មានហេតុផលជាច្រើនដែលព្រះពុទ្ធសាសនាបានធ្លាក់ចុះទន់ខ្សោយនៅប្រទេសឥណ្ឌាគឺ៖
- ភិក្ខុសង្ឃមានការបែកបាក់សាមគ្គីគ្នា
- ខ្វះការឧបត្ថម្ភគាំទ្រ ព្រះពុទ្ធសាសនារីកចម្រើនបាន អាស្រ័យដោយមានការឧបត្ថម្ភពីព្រះរាជា (ក្នុងរជ្ជកាលព្រះបាទពិម្ពាពិសា ព្រះបាទអសោក ព្រះបាទមិសិន្ទ ព្រះបាទកន្និស្ក)។
- សាសនាដទៃបៀតបៀន ដូចជាសាសនាហិណ្ឌូ ដែលជាគូប្រជែងតាំងពីដើមរៀងមក...។
- ព្រះពុទ្ធសាសនា ប្រៀនប្រដៅបញ្រ្ចាសទឹកចិត្តមនុស្ស គឺប្រដៅត្រង់ទៅរកសេចក្តីសុខពិត ធ្វើឲ្យមនុស្សមិនយល់ ធុញទ្រាន់...។
- ព្រះពុទ្ធសាសនាបដិសេធវណ្ណៈ ធ្វើឲ្យមានទំនាស់លើការយល់ឃើញ នៃបណ្តាជនថ្នាក់ខ្ពស់ ជនថ្នាក់ទាប ដែលប្រកាន់មាំក្នុងលទ្ធិប្រពៃណី (ជនថ្នាក់ទាបរាប់អាន សាសនាដោយប្រកាន់មាំក្នុងពិធីកម្ម)។
- ព្រះពុទ្ធសាសនាទទួលលទ្ធិតន្ត្រៈ នៃហិណ្ឌូមកប្រតិបត្តិ ដែលទំនាស់នឹងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ (មិនឲ្យរៀនមន្តអាគម គាថា)។
- សម័យមូស្លីមចូលមកគ្រប់គ្រងប្រទេសឥណ្ឌា ក្សត្រមូស្លីមបានពង្រីកអំណាច និងសាសនាយ៉ាងទូលាយ ជាហេតុធ្វើឲ្យព្រះពុទ្ធសាសនារង្គោះរង្គើ។
- នៅប្រទេសឥណ្ឌា គេនិយមសាសនាហិណ្ឌូ និងមូស្លីម។