2018-10-22 18:03
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើ”លោកខាងជើង” គ្រប់សង្កត់ឯងយ៉ាងដូចម្តេច ?
២. តើ”លោកខាងត្បូង” ត្រូវគេគ្របសង្កត់របៀបណា ?
៣. តើវិសមភាពនៃបណ្តូរមានដូចម្តេចខ្លះ ?
៤. តើភាពផ្ទុយគ្នារវាងលោកខាងជើង និងលោកខាងត្បូង មានការវិវត្តដូចម្តេច ?
៥. ចូរបង្ហាញឃើញថាមានលោកខាងជើងច្រើន ហើយលោកខាងត្បូងមានច្រើនដែរ ។
៦. “ជំនួយទ្វេភាគឺក្លាយជាឩបករណ៍យុទ្ធសាស្រ្តរបស់មហាអំណាច” ។ ចូរពន្យល់ ។
៧. តើជំនួយសាធារណៈសម្រាប់អភិវឌ្ឍមានឥទ្ធិពលដូចម្តេចខ្លះ ?
៨. តើជំនួយចំណីអាហារមានសារៈសំខាន់ដែរឬទេ ? ចូរពន្យល់ ។
៩. ដើម្បីសម្រេចបាននូវការអភិវឌ្ឍមួយមិនសូវខុសគ្នាខ្លាំង តើប្រទេសទាំងអស់ក្នុងពិភពលោកត្រូវធ្វើដូចម្តេច ?
ចម្លើយ
១. “លោកខាងជើង” គ្របសង្កត់គេឯងដោយលក់ផលិតឩស្សាហកម្មក្នុងតម្លៃខ្ពស់ ហើយទិញផលិតផលដើមក្នុងតម្លៃថោក ។
២. លោកខាងជើង” គ្រប់សង្កត់ដោយប្រទេសកំពុងអភិវឌ្ឍតែង លក់ផលិតដើម (គ្រឿងបរិភោគកសិកម្មផលិតផលរ៉ែ ឬថាមពល) ទៅឱ្យប្រទេសអភិវឌ្ឍដោយតម្លៃថោកនិងទិញមកវិញនូវផលិតផលឧស្សាហកម្មដោយតម្លៃខ្ពស់ ។ ម៉្យាងទៀត ប្រទេសលោកខាងត្បូងជានិច្ចកាលត្រូវគ្របសង្កត់ផ្នែកពាណិជ្ជកម្មពីសំណាក់ប្រទេសលោកខាងជើងតាំងពីយូរយារមកហើយ ។
៣. វិសមភាពនៃបណ្តូរកើតឡើងដោយកត្តាពីរយ៉ាង គឺលើតម្លៃនិងទម្ងន់ ។ ដោយប្រទេសអភិវឌ្ឍមានកម្លាំងខ្លាំងក្លាលើទម្ងន់សេដ្ឋកិច្ច បច្ចេកវិទ្យា ហិរញ្ញវត្ថុ និងវប្បធម៌ផងដែរនិងភាពម្ចាស់ការលើមធ្យោបាយដឹកជញ្ជូននិងទីផ្សារ ។
៤. ភាពផ្ទុយគ្នារវាងលោកខាងជើង និងលោកខាងត្បូង មានការវិវត្តចេញពីភាពផ្ទុយគ្នារវាងប្រទេសមេអាណានិគម និងប្រទេសក្រោមនឹមអាណានិគម និងបន្តបន្ទាប់មទៀតគឺជាភាពផ្ទុយគ្នារវាងតតិយលោកប្រទេសអភិវឌ្ឍ ប្រទេសកំពុងអភិវឌ្ឍ ប្រទេសអភិវឌ្ឍ និងរហូតមកដល់លោកខាងត្យូង លោកខាងជើងនៅពេលបច្ចុប្បន្ននេះ ។
៥. ប្រទេសលោកខាងត្បូងជានិច្ចកាល ត្រូវគ្របសង្កត់ផ្នែកពាណិជ្ជកម្មពីសំណាក់ប្រទេសលោកខាងជើងតាំងពីរយូរយារមកហើយ ។ ប៉ុន្តែដោយមានការអភិវឌ្ឍ លោកខាងជើងក៏ត្រូវរងនូវការប្រកួតប្រជែងយ៉ាងខ្លាំង ក្លាពីសំណាក់ប្រទេសខ្លះនៃលោកខាងត្បូងលើមុនទំនិញ វាយនភ័ណ្ឌ ដែកថែប រថយន្ត ម៉ាញេ តូមស្កូប និងអាវុធដែរ ។ កត្តានៅនាំឱ្យបរទេសលោកខាងជើងមានចំនួនច្រើន ។ ដូចគ្នានេះដែរ ដោយសារវិបត្តិសេដ្ឋកិច្ច វិបត្តិនយោបាយ ឬគ្រោះធម្មជាតិនៅបណ្តាលប្រទេសអភិវឌ្ឍមួយចំនួននាំឱ្យប្រទេសទាំងនោះមានឱនភាពសេដ្ឋកិច្ច នាំឱ្យប្រទេសទាំងនោះធ្លាក់ចូលក្នុងប្រទេសកំពុងអភិវឌ្ឍ ។ ម៉្យាងទៀតការបែករដ្ឋថ្មីៗ ពីបណ្តាប្រទេសអភិវឌ្ឍនាំឱ្យរដ្ឋទាំងនោះមានសេដ្ឋកិច្ចអន់ថយ ហើយត្រូវចាត់ទកជាប្រទេសកំពុងអភិវឌ្ឍ ។ អាស្រ័យហេតុនេះប្រទេសលោកខាងត្បូងក៏មានចំនួនច្រើនដែរ ។
៦. “ជំនួយទ្វេភាគឺក្លាយជាឩបករណ៍យុទ្ធសាស្រ្តរបស់មហាអំណាច” ។ ដោយប្រទេសអំណាចជួយប្រទេសកំពុងអភិវឌ្ឍ គឺគតែងតែគិតពីផលចំណេញទៅថ្ងៃអនាគត ។ ម៉្យាងវិញទៀតតាមរយៈជំនួយនេះវាអាចជះឥទ្ធិពលដល់អ្នកទទួលជំនួយដែរហើយប្រទេសទាំងនោះ នឹងក្លាយជាទីផ្សារនៃប្រទេសម្ចាស់ជំនួយជាក់ជាមិនខាន ។
៧. ឥទ្ធិពលជំនួយសាធារណៈសម្រាប់អភិវឌ្ឍ គឺអាចឱ្យគេដោះស្រាយបញ្ហាមួយចំនួនតាមកាលៈទេសៈ (ទុរ្កិក្ស ទឹកជំនន់) និងបង្កើតបានាជាមូលដ្ឋាននៃការអភិវឌ្ឍ (ការបញ្ចូលទឹក ផ្លូវថ្នល់ ថាមពល ការសិក្សាអប់រំ) ក្នុងពេលជាមួយគ្នា ។
៨. ជំនួយចំណីអាហារមានសារៈសំខាន់ណាស់ ព្រោះអាចធានាការរស់រានរបស់ប្រជាជន និងរដ្ឋខ្លះសម្រាប់ពេលមួយជាពិសេសអាព្រិចក្បែរសាហារ៉ាដែលអត់់ឃ្លាន ។
៩. ដើម្បីសម្រេចបាននូវការអភិវឌ្ឍមួយមិនសូវខុសគ្នាខ្លាំង ប្រទេសទាំងអស់ក្នុងពិភពលោកត្រូវ ៖