2017-07-29 13:01
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ព្រះពុទ្ធសាសនានិកាយហីនយាន ឬថេរវាទ ឬទក្ខិណានិកាយ៖ ជាយានតូចចង្អៀត អាចផ្ទុកសត្វលោកបានតិច មានវិន័យតឹងរឹង គោរពតាមបទបញ្ញត្តិ ដែលព្រះពុទ្ធទ្រង់បានកំណត់ទុកឲ្យ មានគម្ពីរព្រះត្រៃបិដកជាគោល។ និកាយហីនយាន គោរពព្រះពុទ្ធសមណគោត្តម ដែលបានត្រាស់ដឹងសម្មាសម្ពោធិញាណ ដែលបានចូលបរិនិព្វានទៅហើយ។ ព្រះពុទ្ធសាសនាថេរវាទ មានក្តីប្រាថ្នាយកនិព្វានជាធំ (មិនកើត ចាស់ ឈឺ ស្លាប់ គឺសូន្យ)។ ប្រទេសដែលកាន់ព្រះពុទ្ធសាសនាថេរវាទនេះមាន ឥណ្ឌា (មួយចំនួនតូច) ស្រីលង្កា នេប៉ាល់ ភូមា ថៃ កម្ពុជា និងឡាវ។
ព្រះពុទ្ធសាសនានិកាយមហាយាន ឬអាចរិយវាទ ឬក៏ឧត្តរនិកាយ៖ ជាយានធំ អាចផ្ទុកសត្វលោកបានច្រើន មានវិន័យធូរស្រាល គោរពតាមពាក្យប្រដៅរបស់គ្រូអាចារ្យ ឬអាចរិយវាទ។ និកាយមហាយាន គេជឿថាមានព្រះពោធិសត្វជាច្រើនអង្គ នៅចាំអាចជួយសង្គ្រោះសត្វលោកឲ្យដល់ឋានសួគ៌។ ប្រទេសដែលកាន់និកាយមហាយានមានឥណ្ឌា (ផ្នែកខ្លះ មួយចំនួនតូច) ទីបេនេប៉ាល់ ចិន និងវៀតណាម។