Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

   សេចកី្តអធិប្បាយ៖  អក្សរសិល្ប៍ជាកំរងអត្ថបទ ដែលកវីនិពន្ធបានតាក់តែងឡើងមានជាពាក្យរាយ និងជាពាក្យកាព្យ ព្រម ទាំងបានលើកយកពីបញ្ហាមនុស្សក្នុងសង្គមកាលនីមួយៗ មកចោទនិងបង្ហាញ រួចធើ្វការដោះស្រាយទៅតាម គំនិតរបស់ខ្លួន ។ ហេតុនេះបានជាគេចាត់ទុកគ្រប់អក្សរសិល្ប៍ទាំងអស់គឺជាមធ្យោបាយដ៏សំខាន់ក្នុងការអប់រំ ទូន្មាន ។
   តើមតិខាងលើបានអប់រំទូន្មានដូចម្តេចខ្លះ ?
   ដើម្បីជាជំនួយក្នុងការធ្វើដំណោះស្រាយបញ្ហាខាងលើឲ្យបានសីជុំរៅត្រូវយល់ន័យ "អក្សរសិល្ប៍" និង “ ការអប់រំ​ទូន្មាន” ជាមុនសិន។ ​ អក្សរសិល្ប៍ជាវិជ្ជាស្យង់ ដែលចោទនឹងដោះស្រាយបញ្ហាមនុស្សដោយសិល្ប៍វិធីទៅតាមសង្គម​​នីមួយៗ ( របស់កេងវ៉ាន់សាក់ )  រឺអែ ការអប់រំទូន្មាន គឺការនែនាំប្រដៅមនុស្សឲ្យអនុវត្តផ្លូវល្អ ។
  អក្សរសិល្ប៍គ្រប់ប្រភេទ​ ទោះរឿងព្រេងក្តី បុរាណក្តី ទំនើបកី្ត ពុំមែនគ្រាន់តែសំរាប់ការអានកំសាន្ត បណ្តែតអារម្មណ៍​ រឺ កំដរ កែអផ្សុកប៉ុណ្ណោះទេ ។ តែវាមានតួនាទីសំរាប់អប់រំទូន្មានផ្តល់បទពិសោធជាច្រើន ដល់អ្នកអាន អ្នកស្តាប់ផងដែរ ។ ម្យ៉ាងទៀតកាលណាគេអានរឿង គេស្តាប់រឿង រមែងតែងតែមានអារម្មណ៍ ប្លែកៗ ទៅតាមចលនារឿង នៃសកម្មភាពតួអង្គនីមួយៗ ។
  ក្នុងរឿងព្រេងប្រជាប្រិយ ដូចជារឿងចចកអប់រំមនុស្សពីរពួក គឺពួកអាងកំលាំង និង​អំណាច​រំលោភ​ជិះ ជា​ន់​គេ​ ។ ពួកកំពឹសនៅពេលគ្រោះមរណះមកដល់គេមិនបណ្តោយខ្លួន​ទៅ​តាម​យថា​កម្មឡើយ​ ដោយអស់ សង្ឃឹម​នោះ​ទេ​។ គឺត្រូវប្រើប្រាជ្ញាដើម្បីរំដោះខ្លួន ។ ត្រីក្រាញ់គំរូតស៊ូអង់អាចក្លាហាន ហ៊ានធ្វើពលីកម្មដើម្បីបុព្វ ហេតុជីវិតសមូហភាព ។ នេះជាមេរៀនជីវិតសំរាប់អ្នកទន់ខ្សោយ ។ ចំពោះអ្នកខ្លាំងពូកែត្រូវចៀសវាងការជិះ ជាន់គេ ព្រោះជាហេតុនាំមកនូវការគ្រោះថ្នាក់ដូចពួកចចក ។ រឿងធនញ្ជ័យបានអប់រំនែនាំសេដី្ឋកុំឲជិះជាន់ កេងប្រវញ្ច័គេ ។ ចំពោះនាមឺុនមន្រ្តីកុំឲ្យមើលងាយប្រជាជនក្រខ្សត់ ។ ចំនែកប្រជាកសិករបានអប់រំឲ្យហ៊ានតស៊ូ រើបំរាស់ ។ ជាពិសេសបានអប់រំនែនាំអ្នកដឹកនាំប្រទេសឲដឹងថាកំលាំងការពារ និងការសាងប្រទេសគឺប្រជាជន ។ ដូច្នេះក្នុងអក្សសិល្ប៍ប្រជាប្រិយ៍ បានអប់រំបង្ហាញ​​ឲ្យឃើញពីការជិះជាន់ កេងប្រវ័ញ្ចពីអ្នកមានអំណាច មកលើអ្នកទន់ខ្សោយ និងបង្ហាញពីកំលាំងប្រជាជនជាកំលាំងដ៏រឹងមាំរបស់ប្រទេសជាតិ ។
     រឿងបុរាណក៏បានផ្តល់មេរៀនល្អៗសំរាប់យើងរៀនសូត្រតាមដែរ ។ ដូចជារឿងមាយើង គឺចៅមាណព បានធ្វើតាមពាក្យរបស់ប្រពន្ធគ្រប់លក្ខណ៍នាំឲមានឋានះជាមាយើង ព្រោះខ្មែរឲតំលៃថា “ សំណាបយោងដី ស្រ្តីយោងប្រុស “ចំណែកច្បាប់ផ្សេងៗបានអប់រំ គ្រប់ផ្នែកតាំងពីសីលធម៌ រស់នៅ ទាំងពីពលកម្ម ដូចច្បាប់កេរ កាលថី្មរបស់ក្រមង៉ុយបានពោលថា “ កុំដេកចាំសំណាង កុំកេ្អងក្អាងចាំបុព្វេ ខំរកកុំទំនេរ រេរៀនរិះចេះឲគ្រប់ “ ។ ដូចនេះក្នុងអក្សរសិល្ប៍បុរាណបានអប់រំបង្ហាញពីតំលៃរបស់នារី ព្រមទាំង អប់រំបណ្តុះស្មារតី ខិតខំរក ខំរៀន កុំឲដេកចំាព្រេងវាសនា ។
   រីអែរឿងទំនើប មានរឿងសឹមអ្នកបរឡាន បានអប់រំយើងឲឃើញពីទុក្ខវេទនារបស់កម្មករមកពីនាយទុនកេងប្រវ័ញ្ច​ គឺមិនមែនមកពីព្រេងវាសនាទេ ។ ថែមទាំងបានអប់រំបំផុសកម្មករ កសិករឲយល់ដឹងតំលៃនៃ វិជ្ជាដោយឲកម្មករខិតខំរៀនសូត្រនៅពេលទំនេរ និងបានបង្កើតសមាគមសហជីព ។ ចំណែករឿងកុលាបបៃ លិន បានអប់រំមនុស្សឲមានចិត្ត អំណត់តស៊ូព្យាយាមធ្វើអំពើល្អ ព្រមទាំងបានបង្ហាញពីសេចកី្តសេ្នហាគ្មាន បែងចែកវណ្ណះហើយនិងអ្នកសាងបុណ្យបានបុណ្យ អ្នកសាងបាបបានបាប ។ ដូច្នេះអក្សរសិល្ប៍ទំនើបក៏បាន អប់រំយើង ឲស្រលាញ់ចំនេះដឹង​ កុំជឿ​លើអបីជំនឿ ថែមទាំងឲមានចិត្តតស៊ូក្នុងជីវិតទៀតផង ។
   សរុបសេចក្តីមកការអប់រំក្នុងអក្សរសិល្ប៍ បានបង្ហាញយើងឲឃើញនូវអំពើអាក្រក់ និងអំពើល្អ ។ មួយចំ ណែកទៀតអប់រំឲយើងស្អប់និងចៀសវាង ជឿលើអបីយជំនឿ ព្រមទាំងឲខិតខំរៀនសូត្រ ។
   តាមការបកស្រាយខាងលើមកបង្ហាញឲឃើញថា អក្សរសិល្ប៍ជាមធ្យោបាយក្នុងការអប់រំទូន្មានល្អៗ ទាំងអស់តាំងពីអក្សរសិល្ប៍ប្រជាប្រិយ បុរាណ និងទំនើប ។ ព្រមទាំងបង្ហាញនូវអត្ថប្រយោជន៍ល្អ ជាបទពិសោធក្នុងជីវិតទៀតផង ។ ដូចនេះយើងជាកុលបុត្រកុលធីតា ត្រូវខិតខំស្រង់យកបទពិសោធល្អក្នុង អក្សរសិល្ប៍ទុកជាផ្លូវសំរាប់អនុវត្ត ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login