Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ព្រះពុទ្ធការធម៌១៨យ៉ាងមាន មនុស្សត្តំ ជាតិជាមនុស្ស១ លិង្គសម្បត្តិ មានភេទជាបុរស១ ហេតុមានឧបនិស្ស័យគួរនឹងសម្រេចព្រះអរហត្តផល១ សត្ថាទស្សនំ បានបានជួបបានឃើញព្រះសាស្ដាចារ្យ១ បព្វជ្ជា បានបួសក្នុងព្រះពុទ្ធសាសនា ឬបួសក្នុងព្រះពុទ្ធសាសនា ឬបួសជាតាឥសីក្រៅព្រះពុទ្ធសាសនា១ គុណសម្បត្តិប្រកបដោយគុណមានឈានជាដើម១ ឆន្ទតា ពេញចិត្តប្រាថ្នានូវពោធិញ្ញាណឥតមានចិត្តរុញរា១ ធម៌ទាំង៨ ប្រការនេះឈ្មោះថា ធម្មសមោធាន អាចឲ្យសម្រេចប្រាថ្នានូវសេចក្តីប្រាថ្នាក្នុងពោធិញ្ញាណបាន ហើយផ្សំនិងបារមី១០ទៀតគឺ ទាន ការឲ្យទាន១ សីល ការរក្សាសីល១ នេក្ខម ការចេញចាកបួស១ បញ្ញា មានប្រាជ្ញា១ វិរិយ ការព្យាយាម១ ខន្តី មានសេចក្តីអំណត់អត់ធន់១ សច្ច​ ការពោលនូវពាក្យពិត១ អធិដ្ឋាន ការតាំងចិត្តកំណត់ទុកមាំក្នុងចិត្ត១ មេត្តា ផ្សាយមេត្តា អាណិតស្រណោះចំពោះសព្វសត្វទូទៅទាំងអស់១ ឧបេក្ខា ធ្វើចិត្តស្មើជាកណ្តាល ឥតមានល្អៀងទៅខាងណា១ (រួមធម្មសមោធាន៨ ចូលនឹងបារមី១០ ត្រូវជា១៨) ហៅថាពុទ្ធការធម៌ ធម៌នេះធ្វើឲ្យមនុស្សកើតជាព្រះពុទ្ធឡើងបាន។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login