ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បុរសពីរនាក់ ម្នាក់ក្មេង ម្នាក់ចាស់ និយាយគ្នា...
បុរសចាស់ : ប្អូនប្រុសឯងជួយគិតបងមើល! ក្មេងស្រីឥឡូវអាក្រក់អាក្រីណាស់។ ពីម្សិលមិញមាននាងម្នាក់អាយុប្រហែល ២៣ឆ្នាំ កាន់យួរកាតាបមួយមានដាក់កុំព្យូទ័រយួរដៃ ស្លៀតសំពត់ខើចត្រឹមភ្លៅ ពាក់អាវវាលក ប្រហែលជាកូនកាត់ហ្វីលីពីនហើយមើលទៅ ចូលមកការិយាល័យបង... មួយស្ទុះក្រោយ ស្រាប់តែសម្លឹងមើលមកបង ក្នុងក្រសែភ្នែកស្រទន់ ហើយនិយាយអង់គ្លេស
ដាក់បងថា : លោកមាន WC ដែរឬទេ?
បុរសក្មេង : ហើយយ៉ាងម៉េចទៀត?
បុរសចាស់ : អើ! យ៉ាងម៉េច! WC គឺ Water Close ឯងដឹងទេនៅក្នុងបា (bar) តែស្រីរក WC នាំប្រុសទៅគឺអីអីហ្នុង។ បងឆ្លើយថា ខ្ញុំអត់ចេះទេ! នាងខឹងទះបងមួយដៃផូងដើរចេញរ៉ុយទៅវិញតែម្តង!
បុរសក្មេង : បងឯងយល់ច្រឡំហើយ ! WC សម្រាប់កុំព្យូទ័រ គឺវ៉េមខេម Webcam...
បុរសចាស់ : ងាប់តែម្រ៉ង! ចង្រៃវាយក៍!៕