Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ចូរធ្វើការបកស្រាយតារាងចំណែកថ្នាក់ឧស្សាហកម្ម​។

២. ចូរពិនិត្យរូបរោងចក្រ ។ តើលក្ខណៈត្រង់ណាដែលបង្ហាញថាវាជារោងចក្រ ។

៣​. តើឧស្សាហកម្មជីកគាស់ជាឧស្សាហកម្មធុនធ្ងន់ ឬ ធុនស្រាល ? ចូរពន្យល់ ។

៤. តើសំណងរថយន្ដអាចចាត់ជាឧស្សាហកម្មប្រទេសណាខ្លះ ?

៥. តើតំហចុះនៃទម្ងន់ឧស្សាហកម្មអាចនាំឪ្យបាត់បង់សក្តានុភាពសេដ្ឋកិច្ចដែរឬទេ ? ចូរពន្យល់ ។

ចម្លើយ 

​១. តាមតារាងចំណែកឧស្សាហកម្ម គេបានចែកជាចំណែកថ្នាក់ខាងក្រាម ៖

សម្ភារៈច្នៃបន្ដ មាន ៖

  • ឧស្សាហកម្មដែក និងលោហៈក្រៅពីដែក
  • គីមីមូលដ្ឋាន

សម្ភារៈបរិក្ឋារ មាន ៖

  • យន្តូបករណ៍ សំណង់គ្រឿងយន្ដ
  • សម្ភារៈសំណង់
  • ឧស្សាហកម្មកែវ
  • រូបធាតុបា្កស្ទិច
  • សំណង់បរិផ្ខារអគ្គិសនីនិងអេឡិចត្រូនិច
  • អគារនិងសាធារណការ

គ្រឿងឧបភោគបរិភោគ

  • រថយន្ដ
  • វាយបភ័ណ្ឌ សម្ភៀកបំពាក់
  • ឪសថ ស្បឿងអាហារ
  • គ្រឿងសង្ហារិម សម្ភារៈអគ្គិសនី
  • បោះពុម្ពផ្សាយ ។

២. លក្ខណៈដែលបង្ហាញវាជារោងចក្រ គឺ ៖

  • ការបង្កើតផលិតតផលក្នុងបរិ​មាណច្រើនិងសម្បូរបែប ដើម្បីបំពេញតម្រូវការរបស់មនុស្ស
  • ផ្ដើមចេញពីវត្ថុធាតុដើម ឬ ពាក់កណ្ដាលសម្រេច
  • មានចំនួនកម្មករច្រើន ។ 

៣. ឧស្សាកម្មជីកគាល់ធុនធ្ងន់ ព្រោះដោយវាផ្ដើមចេញពីរូបធាតុដើម ឬ ផលិតផលពាក់កណ្តាល សម្រេចតាមមធ្យោបាយបច្ចេកទេសក្នុងរចនាសម័ន្ធពិសេសមួយគឺរោចក្រ ។

៤. សំណង់រថយនយ្តអាចចាត់ទុកឧស្សាហកម្មប្រភេទ ឧស្សាហកម្មសំភារៈបរិក្ខារ និងគ្រឿងបរិភោគ ។

៥. តំហយចុះនៃទម្ងន់ឧស្សាហកម្មមិនអាចនាំឪ្យបាត់បង់សក្តានិភាព សេដ្ឋកិច្ចទេ ។ ​ព្រោះទោះបីទម្ងន់ឧស្សាហកម្មលើផ្អែកការងារមិនតម្លៃបន្ថែមឧស្សាកម្មនៅក្នុងប្រទេស ឬ  តំបន់ជាច្រើនមានការថយចុះក៏ដោយ ក៏ ឧស្សាហកម្មនៅក្នុងសកម្មភាពសំខាន់នៃជីវិដតសេដ្ឋកិច្ចដដែល ព្រោះវាជាមជ្ឈមណ្ឌលប្រមូលផ្ដុំរបៀបបញ្ជូបច្ចេកវិទ្យាថ្មីៗហើយជះឥទ្ធិពលទៅលើផ្ទែកផ្សេងៗ​ទៀត ជាទាទិ គឺជាកសិកម្មនិងសេវាកម្ម​។ គេអាចចាត់ទុកតម្លៃបន្ថែមឧស្សាហកម្មក្នុងមនុស្សម្នាក់ជាអាំងឌីកាទ័រមួយដ៏ល្អដែលអាចបង្ហាញពីកម្រិតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនីមួយៗ ។ តំហយចុះនៃទម្ងន់ឧស្សាហកម្ម​ជាលទ្ធផលបានមកពីការវិវត្តបច្ចេកវិទ្យាក្នុងពេលថ្មីៗនេះ ដែលបានកាត់បន្ថយចំនួនកម្មករអស់មួយភាគធំ ហើយបានបង្តើតការងារកាន់តែច្រើនជំនួសវិញ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login