Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. មានបញ្ញត្តិជាច្រើនដែលត្រូវបានយកមកប្រើ សម្រាប់សម្គាល់ក្រុមប្រទេសក្នុងពិភពលោក តើ”លោកខាងជើង”និង”លោកខាងត្បូង” ប្រើសម្រាប់សម្គាល់អ្វីខ្លះ ?

២. ព្រំដែនកំណត់រវាងលោកខាងជើង និងលោកខាងត្បូងមិនអាចសស្ថិតនៅដោយមិនប្រែប្រួលនោះទេ ។ ចូរពន្យល់ ។

៣. តើការដួលរលំនៃសហភាពសសូវៀតជះឥទ្ធិពលទៅលើខ្សែបន្ទាត់ព្រំដែនរវាងលោកខាងជើង និងលោកខាងត្បូងដូចម្តេចខ្លះ ? 

៤. ចូរបង្ហាញពីភាពខុសប្លែកគ្នាក្នុងក្រុមប្រទេសលោកខាងត្បូង ។

ចម្លើយ

១. លោកខាងជើង ជាពាក្យប្រើសម្រាប់សម្គាល់ក្រុមប្រទេសអភិវឌ្ឍ ប្រទេសឩស្សាហកម្ម ប្រទទេសអ្នកមាន និយាយរួមគឺជាក្រុមប្រទេសដែលប្រជាជនភាគច្រើនរស់នៅដោយសម្បូរសប្បាយ ។  លោកខាងត្បូង ជាពាក្យប្រើសម្រាប់សម្គាល់ក្រុមប្រទេសដែលមានការអភិវឌ្ឍកម្រិតទាប ទុរគតខ្លាំង ។

២. ព្រំដែនកំណត់រវាងលោកខាងជើង និងលោកខាងត្បូងមិនអាចសស្ថិតនៅដោយមិនប្រែប្រួលនោះទេ មានន័យថា ការអភិវឌ្ឍនៅបណ្តាប្រទេសលោកខាងជើង និងខាងត្បូងមិននៅស្ថិតស្ថេរទេ ។ កត្តានេះជាហេតុនាំឱ្យមានការដកចេញ និងដាក់បញ្ចូលប្រទេសខ្លះក្នុងចំណោមលោកពីរនេះ ដែលនាំឱ្យព្រំដែនកំណត់រ​វាងលោកខាងត្បូង​មានការប្រែប្រួល ។ ឩទាហរណ៍ ដោយព្រំដែនប្រពៃណីរវាងលោកខាងជើងនិងលោកត្បូង ស្ថិតនៅមិននឹងដោយប្រហែលជាត្រូវដកចេញពីលោកខាងជើង យ៉ាងហោចណាស់ប្រទេសកូកាសនិងអាស៊ីកណ្តាលនៃអតីតសហភាពសូវវៀតប៉ុន្តែត្រូវដាក់បញ្ចូលមកវិញនូវប្រទេស “នាគទាំងបួន” នៃអាស៊ី ។

៣. ការដួលរលំនៃសហភាពសសូវៀតជះឥទ្ធិពលទៅលើខ្សែបន្ទាត់ព្រំដែនរវាងលោកខាងជើង និងលោកខាងត្បូងក្រោយការទទួលបានឯករាជ្យបានធ្វើឱ្យប្រទេសមួយចំនួនមានឱភាពសេដ្ឋកិច្ច និងក្លាយខ្លួនជាប្រទេសកំពុងអភិវឌ្ឍ ដូចជាប៉ូឡូញ ឬរ៉ូម៉ានីជាដើម​ ។ ចំណែកប្រទេសមួយចំនួននៅលោកខាងត្បូងបានទទួលការអភិវឌ្ឍដូចប្រទេសនាគទាំង៤នៅអាស៊ី ។

៤. ភាពខុសប្លែកគ្នាក្នុងក្រុមប្រទេសលោកខាងត្បូង គឹ​ប្រទេសខ្លះបានជ្រើសរើសយកមាគ៌ាអភិវឌ្ឍតាមបែបលោកខាងលិច (ឥណ្ឌា ប្រេស៊ីល ម៉ិចស៊ិច ) ខ្លះទៀតប្រកាន់យករបបគ្រប់តាមបែបកុំមុយនីស (ចិន គុយបាវ ) ប្រទេសច្រើនទៀតស្ថិតនៅជាអាណាចកក្រ (ម៉ារ៉ុក អារ៉ាប៊ីសាអ៊ូឌីត ) និងចុងក្រោយមួយចំនួនផ្សេងទៀតបានរំដោះខ្លួនចេញយ៉ាងលំបាកពីរបបផ្តាច់ការ (អាកសង់ទីន ភីលីពីន ប៉ារ៉ាហ្គាយ ឬប៉ារ៉ាគ្វេ) ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login