Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថា “ភេទ” ?

២. ដូចម្តេចដែលហៅថា​ “យេនឌ័រ” ?

៣. តើតួនាទី”យេនឌ័រ” មានប៉ុនា្មនយ៉ាង ?

៤. តើសមភាពយេនឌ័រគឺជាអ្វី ?

៥. តើកែវឆ្លុះយេនឌ័រមានលក្ខណៈសម្គាល់ពិសេសអ្វីខ្លះ ?

ចម្លើយ

១. ភេទ សំដៅលើភាពខុសគ្នាផ្នែកជីវសាស្ត្រ ដែលបានកំណត់រវាង បុរស និងស្រ្តីជាទូទៅ ។ ពាក្យ “ភេទ” ត្រូវបានប្រើប្រាស់ នៅពេលណាចង់សំដៅទៅលើបុរស និងស្រ្តី ដែលមានសរីរាង្គកាយផ្សេងពីគ្នាតាមលក្ខណៈរូបសាស្រ្ត ។​

២. យេនឌ័រ គឺជាលក្ខណៈ (តម្លៃ ឥរិយាបថ អាកប្បកិរិយា /សកម្មភាព) របស់បុរស និងស្រ្តី (ភាពជាបុរសនិងភាពជាស្រ្តី ) ដែលកំណត់ដោយសង្គម) ។

៣. តួនាទីយេនឌ័រមានបីយ៉ាង គឺ

  • តួនាទីមានកម្រៃ
  • តួនាទីមិនមានកម្រៃ
  • តួនាទីចាត់ចែងសហគមន៍ ។

៤. សមភាពយេនឌ័រ មានន័យថា គ្មានការរើសអើងរវាងបុរស និងស្រ្តី មានលក្ខខណ្ឌ និងទទួលបាននូវសិទ្ធិស្មើៗគ្នា គឺជាការឱ្យតម្លៃដោយសង្គមទៅលើភាពដូចគ្នានិងភាពខុសគ្នាដូចគ្នា ៖

  • ភេទទាំងពីរត្រូវបានគេផ្តល់ឱកាសឱ្យស្មើគ្នា
  • ភេទទាំងពីរត្រូវបានទទួលផលប្រយោជន៍ស្មើគ្នា ទោះបីជាមានភាពខុសគ្នាផ្នែកជីវសាស្ត្រ យ៉ាងណាក៏ដោយ ។

៥. កែវឆ្លុះយេនឌ័រមានលក្ខណៈសម្គាល់ពិសេស ៖

  • ជាកម្រងសំណួរ
  • ការអង្កេត
  • បញ្ជីលក្ខណៈវិនិច្ឆ័យ
  • រៀបចំពាក្យពេចន៍ឬរូបភាពងាយយល់ងាយប្រើប្រាស់
  • អង្គភាពត្រូវរក្សាកែវឆ្លុះយេនឌ័រយ៉ាងតិចបំផុត២ច្បាប់ដើម្បីឱ្យបុគ្គលិកប្រើប្រាស់
  • កែវឆ្លុះយេនឌ័រជាធម្មតាមានយ៉ាងតិច ១០ ចំណុច
  • ចំណុចនីមួយៗសង្កត់ធ្ងន់លើលក្ខណៈខុសគ្នារវាងបុរសនិងស្ត្រី
  • កែវឆ្លុះយេនឌ័រគូររៀបចំឡើងលើក្រដាសពណ៍ និងជាបន្ទះ ឬជាសន្លឹក ដែលធានានូវភាពជាប់លាប់ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login