2018-10-19 17:46
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ដូចម្តេចដែលហៅថា សមាធាតុសរីរាង្គ? សមាសធាតុអសរិរាង្គ ?
២. តើសមាសធាតុសរីរាង្គ៤ កុ្រមដែលមាននៅក្នុងភាវៈរស់គឺអ្វីខ្លះ ?
៣. តើម៉ូណីសាក់ការីតឌីសាក់ការីត និងប៉ូលីសាក់ការីតខុសគ្នាដូចម្តេច ?
៤. តើលីពិតជាអ្វី ? តើលីពីតមានប្រយោជន៍អ្វីខ្លះ ចំពោះភាវៈរស់ ?
៥. ចូរពណ៌នាពីទម្រង់ប្រូតេអ៊ីន ។
៦. ដូចម្តេចដែលហៅថា អង់ស៊ីម? តើវាមានមុខងារអ្វីខ្លះ ? ចូរនិយាយពីយថាប្រភេទនៃអង់ស៊ីម ។
៧. ចូរពណនាពីនាទីអាស៊ីតនុយក្លេអ៊ិច ។
៨. ប្រូតេអ៊ីនមួយមានអាមីណូអាស៊ីត៤៨០ ។ តើមានចំណុចប៉ិបទីតប៉ុន្មាន ដើម្បីភ្ជាប់អាមីណូអាស៊ីតទាំងនោះ ? តើមានទឹកប៉ុន្មានម៉ូលេគុលដែលបានរំដោះចេញពីការសំយោគប្រូតេអ៊ីននេះ ?
ចម្លើយ
១. ដែលហៅថា សមាធាតុសរីរាង្គ ជាសមាសធាតុដែលផ្សំឡើងដោយធាតុកាបូន។ សមាសធាតុអសរីរាង្គ ជាសមាសធាតុ ដែលមិនផ្ទុកធាតុកាបូនទេ លើកលែងកាបូនឌីអុកស៊ីត CO2 ។
២. នៅក្នុងភាវៈរស់មានសមាសធាតុ៤ក្រុម គឺ គ្លុយស៊ីត លីពីត ប្រូទីត និងអាស៊ីតនុយក្លេអ៊ិច ។
៣. ម៉ូណីសាក់ការីត ឌីសាក់ការីត និងប៉ូលីសាក់ការីតខុសគ្នាត្រង់ ៖
៤. លីពីត ជាមាសធាតុសរីរាង្គបង្ក ឡើងដោយ អាតូមកាបូន អ៊ីដ្រូសែន និងអុកស៊ីសែន ។ ចំពោះភាវៈរស់លីពីតមានប្រយោជន៍ក្នុងការផ្តល់ថាមពល និងស្តុកថាមពលសម្រាប់ប្រើប្រាស់នៅពេលត្រូវការ ។ ៥. ទម្រង់ប្រូតេអ៊ីន គឺប្រូតេអ៊ីនកើតពីប៉ូលីប៉ិបទីតមួយឬប៉ូលីប៉ិបទីតច្រើន ។ តំណលំដាប់អាមីណូអាស៊ីតកំណត់យថាប្រភេទនៃប្រូតេអ៊ីន ( ចំនួន ទីតាំង និងប្រភេទអាមីណូអាស៊ីត ) ។
៦. ដែលហៅថា អង់ស៊ីម ជាប្រូតេអ៊ីនមួយប្រភេទដែលនៅក្នុងកោសិកាសារពាង្គកាយ ។ វាមានមុខងារជំរុញល្បឿនប្រតិកម្មគីមីផ្សេងៗ រួមមានប្រតិកម្មសំយោគនិងប្រតិកម្មបំបែកនៅក្នុងកោសិកា ។
យថាប្រភេទនៃអង់ស៊ីមមានដូចខាងក្រោម ៖
អង់ស៊ីមមួយមានអំពើទៅលើសារធាតុមួយប៉ុណ្ណោះ ។ ឧទាហរណ៍ អាមីឡាសបំបែកបានតែអាមីដុង លីប៉ាស បំបែកបានតែលីពីត.... ។
៧. នាទីអាស៊ីតនុយគ្លេអ៊ិច គឺស្តុកនិងបញ្ជូនព័ត៌មានសេនេទិចពីកោសិកាមេទៅឲ្យកោសិកាកូនក្នុងពេលកោសិកាធ្វើ ចំណែក ។
៨. ប្រូតេអ៊ីនមួយមានអាមីណូអាស៊ីត៤៨០ មានចំណងប៉ិបទីត ២៤០ ដើម្បីភ្ជាប់អាមីណូអាស៊ីតទាំងនោះ ។ មានទឹក ២៤០ ម៉ូលេគុលដែលបានរំដោះចេញពីការសមយោគប្រូតេអ៊ីននេះ ។