Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ក្នុងឋានៈជាអ្នកងប់រំមួយរូបតើត្រួវធ្វើខ្លះ ដើម្បីការពារវប្បធម៌ អរិធម៌ខ្មែរ ?

២. តើគណបក្សទាំងអស់មានសិទ្ធិយ៉ាងម្ដេចដែរ ?

៣.​តើប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិនិងមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតតំណាងរាស្រ្តត្រូវបំពេញលក្ខខ័ណ្ឌអ្វីខ្លះ ?

៤. តើសារៈសំខាន់នៃការសិក្សាទំនាក់ទំនង់អន្ដរជាតិមានអ្វីខ្លះ ?

ចម្លើយ

១. ក្នុងឋានៈជាអ្នកអប់រំមួយរូប ដើម្បីការពារវប្បធម៌អរិធម៌ខ្មែរត្រូវធ្វើដូចជា ៖

  • ខិតខំស្វែងយល់ឪ្យបានច្បាស់ ពីវប្បធម៌របស់ខ្លួនឯង​
  • រាល់ការប្រព្រឹត្តបរចាំថ្ងៃត្រូវស្របនឹងវប្បធម៌របស់យើង
  • ធ្វើការផ្សព្វផ្សាយជូនសាធារណៈជនឪ្យបានដឹងនឹងយល់ពីតម្លៃវប្បធម៌របស់ខ្មែរយើង
  • ខិតខំស្រាវជ្រាវពីកម្រងវប្បធម៌ អរិយធម៌
  • ត្រូវបង្រៀនសិស្សបន្ដវប្បធម៌ដយើងទៅដល់សិស្សតែត្រូវមានភស្តុតាងច្បាស់លាស់ ។

២. គណបក្សទាំងអស់មានសិទ្ធិស្មើៗគ្នាក្នុងការទទួល បុព្វសិទ្ធិ និងការយល់ចិត្តស្មើភាពគ្នារដ្ឋាភិបាលនឹងអាជ្ញារគ្រប់ជាន់ថ្នាក់ ។​

៣.​ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិនិថមានបំណងឈរឈ្មោះជាបេក្ខជនឈ្មោះជាបេក្ខជនបោះឆ្នោត តំណាងរាស្រ្ដត្រូវបំពេញលក្ខខណ្ឌ ដូចជា ៖

  • មានសញ្ជាតិខ្មែរពីកំណើត
  • មានអាយុ២៥ឆ្នាំឡើងទៅគិតដល់ថ្ងៃបោះឆ្នោត
  • មានសិទ្ធិបោះឆ្នោត
  • ស្នាក់នៅអចិន្រ្តៃយ៌ក្នុងព្រះរាជណាចក្រកម្ពុជាយ៉ាងតិចមួយឆ្នាំគិតដល់ថ្ងៃបោះឆ្នោត
  • មានការតែងតាំងពីគណបក្ស នយោបាយដែលបានក្នុងបញ្ជីឈរឈ្មោះបោះឆ្នោត

ចំណាំ អ្នកគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជន បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដមាដូចជា​ ៖

  • មន្រ្ដីរាជការស៊ីវិល មន្រី្ដតុលាការ កងកម្លាំងនគរបាលជាតិ​
  • កងយោពលខេមរភូមិន្ទក្នុងមុខដំណែង និងបុព្វជិតសាសនា
  • ជនដែលត្រូវតុលាផ្ទន្ទាទោស ដាក់ពទន្ធធនាគាពីបទឧក្រិដ្ឋ ឬមជ្ឈឹម ហើយមិនទាន់មាននីតិវិធីឡើងវិញ
  • ជនដែលត្រូវតុលារផ្តន្ទាទោសដកសិទ្ធិបោះឆ្នោត
  • ជនរិកចរិក​ ឬ ជនដែលស្ថិតនៅក្រោមអាណាព្យាបាលដែលមានលិខិតបញ្ជាក់ពីក្រសួងមានសមត្ថមាន
  • ជនដែលត្រូវដកហូតប័ណ្ណបោះឆ្នោតដោយគណៈកម្មាធិការជាតិរៀបចំការបោះ​
  • សមាជិកនៃគណៈកាម្មាធិការជាតិនិងគណៈកម្មាធិការៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ
  • សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
  • និងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ។

៤. ការសិក្សាទំនាក់ទំនងអន្ដរជាតិមានសារៈសំខាន់ដូចជា ៖

  • អាចឪ្យយើង​យល់ដឹងពីច្បាប់នៃទំនាក់ទំនងអន្តរជាតិដែលជាមួយដ្ឋាននៃទំនាក់ទំនងរវាងរដ្ឋមួយនិងរដ្ឋមួយទៀត ។
  • ឆ្លុះបញ្ជាំងឪ្យឃើញនូវ​នយោបាយការបរទេសរបស់រដ្ឋាភិបាល ដែលមានឥទ្ធិពលនៅក្នុងតំបន់ ឬ ប្រទេសណាមួយជាកំណត់
  • យល់ដឹងពីតថភាពអន្តរជាតិនិងព្រឹត្តិការណ៍នយោបាយដែលវិវត្តន៍ និងផ្លាស់ប្តូរយ៉ាងរហ័សជារៀងរាល់ថ្ងៃ ។ ទំនាក់ទំនងអន្តរជាតិជាមុខវិទ្យាមួយជួយបណ្តុះបណ្ដាល អ្នកបំរើការទូតអ្នកវិភាគនយោបាយ មន្រ្ដីជំនាញខាងកិច្ចការអន្ដរជាតិ អ្នកឯកទេស​ ខាងវិទ្យាសាស្រ្តអន្ដរជាតិ អ្នកសារពត៌មានអន្ដរជាតិជាដើម ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login