសិស្ស
- ត្រូវយល់ថាខ្លួនឯងជាវិស្វករក្នុងការកសាងធនធានមនុស្ស
- ត្រូវធ្វើខ្លួនឪ្យជាមនុស្សមានសីលធម៌មានឧត្តមគតិស្រលាញ់សង្គមជាតិរបស់ខ្លួនព្រមទាំងរស់នៅ ប្រកបដោយប្រជាធិបតេយ្យផងដែរ ។
២. បានជាយើងសិក្សាអំពីយុវជនដោយសារមូលហេតុដូចជា ៖
- យុវជនជាជំហានមួយដែលមានបទពិសោធន៍ក្នុងការផ្លាស់ប្ដូរឆាប់រហ័សទៅលើរូបរាហកាយ ចិត្តគំនិត និងការអភិវឌ្ឍសង្គម
- យុវជនជាធនធានមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម
- យុវជនពលរដ្ឋរបស់សង្គម
- ដើម្បីអប់រំដល់មនុស្សយុវជនឪ្យបានទូលំទូលាយ
- ដើម្បីសិក្សាពីបញ្ហាដែលកើតឡើងដោយសារយុវជន
- ដើម្បីបង្កើតនូវចិត្តសាស្រ្ដរបស់យុវជនក្នុងការគ្រប់គ្រង់ទៅលើការគិតអារម្មណ៍មនោសញ្ចេតនាអាកប្បកិរិយា
- ដើម្បីផ្លាស់ប្ដូរសង្គម និងបង្កើតការវាយតម្លៃសង្គម ការប្រកាន់ពូជសាសន៍ការរើសអើងសាសនាភាសាផ្សេងៗគ្នា ។
- ការទំនាក់ទំនងមានឥទ្ធិពលខ្លាំងលើយុវជន
- យុវជនជាចលករក្នុងផ្លាស់ប្តូរសង្គមជាតិ
- ជួយរកដំណោះស្រាយតាមយុវជនចង់បាន
- អាចធ្វើអ្វីឲ្យស្រមតាមយុវជនចង់បាន ។
៣. ការរំលាភសិទ្ធិស្រីមានពីរប្រភេទគឺ ៖
- ការរំលាភដោយអំពើ
- និងការរំលាភដោយមិនបំពញតាមកាតព្វកិច្ច ។
៤. បានជាស្រ្ដីចាំបាច់មានការចូលរួមក្នុងការអភិវឌ្ឍន៍ដោយសារមានមូលហេតុខាងក្រោម ៖
- ទិសដៅនៃការអភិវឌ្ឍគឺលើស្ទួយជីវភាព និងលុបបំបាត់ភាពក្រីក្រ ។ ស្រ្ដីជាក្រុមដែលលក្រីក្រជាងគេមានចំនួនច្រើនជាងគេ និងរងសម្ពាធសង្គមច្រើនជាងគេដូចនេះចាំបាច់ត្រូវតែចាប់ផ្ដើមពីស្រី្ដ ។
- ការងាររបស់ស្រ្ដីពុំទាន់ទទួលបាកកម្រៃ និងតម្លៃសមរម្យនៅឡើយ
- រចនាសម្ព័ន្ធរដ្ឋបាលផ្នែកសេដ្ឋកិច្ចនិងនយោបាយដាក់ស្រ្ដីឪ្យស្ថិតនៅក្នុងស្រទាប់ ក្រោមដែលពុំមាននាទីជាអ្នកអាច សម្រេចបាន ។
- មតិយោបល់របស់ស្រ្ដីមិនត្រូវបានគេរៀបញ្ចូលជាអាទិភាព និងអាចបំភ្លេចចោល
- ទស្សនៈសង្គមនៅតែបន្ដឪ្យតម្លៃស្រ្ដី ទាបនៅឡើយ
- ស្រ្ដីគឺជាដៃម្ខាងនៃចំណោមដៃទាំងពីរក្នុងការអភិវឌ្ឍបើស្ដ្រីមិនបានចូលរួមមានន័យថា គេពុំទាន់បាន ប្រើប្រាស់នូវធនធានមនុស្សដែលមានទាំងអស់នោះឡើយ ។