បានជាជប៉ុនដណ្តើមទីផ្សារអឺរ៉ុបនៅអាស៊ី និងប៉ាស៊ីភិចបានព្រោះ ៖
- ជប៉ុនបានខិតខំបង្កើនផលិតផលឩស្សាហកម្មគ្រប់មុខ ដើម្បីប្រកួតប្រជែងជាមួយទ្វីបអឺរ៉ុប
- ការរីកចម្រើនខាងនាវាចរណ៍ ជំរុញឱ្យជប៉ុនពង្រីកទីផ្សារលើតំបន់ប៉ាស៊ីភិចខាងកើត អាស៊ីអាគ្នេយ៍និងប្រទេសចិន
- នៅចន្លោះឆ្នាំ ១៩១៣ និង១៩១៨ ជប៉ុនបាននាំចេញផលិតផលឩស្សាហកម្មគិតជាប្រាក់មានចំនួនពី ៧០០ លានយ៉េនទៅដល់ ជាង២ពាន់លានយោន ។