Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
StoryTeller
2017-07-29 06:43

អាជីវករ ​កម្រិត​អន្តរជាតិ​ម្នាក់ ត្រូវការ​រើស​មនុស្ស​ឲ្យទទួល​តំណែង​ជា​នាយក​សាខា​ក្រុមហ៊ុន​របស់​ខ្លួន ប្រចាំ​មូលដ្ឋាន​។ គាត់​នឹកឃើញ​វិធី​សាមញ្ញ​មួយ​សម្រាប់​ជួយ​ឲ្យ​រើស​បាន​មនុស្ស​ដែល​គាត់​ ត្រូវការ​។ ពេល​បេក្ខជន​ទី​១ ចូល​មក​អង្គុយ​ទល់មុខ គ្នា​គាត់​៖

​ចាប់ផ្តើម​សួរ : - ២ បូក​នឹង ២ ត្រូវជា​ប៉ុន្មាន​?
​បេក្ខជន​ទីមួយ ជា​អ្នកកាសែត ឮ​សំណួរ​នេះ​ក៏​ឆ្លើយភាម :
- ២ បូក​នឹង ២ ត្រូវជា ២២!
- ធ្លាក់​!

​ដល់​វេន​បេក្ខជន​ទី​២ ដែល​ជា​វិស្វករ ឮ​សួរ​ភ្លាម​ចុច​កុំព្យូទ័រ​ចុះឡើង រួច​ឆ្លើយ :
- ក្នុង​ចន្លោះ ៣,៩៩៩ និង ៤,០០១​។​
- ធ្លាក់​!

​បេក្ខជន​ទី​៣ ដែល​ជា​មេធាវី ឆ្លើយ​ដោយ​សំឡេង​ច្បាស់ៗ :
- ក្នុង​រឿងក្តី ចេ​ន គីន ប្តឹងផ្ដល់​ជាមួយ​ក្រុម​ហ៊ុនស្តេម ឌ្យូ​ទី ២​បូក​នឹង​២ ត្រូវ​បាន​បញ្ជាក់ថា ៤ !
- ធ្លាក់​ទៀត !

​ ចូល​ដល់​បេក្ខជន​ទី​៤ ដែល​ជា​អ្នកឯកទេស​ខាង​គណនេយ្យ ក្រោយពេល​ស្ដាប់​សំណួរ​ចប់ ក៏​ងាកមើល​ឆ្វេង​មើល​ស្តាំ ហើយ​ដើរ​ទៅ​បិទទ្វា​រ​បង្អូច​ហាក់ដូច​ខ្លាច​អ្នកណា​ឃើញ រួច​ត្រឡប់​មក​វិញ​និយាយ​ខ្សឹបៗ ក្បែរ​ត្រចៀក​អាជីវករ​កម្រិត អន្តរជាតិ :
- ចុះ​លោក​ចង់​ឲ្យ​វា​ត្រូវជា​ប៉ុន្មាន​?
- ជាប់​!


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login