សំនួរ
១. ចូរបង្ហាញពីខឹមសារនិងអត្ថន័យគោលការណ៍នានាស្តីពីសិទ្ធិកុមារ ។ តើកុមារគួរតែទទួលបាននូវសិទ្ធិបែបណាខ្លះ ?
២. តើអ្វីខ្លះដែលជាប្រភពនៃគ្រោះថ្នាក់កើតមានឡើងចំពោះកុមារបច្ចុប្បន្ន ? ឬអាចសួរថា តើសកម្មភាពណាខ្លះ ដែលចាត់ទុកថាជាការរំលោភបំពានលើសិទ្ធិកុមារ ?
៣. ចូរនិយាយពីគោលការណ៍នៃភូមិសង្កាត់មានសុវត្ថិភាព ។
៤. តើខណ្ឌថ្មីនៃរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ (២០១៤)មានប៉ុន្មាន ? គឺអ្វីខ្លះ ?
៥. តើខណ្ឌទាំងអស់នៃរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន(២០១៤)មានប៉ុន្មាន ? ចូររៀបរាប់ ។
ចម្លើយ
១. កុមារគ្រប់រូបត្រូវទទួលបាននូវសិទ្ធិទាំងអស់ ដែលបានចែងនៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិកុមារដោយគ្មានការបែងចែក ឬរើសអើងពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា សាសនា នយោបាយ សញ្ជាតិ ឬប្រភពសង្គមទ្រព្យសម្បត្តិស្ថានភាព កំណើត និងមតិយោបល់ផ្សេងៗទៀតទោះជាកើតនៅឯណា ឬកើតមកពីណាក៏ដោយកុមារគ្រប់រូបត្រូវទទួលបាននូវសិទ្ធិ ដូចជា ៖
- កុមារត្រូវទទួលបាននូវការគាំពារពិសេស
- ទទួលបានឱកាសលក្ខណៈងាយស្រួយទាំងក្នុងផ្លូវច្បាប់និងមធ្យោបាយផ្សេងៗទៀត ដើម្បីឱ្យកុមារមានការលូតលាស់លើផ្នែករាងកាយសតិបញ្ញា សីលធម៌ ស្មារតីសង្គមនៅក្នុងលក្ខខណ្ឌនៃសេរីភាព និងសេចក្តីថ្លៃថ្នូរ
- កុមារត្រូវតែមានសិទ្ធិទទួលបានឈ្មោះមួយ និងសញ្ជាតិមួយ
- កុមារត្រូវទទួលបានគុណប្រយោជន៍ពីសន្តិសុខសង្គម និងសិទ្ធិក្នុងការរីកចម្រើនធំធាត់ និងមានសុខភាពល្អ
- កុមារត្រូវមានសិទ្ធិទទួលបាននូវការហូបចុក ស្នាក់នៅ កំសាន្ត និងសុខាភិបាលគ្រប់គ្រាន់
- កុមារដែលមានសុខភាពមិនល្អផ្នែករាងកាយនិងសតិសញ្ញាឬផ្នែកសង្គម ត្រូវតែទទួលបានកិច្ចព្យាបាលការគាំពារអប់រំនិងទទួលបានការថែទាំជាពិសេស
- កុមារត្រូវទទួលបាននូវការស្រឡាញ់ថ្នាក់ថ្នម ការយល់ចិត្តថ្លើម សន្តិសុខ សុវត្ថិភាព ទាំងផ្នែកសម្ភារៈ និងផ្នែកសីសធម៌ ការធំធាត់ក្នុងការថែទាំគ្រប់ករណី ។
- កុមារដែលងាយរងគ្រោះគួរតែទទួលបាននូវការថែទាំជាពិសេស និងការឩបត្ថម្ភផ្សេងៗ
- កុមារគ្រប់រូប មានសិទ្ធិទទួលបានការសិក្សារៀនសូត្រដោយឥតបង់ថ្លៃយ៉ាងហោចរៀនឱ្យបានចប់ត្រឹមកម្រិតបឋមភូមិ (៩ឆ្នាំ )
- កុមារត្រូវទទួលបានការអប់រំ និងការបណ្តុះបណ្តាលចំណេះដឹងទូទៅ
- កុមារត្រូវមានឱកាសពេញលេញដើម្បីលេង និងសម្រាកកំសាន្ត ដែលមានគោលដៅអប់រំ
- កុមារមានសិទ្ធិប្រឆាំងតទល់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ សាសនា ការបោះបង់ការប្រើអំពើហិង្សាការជិះជាន់កេងប្រវ័ញ្ច
- កុមារត្រូវតែទទួលបានការអប់រំផ្នែកស្មារតីក្នុងការចេះយោគយល់គ្នា ការអនុគ្រោះមិត្តភាព សន្តិភាពរវាងនឹងគ្នានិភាពរភាពជាសកល
- ទទួលបាននូវឱកាសនៃការចូលរួមក្នុងសកម្មភាពក្នុងសង្គម និងទទួលបានការលើកទឹកចិត្តក្នុងការបង្កើតស្នាដៃ ។
២.ប្រភពនៃការគ្រោះថ្នាក់កើតមានឡើងចំពោះកុមារបច្ចុប្បន្នដែលចាត់ទុកថាជាការរំលោភបំពានលើសិទ្ធិកុមារមាន ៖
ក. ឩស្សាហកម្មនីយកម្ម
- ការរីកចម្រើនខាងផ្នែកសេវាកម្ម ៖ សណ្ឋាគារ ក្លឹបកំសាន្តនិងការផ្សាយពាណិជ្ជកម្ម រូបភាពអាសអាភាស ។
- កុមារបម្រើផ្លូវភេទ ។
ខ. សន្តិសុខ
- ប្រើកុមារក្នុងជម្លោះប្រដាប់អាវុធ ធ្វើជាទាហានជាអ្នកជញ្ជូនគ្រាប់
- ប្រើកុមារជាកងឈ្លល ជាអ្នកស៊ើបការ ឬនាំសារជាដើម
- យកកុមារធ្វើជារនាំង ឬជាខែលសម្រាប់ការពារសុវត្ថិភាពរបស់ពួកអ្នកធំ
- បញ្ហាមីន ៖ កុមារជនបទស្លាប់ដោយសារមីនជាញឹកញាប់និងងកុមារខ្លះត្រូវបានគួរឱ្យដើរមុខដើម្បីបន្ទុះគ្រាប់មីន
- ប្រើកុមារឱ្យធ្វើជាចំណាប់ខ្មាំង ។
គ. ឩក្រិដ្ឋកម្ម
- ពួកឩក្រិដ្ឋជនប្រើកុមារជួញដូរគ្រឿងញៀន ឆក់ ប្លន់ ជម្រិត
- ប្រើកុមារជាឩបករណ៍សម្រាប់ប្រព្រឹត្តអំពើឩក្រិដ្ឋ សម្លាប់មនុស្ស ឬបង្កៃគ្រាប់ ។
ឃ. ការរើសអើង ៖ មនុស្សចាស់ច្រើនរំលោភបំពានលើកុមារគ្រប់បែបយ៉ាងដូចជា ៖
- មិនឱ្យកុមារទទួលបាននូវការអប់រំ រៀនសូត្រ
- កុមារមិនត្រូវបានគេទទួលឱ្យធ្វើការងារ (ការងារស្រាល) ឬកេងប្រវ័ញ្ចលើកម្លាំងកុមារ (ឱ្យធ្វើដូចមនុស្សធំ តែឱ្យប្រាក់តិច ឬមិនឱ្យ)
- កុមារត្រូវបានគេបង្ខំ ឬគម្រាមឱ្យបម្រើការងារតាមផ្ទះ ឬបនពេស្យាចារ ។
ង. គ្រឿងញៀន
- ក្រោមឥទ្ធិពលគ្រឿងញៀន កុមារបានសេពគ្រឿងពៀនមាន បារី ស្រា ថ្នាំញៀនគ្រប់ប្រភេទ
- គេប្រើកុមារឱ្យជួយដូរគ្រឿងញៀន ។
ច. អំពើហិង្សា ៖ ការរំលោភលើសិទ្ធិសេរីភាពកុមារដូចជា
- កុមារត្រូវបានគេវាយ ដំ(ជម្លោះប្តីប្រពន្ធវាយកូន គ្រូវាយសិស្ស...) ។
ឆ. កសិកម្ម កសិដ្ឋាន សិប្បកម្ម សេវាទេសចរណ៍ ៖ កុមារត្រូវបានគេប្រើឱ្យធ្វើការលើការងារខាងលើដើម្បីរកប្រាក់ ។
៣. គោលការណ៍នៃភូមិ សង្កាត់មានសុវត្ថិភាពមានចំណុចសំខាន់ ៩ គឺ ៖
- គ្មានសកម្មភាពលូច ឆក់ ប្លន់ គ្រប់ប្រភេទ
- គ្មានការផលិត ការបែងចែក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់
- គ្មានអំពើអនាចារ ការជួយដូរស្រ្តី និងកុមារនិងអំពើហិង្សាក្នុងគ្រួសារ
- គ្មានក្មេងទំនើង
- គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
- គ្មានគ្រោះថ្នាក់ចរាចរណ៍
- គ្មានកុងត្រូលជរជុះ ឬប៉ុស្តិ៍ត្រួតពិនិត្យគ្មានច្បាប់ទម្លាប់
- គ្មានការយកប្រាក់ពីប្រជាពលរដ្ឋទៅលើពិធីបុណ្យទានផ្សេងៗនៅមូលដ្ឋាន
- ការងារទប់ស្កាត់គ្រោះមហន្តរាយដោយយថាហេតុតាមមូលដ្ឋាន ។
៤. ខណ្ឌថ្មីនៃរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ(២០១៤)មាន ៣គឺ ៖
- ខណ្ឌព្រែកព្នៅ
- ខណ្ឌជ្រោយចង្វា
- ខណ្ឌច្បារអំពៅ ។
៥. ខណ្ឌទាំងអស់នៃរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន(២០១៤)នេះមានសរុបចំនួន ១២ ខណ្ឌគឺ
- ខណ្ឌ ដូនពេញ
- ខណ្ឌ ៧ មករា
- ខណ្ឌ ដង្កោ
- ខណ្ឌ ចំការមន
- ខណ្ឌ ឫស្សីកែវ
- ខណ្ឌ មានជ័យ
- ខណ្ឌ ទួលគោក
- ខណ្ឌ សែនសុខ
- ខណ្ឌពោធិសែនជ័យ
- ខណ្ឌ ព្រែកព្នៅ
- ខណ្ឌ ជ្រោយចង្វា
- ខណ្ឌ ច្បារអំពៅ ។