ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១ ចូរពន្យល់ពាក្យភ្នាកងារបង្ករោគ ព្រមតាំងរកឧទាហរណ៍ ។
២ តើវិរុសគឺជាអ្វី ?
៣ តើផ្នែកសំខាន់ពីររបស់វិរុសគឺជាអ្វី ?
៤ ចូររកឧទារហ៍ពីរជំងឺមួយចំនួន ដែលបង្កដោយវីរុស ។
៥ តើបាក់តេរីជាអ្វី ?
៦ តើបាក់តេរីចែកជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
៧ ចូររកឧទារហ៍ពីជំងឺមួយចំនួនដែលបង្កដោយបាក់តេរី ។
៨ ចូររកឧទារហ៍ពីប្រូទីសដែលបង្កជំងឺដល់មនុស្ស ។
៩ តើផ្សិតបង្កជំងឺអ្វីខ្លះ ដល់លើមនុស្ស ?
ចម្លើយ
១. ភ្នាកងារបង្ករោគ ជាសារពាង្គកាយតូចៗដែលផ្តល់ដល់សារពារង្គនូវមេរោគបង្កជំងឺផ្សេងៗ ។
២. វីរុសគឺជា ភាគល្អិតតូចៗដែលមិនអាចមើលលឃើញដោយភ្នែកទទេបាន ឬដោយមីក្រូទស្សន៍ធម្មតាបានឡើយ ហើយវាបង្កដោយផ្នែកខាងក្នុងជាសំភារៈសេនេទិច និងសំបកជាប្រូតេអ៊ីន ។
៣. ផ្នែកសំខាន់ពីររបស់វិរុសគឺ មានសំបកជាប្រូតេអ៊ីន និងស្នូលខាងក្នុងជាសំភារៈសេនេទិច ។
៤. ជំងឺមួយចំនួន ដែលបង្កដោយវីរុសមានដូចជា ជំងឺផ្តាសាយ កញ្ជឹ្រល សលាទែន អេដស៍ជាដើម ។
៥. បាក់តេរីជា សារពាង្គកាយឯកកោសិកា ហើយគ្មាន្វៃយ៉ូច្បាស់លាស់ ។
៦. បាក់តេរីចែកជា៣ប្រភេទ គឺ កុកស៊ី បាស៊ី ស្បៀរីលូម ។
៧. ជំងឺមួយចំនួនដែលបង្កដោយបាក់តេរីមានដូចជា ជំងឺខាន់ស្លា រលាកបំពង់ក រលាកស្រោមខួរ តេតាណូស របេង ក្អកមាន់ជាដើម ។
៨. ប្រូទីសដែលបង្កជំងឺដល់មនុស្សមានដូចជា អាមីប សាឌីយ៉ា និង ស្ប៉រ៉ូសូអ៊ែ ។
៩. ផ្សិតបង្កដល់មនុស្សដូចជា ជំងឺស្រែង ជំងឺពោះវៀន ដុះផ្សិត ជំងឺផ្សិតកើតឡើងនៅត្រង់ចន្លោះម្រាមជើង ។