Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើមនុស្សរៀបចំផ្ទៃដាំដុះដដោយរបៀបណាខ្លះ ?

២. តើស្នាដៃក្នុងការកែប្រែធម្មជាតិរបស់ពួកចរជនពួកកុលសម្ព័ន្ធនិងពួកកសិកររមានដូចម្ដេចខ្លះ ?

៣. តើក្បាលដីជាអ្វី ? មានកំណកំណើនដូចម្ដេច ?

៤. តើផ្ទៃដីដាំដុះ ឬ ក្បាលដីមានលក្ខណៈតូចៗ ច្រើនមាននៅតំបន់ណាខ្លះ ?

៥. ដូចម្ដេចហៅស្រែវាល ? ស្រែចំណារ ? និងកសិដ្ឋាន ?

៦. ហេតុអ្វីបានអត្រាកសិករនៅប្រទេសអភិវឌ្ឍមានការថយចុះយ៉ាងខ្លាំង ឧទាហរណ៍ពី ៥០% នៅឆ្នាំ១៩៦០ មកឆ្នាំ ១៥% នាពេលបច្ចុប្បន្ននៅប្រទេសបារាំង ?

៧. ដូចម្ដេចហៅថា  កសិកម្មក្រៅដី ?

៨. តើលំនៅស្ថានជនមានរបាយដូចម្ដេចខ្លះ ?

ចម្លើយ

១. មនុស្សរៀបចំផ្ទៃដីដាំដុះដោយបានកែប្រែសាចុះសាឡើងនូវទិដ្ឋដី ដូចជាវាលរុក្ខជាតិមុនក្លាយជាទីចម្ការ ជាវាលចិញ្វឹមសត្វ ។ ពញរៃឈើរាប់លាន់ហិចតាត្រូវបានកាប់ឆ្ការ វាលស្ថិបដ៏ធំធេង អ្វាស៊ីល... ត្រុវបានទទលការរៀបចំសម្រាប់ដំណាំ ។ សូម្បីតំបន់ងាយរងទទួលរងគ្រោះធម្មជាតិ ដូចជាតំបន់ភ្នំភ្លើង ឬ នៅនើជាយទ្វីប ( ដីប៉ុលឌែ )​ក៏ត្រូវទទួលការរៀបចំឪ្យមានដំណាំដែរ ។

២. ពួករកជនដែលតែងតែផ្លាស់លំនៅស្ថានតាមហ្វូនសត្វ ពួកកុសសម្ព័ន្ធដែលកាប់ឆ្ការព្រៃបោះ ពួកនេះកែប្រែធម្មជាតិតែបន្ដិចបន្ដូចទេ ប៉ុន្ដែពួកកសិករទេដែលកែប្រែធម្មជាតិខ្លាំងជាងគេ ។

ស្នាដៃសំខាន់របស់ពួកគេមាន ៖

  • រៀបចំដែងចែកផ្ទៃដ៏ធំធេងឪ្យទៅជាភាគតូចៗ សម្រាប់ដំណាំហៅថាក្បាលដី
  • បង្កើតឪ្យមានលំនៅជនបទ ដូចជាភូមិ ឬកសិកម្ម
  • សង់គេហដ្ឋានជនបទ ។

៣. ក្បាលដី គឺជាផ្ទៃដីធំធេងដែលត្រូវបានគេរៀបចំបែងចែកឪ្យទៅជាភាគតូចៗសម្រាប់ដាំដំណាំ ។ ក្បាលដីកើតយូរយារណាស់មកហើយប្រហែលតាំងពីរាប់រយៈពាន់ឆ្នាំផងក៏មិនដឹង នៅប្រទេសចិន ប្រទេសអេស៊ីប នៅទ្វីបអាមេរិច ដែលជាពិភពថ្មី​នៅក្នុងប្រទេសដែលទើបទទួលនិគមកម្មថ្មីៗ ក្បាលដីទើបតែមានកំណើតក្នុងពេលបច្ចុប្បន្ននេះទេ ។

៤. ផ្ទៃដីដាំដុះ ឬ ក្បាលដីមានលក្ខណៈតូចៗ ច្រើនមាននៅតំបន់ដីមានជីជាតិច្រើន មានមនុស្សរស់នៅកុះករដូចជាដីសណ្ដក្នុងអាស៊ីមូសូង (ទន្លេមេគង្គ ទន្លេក្រហម ) ទីទំនាបនៅកោះជ្វាខាងជើង ដីប៉ុលឌែនៅប្រទេសហូឡង់ ។

៥. ស្រែវាល គឺ តំបន់ដែលមានក្បាលដីចំហគ្មានបងព័ន្ធជុំវិញ ។ ស្រែចំណារ គឺតំបន់ដែលមានចម្ការ​ ឬស្រែបិទ្ធបាំងដោយរបងដែលទាំងនោះអាចមានច្រើនយ៉ាង ជួនកាលធ្វើអំពីថ្មជួនកាលធ្វើអំពីឈើ ជួនកាលធ្វើអំពីរុក្ខជាតិស្រស់​ ។ កសិដ្ឋានគឺតំបន់ដែលគេប្រលប្រាស់គេប្រើប្រាស់សម្រាប់ចិញ្ចឹម ឬ ធ្វើកសិកម្ម ។

៦. បានជាអត្រាកសិករនៅប្រទេសអភិវឌ្ឍមានការថយចុះយ៉ាងខ្លាំងព្រោះបច្ចុប្បន្ននេះគ្រឿងចក្របានចូលមកជំនួសកម្លាំងមនុស្ស ។

៧. កសិកម្មក្រៅដី ជាកសិកម្មប្រកបដោយបច្ចេកទេសខ្ពល់ មិនត្រូវផ្ទៃដីដាំដុះធំដី ហើយមិនខ្វល់ខ្វាយពីអាកាសធាតុ ។
៨. របាយលំនៅស្ថានជនមានរបាយ គឺ ៖

  • លំនៅស្ថានផ្ដុំ ជាលំនៅស្ថានដែលមានគេហដ្ឋានទាំងអស់សង់ផ្ដុំគ្នាជាក្រុមៗ ហៅថាភូមិ ហើយគ្មានផ្ទះតែឯងដាច់ស្រយាលទេ
  • លំនៅស្ថានរាត់រាយ កសិដ្ឋាននិងគេហដ្ឋានទាំងអស់ជួបកាលមួយៗឆ្ងាយពីគ្នា ជួនកាលនៅផ្ដុំគ្នាជាបណ្ដុំតូចមានកសិដ្ឋានបីបួន ។ ភូមិអាចមានតែស្ថានរដ្ឋបាល សាលារៀន​ វត្ត និងហាងទំនិញបន្ដិបន្ទួច​ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login