ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១ តើប្រព័ន្ធសុំាបង្កឡើងពីអ្វិខ្លះ ?
២ ភាពសុំាគឺជាអ្វី ?
៣ តើភាពសុំាអកម្មនិងភាពសុំាសកម្មខុសគ្នាដូចម្តេច ?
៤ តើមានអ្វីកើតឡើង នៅពេលមានតំណបរលាក ? ចូរពណ៌នា ។
៥ នៅក្នុងសារពាង្គកាយរបស់មនុស្ស តើអង់ទីករកើតឡើងយ៉ាងដូចម្តេច ?
៦ ហេតុអ្វីបានជាអ្នកត្រូវសំអាត និងរុំកំណាត់នៅពេលមានរបួស ?
៧ ហេតុអ្វីបានជាអ្នកមិនត្រូវទៅសាលារៀននៅពេលមានជំងឺផ្តាសាយ ?
៨ ឧបមាថារោមញ័រត្រូវបានបំផ្លាញ ។ តើបញ្ហានេះមានឥទ្ធិពលលើសារពាង្គកាយយ៉ាងដូចម្តេចដែរ ?
៩. ហេតុអ្វីបានជាអ្នកមានជំងឺកព្រ្ជឹាលតែម្ដង់គត់ក្នុងមួយជីវិត ?
១០. ប្រសិនបើអ្នកបរិភោគអាហារ មានផ្ទុកមេរោគសារពាង្គកាយអាចមានតំណប រលាក ។
១១. រវាងភាពសុំាអសកម្មសិប្បនិមិត្ម និងភាពសុំាសកម្មសិប្បនិម្មតិ តើមានលក្ខណៈខុសគ្នាដូចម្តេច ?
១២ .ចូរពណ៌នាពីលក្ខណៈខុសគ្នា រវាងអង់ទីករនិងអង់ទីសែន ។
១៣. តើវីរុស HIV វាយប្រហារប្រព័ន្ធសុំាយ៉ាងដូចម្តេច ?
១៤. ការទួលថ្នាំបង្ការ និងការរង់ចាំរហូតដល់មានភាពសុំា តើមួយណាមួយប្រសើរ ?
១៥. រវាងទារកបៅដោះម្តាយនិង ទារកបៅទឹកដោះគោតើមានប្រយោជន៍ដូចគ្នាឬទេ ? ព្រោះអ្វី ?
១៦. តើវ៉ាក់សាំងជួយបង្ការជំងឺដូចម្តេច ?
ចម្លើយ
១. ប្រព័ន្ធសុំាបង្កឡើងពី ខួរឆ្អឹងខ្នង គោលិកាសជាពិសេសផាកុស៊ីតនិងឡាំផូស៊ីត ព្រមទាំងកោលិកាប្រភេទផ្សេងៗនៃប្រព័ន្ធទឹករងៃ មានដូចជាកូនកណ្តុលទឹករងៃ អាមីដាល់ ទីមុស និងផាល ។
២. ភាពសុំាគឺជា លក្ខខណ្ឌនៃសារពាង្គកាយដែលមានសមត្ថភាពការពារសារពាង្គកាយគេចផុតចេញញពីជំងឺពិសេសណាមួយ ។
៣. ភាពសុំាអកម្មនិងភាពសុំាសកម្មខុសគ្នាដូចជា ៖
៤. នៅពេលមានតំណបរលាក សារធាតុកីមីដែលផលិតដោយកោលិកាឆ្លងមេរោគធ្វើឲ្យសរសៃឈាមនៅត្រង់កម្លែងមានរបួសហើមនិងរីកធំ ភ្នាក់ងារប្រឆាំងមេរោគជាច្រើនត្រូវបានបញ្ចូលទៅកាន់កន្លែងនោះធ្វើឲ្យកន្លែងដែលមានមេរោគឡើងក្រហម និងឡើងប៉ោងជាលទ្ធផលលិកាងាបកោលិកាងាប់ខូចខាតរបស់សារពាង្គកាយរួមជាមួយមេរោគងាប់បានបង្កើតបានជាខ្ទុះ ។
៥. នៅក្នុងសារពាង្គកាយរបស់មនុស្សអង់ទីករកើតឡើង ដោយសារមានវត្តមានអង់ទីសែនរបស់ភ្នាក់ងារបង្ករោគ ។
៦. បានជាអ្នកត្រូវសំអាត និងរុំកំណាត់នៅពេលមានរបួស ព្រោះ ការពារការជ្រៀតចូលនៃភ្នាក់ងារបង្ករោគផ្សេងៗ តាមរយៈមុខរបួសនោះ ។
៧. បានជាអ្នកមិនត្រូវទៅសាលារៀននៅពេលមានជំងឺផ្តាសាយដោយសារពេលនេះរាងកាយចាំបាច់ត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងនិងវីរុសផ្តាសាយ ហើយកាលណាយើងទៅសាលាវាបណ្តោយឲ្យដល់អ្នកដទៃ ។
៨. ឧបមាថារោមញ័រត្រូវបានបំផ្លាញបញ្ហានេះមានឥទ្ធិពលលើសារពាង្គកាយដោយមាន បញ្ហាដ៏ធ្ងន់ធ្ងរចំពោះសួត ដោយសារតែបំណែកតូចនៃធូលីផ្សេងៗ ដែលមាននៅក្នុងសួត ។
៩. បានជាអ្នកមានជំងឺកញ្ជឹ្រលតែម្តងគត់ ក្នុងមួយជីវិតដោយសារតែនៅពេលមានជំងឺកញ្ជឹ្រល ធ្វើឲ្យប្រព័ន្ធភាបសុំារបស់សារពាង្គកាយបង្កើតអង់ទីករប្រឆាំងនិងមេរោគនេះដោយផ្ទាល់ ។
១១. រវាងភាពសុំាអសកម្មសិប្បនិមិត្ម និងភាពសុំាសកម្មសិប្បនិម្មតិមានលក្ខណៈខុសគ្នាដូចជា ៖
ភាពសុំាសកម្មសិប្បនិមិត្ម
ភាពសុំាអសកម្មសិប្បនិមិត្ម
១២. លក្ខណៈខុសគ្នា រវាងអង់ទីករនិងអង់ទីសែន ៖
១៣. វីរុស HIV វាយប្រហារប្រព័ន្ធសុំាដោយ ៖
១៤. ការទួលថ្នាំបង្ការ និងការរង់ចាំរហូតដល់មានភាពសុំាគឺជា ការទទួលថ្នាំបង្ការប្រសើរ ។
១៥. រវាងទារកបៅដោះម្តាយនិង ទារកបៅទឹកដោះគោមានប្រយោជន៍មិនដូចគ្នាទេ ព្រោះដោយសារតែទឺកដោះម្តាយបានផ្តល់ការបង្កើតភាពសុំាអសកម្មដោយធម្មជាតិដល់សារពាង្គកាយទារក ដើម្បីការពារមេរោគបានបណ្តោះអាសន្ន ។
១៦. វ៉ាក់សាំងជួយបង្ការជំងឺដោយសារវាបានផ្តល់ឲ្យប្រព័ន្ធសុំារបស់សារពាង្គកាយ បង្កើតអង់ទីករប្រឆាំងនិងអង់ទីសែនរបស់មេរោគបង្កជំងឺ ។