បដិវត្តន៍បៃតង គឺជាការផ្លាស់ប្តូរយ៉ាងរហ័សផ្នែកកសិកម្មដែលកត់សម្គាល់ដោយការធ្វើជម្រើសពូជ ការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វចង្រៃប្រព័ន្ធបញ្ចូលទឹកសំខាន់ៗទិន្នផលនិងផលិតខ្ពស់ ។ បដិវត្តន៍នេះបានផ្តល់លទ្ធផលដូចតទៅ ៖
- ផ្តល់លទ្ធផលយ៉ាងធំធេងពិសេសក្នុងរដ្ឋប៉ិនចាប់ និងកេរ៉ាឡា ។ ចាប់តាំងពីពេលមក ប្រទេសឥណ្ឌាទទួលបានភាពស័្វយគ្រប់គ្រាន់ខាងចំណីអាហារ ដែលអាចឱ្យគេបង្វែរជញ្ជីងចំណាយទៅរកការវិនិយោគលើវិស័យផ្សេងៗវិញ ហើយថែមទាំងអាចសល់ផលសម្រាប់នាំចេញទៀតផង
- បដិវត្តន៍បៃតងបានបង្កើតវិសមភាពសង្គមនិងវិសមភាពតាមតំបន់ដោយមិនបាននាំមកនូវកំណែទម្រង់ក្សេត្រសាស្រ្តមួយប្រកបដោយប្រសិទ្ធភាពទេ ។ ការអភិវឌ្ឍសហករណ៍ឥណទានកសិកម្មមិនទានបានបំបាត់ចោលទាំងស្រុងនូវការចងការប្រាក់ថ្លៃលើសលប់ ហើយកសិករមួយចំនួនធំនៅតែក្រីក្រខ្លាំង និងជំពាក់បំណុលគេយ៉ាងធ្ងន់ធ្ងរ ។