ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តាមទស្សនៈអ្នកប្រាជ្ញមួយចំនួននិយាយថាការប្រេះស្រាំគ្នាធំៗក្នុងព្រះពុទ្ធសាសនានាំឲ្យមានមហាសង្គាយនាទាំងពួងរមែងកើតឡើងដោយសារតែមានទំនាស់រវាងក្រុមសង្គិក(មហាយាន)និងក្រុមស្ថវិរៈដ៏តឹងតែង(ថេរវាទ)។ ទំនាស់រវាងនិកាយទាំង២បានកើតឡើងជាផ្លូវការនៅក្នុងអង្គមហាសន្និបាតមួយទៀតដែលត្រូវប្រារព្ធឡើងនៅប្រមាណជាង៣៧ឆ្នាំក្រោយមក ហើយជាលទ្ធផលភាពតានតឹងដែលចេះតែកើតឡើងនៅក្នុងសហគមន៍សង្ឃជុំវិញបញ្ហាធម៌វិន័យ តួនាទីរបស់គ្រហស្ថ និងធម្មជាតិរបស់ព្រះអរហន្ត។ ក្នុងសម័យនោះ(ស.វទី៣មុនគ.ស)នៅក្នុងនិកាយទាំង២ មានក្រុមតូចៗ១៨ទៀត ដែលមានវិវាទខ្វែងគំនិតគ្នា មិនស៊ីសង្វាក់គ្នាអំពីអត្ថន័យទស្សនៈ ចំណោទបញ្ហាផ្នែកសាសនានិងទិដ្ឋនៃវិន័យបញ្ញត្តិ។