Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូរពន្យល់ន័យពាក្យនិងកន្សោមពាក្យខាងក្រោម៖ សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ សិទ្ធិសញ្ញា កតិកាសញ្ញា ពិធីសារ ការសម្រុះសម្រួល សេរីភាព តម្រូវការ ការផ្តល់សច្ចាប័ន ។

២. តើមនុស្សត្រូវមានសិទ្ធិអ្វីខ្លះ ?

៣. ដូចម្តេចដែលហៅថាអំពើហិង្សាក្នុងគ្រួសារ ?

៤. តើជនជាតិភាគតិចមានសិទ្ធិដូចម្តេចខ្លះ ?

៥. ដូចម្តេចដែលហៅថាការរើសអើងប្រឆាំងនារីភេទ ? រកឩទាហរណ៍មកបញ្ជាក់ ។

ចម្លើយ

១. ន័យពាក្យនិងកន្សោមពាក្យខាងក្រោម ៖

  • សិទ្ធិមនុស្ស គឺជាអ្វីៗទាំងអស់ដែលមនុស្សត្រូវការជាចាំបាច់សម្រាប់ឱ្យមនុស្សបានក្នុងសេចក្តីថ្លៃថ្នូរជាមនុស្ស ។ ឬជាអំណាចខាងសីលធម៌ ឬជាអំណាចដែលមិនត្រូវគេរំលោភបានក្នុងការកាន់កាប់ធ្វើឬការទាមទារអ្វីមួយពីនរណាម្នាក់ ។
  • សិទ្ធិពលរដ្ឋ គឺជាសិទ្ធិរបស់មនុស្សក្នុងការរស់នៅក្នុងការការពារខ្លួនស្របច្បាប់តាមវប្បធម៌របស់ជាតិខ្លួន ។
  • សន្ធិសញ្ញា គឺជាកិច្ចព្រមព្រៀងដោយរដ្ឋទាំងឡាយដោយកំណត់តាមរយៈច្បាប់ពិសេសទាំងឡាយ
  • កតិកាសញ្ញា គឺសញ្ញាសន្មតគ្នាទុកជាគ្រឿងសម្គាល់អ្វីមួយៗ
  • កតិកាសញ្ញា (វចនានុក្រមខ្មែរ) គឺកិច្ចព្រមព្រៀងមួយដែលត្រូវបានធ្វើឡើងរវាងភាគីពីរ ឬច្រើនរវាងរដ្ឋទាំងផ្លូវការទាំងមិនផ្លូវការ ដើម្បីអ្វីមួយរួមគ្នាក្នុងគោលបំណងបម្រើផលប្រយោជន៍រវាងគ្នាទៅវិញទៅមក ។
  • ពិធីសារ គឺឯកសារដែលមានតម្លៃស្មើកិច្ចព្រមព្រៀងតែមានលក្ខណៈផ្លូវការតិចជាងកិច្ចព្រមព្រៀង ។
  • ការសម្រុះសម្រួល គឺដំណើរការដែលធ្វើឱ្យតួអង្គក្នុងទំនាស់ ឯកភាពទទួលយកសំណើរបស់ភាគីម្ខាងទៀតដែលមិនប៉ះពាល់ផលប្រយោជន៍មូលដ្ឋានរបស់ពួកគេទាំងសងខាង ។ ដូច្នេះការសម្រុះសម្រួលជាចំណុចកណ្តាលនៃបញ្ហាប្រឈម និងការចុះសម្រុងគ្នា ។
  • សេរីភាព គឺជាអំណាចដែលអាចធ្វើអ្វីបានតាមចិត្តប៉ុន្តែ ក្រោមច្បាប់អំណាចពេញទី ។ (វចនានុក្រម) គឺជាអំណាចក្នុងការធ្វើអ្វីមួយបាន កុំឱ្យតែប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ។
  • តម្រូវការ ជាលក្ខខណ្ឌនៃបញ្ហាមួយដែលកើតឡើងនៅពេល ដែលមនុស្សម្នាក់ចង់បានអ្វីមួយយ៉ាងខ្លាំងក្នុងខណៈដែលខ្លួនមានកង្វល់ មានភាពតានតឹងមានបញ្ហាធ្ងន់ធ្ងរ ឬទីទ័លបំផុត ។
  • ការផ្តល់សច្ចាប័ន គឺជាការទទួលស្គាល់ជាផ្លូវការ និងព្រមទទួលយកមកអនុវត្ត ឬជាការបេ្តជា្ញចិត្ត ជាផ្លូវការរបស់រដ្ឋាភិបាលក្នុងការប្រតិបត្តិតាម ។

២. មនុស្សត្រូវមានសិទ្ធិដូចគ្នា ៖

  • សិទ្ធិបញ្ជេញមិត
  • សិទ្ធិមានការងារធ្វើ
  • សិទ្ធិមានទ្រព្យសម្បត្តិកម្មសិទ្ធិ
  • សិទ្ធិមានជំនឿសាសនា
  • សិទ្ធិទទួលការអប់រំ
  • សិទ្ធិចូលរួមក្នុងនយោបាយ ។

៣. អំពើហិង្សាក្នុងគ្រួសារ គឺជាអំពើទាំងឡាយណាដែលកើតមានទៅលើប្តី ឬប្រពន្ធ កូនក្នុងបន្ទុក ឬជនទាំងឡាយដែលរស់នៅក្រោមដំបូលផ្ទះ និងក្នុងបន្ទុកគ្រួសារ ។

៤. ជនជាតិភាគតិចមានសិទ្ធិដូចជា ៖

  • សិទ្ធិមានវត្ត
  • សិទ្ធិឱ្យមានការគោរពដល់សញ្ញាណជាតិ និងសញ្ញាណវប្បធម៌
  • សិទ្ធិស្វ័យសម្រេច
  • សិទ្ធិរួចផុតពីអំពើប្រល័យពូជសាសន៍
  • សិទ្ធិប្រើប្រាស់សម្បត្តិ និងធនធានធម្មជាតិ
  • សិទ្ធិរួមចំណែកក្នុងការលូតលាស់នៃបច្ចេកវិទ្យា និងវិទ្យាសាស្ត្រអន្តរជាតិ
  • សិទ្ធិដើម្បីវប្បធម៌រួមមានការប្រើភាសា និងសេរីភាពខាងវប្បធម៌
  • សិទ្ធិរក្សាការពារបរិស្ថាន
  • សិទ្ធិមិនឱ្យមានការរើសអើងមកលើខ្លួន ។

៥. ការរើសអើងប្រឆាំងនារីភេទគឺបានចែកការផាត់ចេញ ឬការកំហិតណាដែលធ្វើឡើងលើមូលដ្ឋានភេទហើយដែលបង្កឡើង ឬដែលមានទិសដៅធ្វើឱ្យស្រ្តីខូចខាត ឬបាត់បង់នូវការទទួលស្គាល់ ការទទួលបានឬការប្រើបា្រស់សិទ្ធិនិងសេរីភាពជាគ្រឹះរបស់ស្រ្តីនៅក្នុងវិស័យនយោបាយ វិស័យសេដ្ឋកិច្ច វប្បធម៌ពលរដ្ឋ ឬក៏ក្នុងវិស័យផ្សេងៗទៀតលើមូលដ្ឋានស្មើភាពរវាងបុរសនិងស្រ្តី ។

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login