Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

   ជាការកំសាន្ដ ប្រជាជនខ្មែរ តែងតែនិយមចូលចិត្ត លេងល្បែងដូចជា ​ជល់មាន់ បោះអង្គុុញ ចោលឈូង ប្រណាំងសេះ គោ ឬក្របី….. ទាំងនេះគឺជាល្បែងប្រជាប្រិយ ដែលប្រជាជនខ្មែរពីមុនបានលេងវា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បុណ្យភ្ជុំបិណ្ឌជាដើម ប៉ុន្តែល្បែងជល់មាន់ប៉ុន្មានឆ្នាំក្រោយនេះវាបានក្លាយជាល្បែងខុសច្បាប់ និងធ្វើឲ្យសង្គមគ្រួសារហិនហោចរហ័សជាទីបំផុត ។ ក្រោយមកក៏មានល្បែងកម្សាន្តបរទេសបានបញ្ជ្របចូលក្នុងប្រទេសខ្មែរមាន អាប៉ោង អុក បៀរ….. ហើយបច្ចុប្បន្ននេះមានល្បែងមួយបានធ្វើឲ្យប្រជាជនខ្មែរមួយចំនួនធំបានផ្កាប់មុខលេងវាជាប្រចាំ សឹងនឹងរាល់ថ្ងៃនោះ គឺការចាក់ឆ្នោត ដែលយើងហៅវានោះថា ”កន្ទុយលេខ”
   តើការចាក់កន្ទុយលេខនេះបានជះឥទ្ធិពលអ្វីខ្លះ ទៅលើសង្គមខ្មែរ? ហើយអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិយ៉ាងដូចម្ដេចខ្លះ?
   មុននឹងឈានដល់ការបកស្រាយអត្តបទឲ្យកាន់តែងាយយល់ច្បាស់ យើងត្រូវយល់ឲ្យការលេងឆ្នោតកន្ទុយលេខនេះជាមុនសិន វាគឺជាល្បែងម្យ៉ាងដែលដែលតម្រូវឲ្យអ្នកលេងទិញលេខដែលខ្លួនពេញចិត្ត ឬគិតថាអាចត្រូវ ហើយ​រង​ចាំដល់ពេលដែលគេកំណត់ថាចេញ ហើយផ្ទៀងលេងដែលបានទិញនោះ មើលថាវាដូចលេខដែលបានចេញដែរឬទេ បើដូចនោះនឹងទទួលបានប្រាក់ពីការចាក់នោះ គុណនឹង ៧០ដង សម្រាប់លេខពីរខ្ទង់ ហើយ គុណ​៦០០​ដង​ សម្រាប់លេខបីខ្ទង់ តែបើមិនត្រូវនោះទេ គឺយើងគ្មានបានលិឌអ្វីទេ។
   ការចាក់កន្ទុយលេខនេះបានកើនឡើងជាង 30% /1ឆ្នាំៗ នៃប្រជាជនខ្មែរទូទាំងប្រទេសដែលកំពុងគាំទ្រ។ អ្នកខ្លះគិតថា ការចាក់ឆ្នោតនេះគ្រាន់តែជាការកែកំសាន្តមួយ ដើម្បីបំបាត់នូវទុកកង្វល់ក្នុងចិត្តតែប៉ុណ្ណោះ បើត្រូវក៏ចំណេញបានខ្លះដែរ ហើយក៏មិនសូវចំណាយប្រាក់ច្រើនណាស់ណាដែរក្នុងការចាក់នោះ តែពួកគាត់មិនបានគិតដល់ប្រាក់ដែលគាត់បានបាត់បង់ នោះទេ ហើយប្រាក់ទាំងអស់នេះបានហូរចេញទៅក្រៅប្រទេស ព្រោះឆ្នោតដែលយើងលេងរាល់ថ្ងៃភាគច្រើនជាឆ្នោតបរទេសមានដូចជា ថៃ វៀតណាម ចិន….។ កត្តាទាំងអស់នេះហើយបាន ធ្វើឲ្យជីវភាពក្នុងគ្រួសារមួយចំនួនជួបវិបត្តិហិរញ្ញវត្ថុ នឹងអាចឈានដល់ការកើតមានជម្លោះក្នុងគ្រួសាផងដែរ។គឺជារឿងពិតក្នុងសង្គម​ចំនួនមានវិបត្តិហិរញ្ញវត្ថុមិនដែលឮថាអ្នកមាន​ដោយ​សារ​​​តែចាក់កន្ទុយលេខនេះ ព្រោះពួកគិតថាវាអាចនឹងត្រូវតែផ្ទុយទៅវិញ បែជាត្រូវបាត់បង់ទៅ​វិញ​ មានគ្រួសារខ្លះទៀតបានលក់ដី លក់ផ្ទះជាដើម ព្រោះតែការផ្សងសំណាងនេះ ទាំងអស់នេះ​​គឺជារឿងពិតក្នុងសង្គម។ តាមសម្ដីរបស់លោកពូរ ចាន់ វិរៈ កាលពីមុនគ្រួសារលោកជាអ្នកមានកំរិតមធ្យម នឹងជាអតីតអ្នកចាក់ឆ្នោតអាជីបផងដែរ ដែលឥឡូវគាត់រស់នៅខ្ទមមួយជិតភ្នំរាប ក្នុងខេត្ត កណ្ដាលបានឲ្យដឹងថា ការលេងឆ្នោតនេះគឺវាមានគុណវិបត្តជាច្រើន ហើយក៏ចំណាយប្រាក់អស់ច្រើនមិនស្ទើរដែរ ហើយវាក៏គ្មានចំណេញអ្វីច្រើនពីការលេងនោះដែរ ហើយខ្ញុំមិនដែលឮ​ថា មានអ្នកមានដោយសារការចាក់ឆ្នោតនេះដែរ មានតែអ្នកក្រដោយសារវា
   សរុបរួមការលេងឆ្នោតឬចាក់កន្ទុយលេខបានធ្វើឲ្យវិស័យសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះ ព្រោះប្រាក់ដែលប្រជាជនខ្មែរបានលេងនោះ គឺបានហូរចេញក្រៅប្រទេស ដែលមានចំនួនទឹកប្រាក់ច្រើនគួរសមដែរ ហើយផ្គាប់ជួននឹងប្រទេសយើងមិនមានច្បាប់បិតការលេងឆ្នោតនេះផងដែរ។

   តាមគំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថាលេងឆ្នោតកន្ទុយលេខនេះគឺមានគុណវិបត្តច្រើន ដូច្នេះយើងគួរយល់ឲ្យច្បាស់ពីល្បែងមួយមុខនេះ និងត្រូវជៀសវាងពីការលេងវា ដូចនេះយើងត្រូវចែករំលែកចំណេះដឹងមួយនេះដល់ប្រជាជនខ្មែរ ដែលរស់នៅក្នុងសហគមន៍ជាមួយយើង។ ហើយខ្ញុំសង្ឃឹមថាក្រសួងអប់រំ ព្រមទាំងរាជរដ្ឋាភិបាលនឹងយកចិត្តទុក​ដាក់​ចំពោះការចាក់ឆ្នោតនេះ និង ចេញច្បាប់បិតឆ្នោតបរទេសដែលចូលមកក្នុងស្រុក។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login