ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ចូរប្រៀបធៀបការបំបែកអាហារតាមបែបមេកានិចនិងគីមី ។ ដោយលើកឧទាហរណ៍មកបញ្ជាក់ ។
២. ចូរសង្ខេបការបំបែកអាហារតាមបែបគីមី ។
៣.ហេតុអ្វីបានជាជ្រាំងពោះវៀនបង្កើនផ្ទៃសម្រូបអាហារ
៤. ចូរពណ៌នាពីទម្រង់ជ្រាំងពោះវៀន ។
៥. តើរស់រំលាយអាហារនិងអង់ស៊ីមខុសគ្នាដូចម្តេច ?
៦. ចូរប្រៀបធៀបពោះវៀនធំនិងពោះវៀនតូច ។
ចម្លើយ
១. ប្រៀបធៀបការបំបែកអាហារតាមបែបមេកានិចនិងគីមី ៖
តាមបែបមេកានិចៈ គឺជាការបំបែកដោយប្រើធ្មេញនិងអណ្តាតធ្មេញបំបែកអាហារធំៗឲ្យទៅជាដុំតូចៗ ។ អណ្តាតជាសរីរាង្គវិញ្ញាណសម្រាប់ដឹងរសជាតិអាហារ និងប្រមូលអាហារឲ្យចូលទៅកន្លែងឬទំពារ ។ ឧទាហរណ៍ៈ ធ្មេញមុខសម្រាប់ខាំ ចង្កូមសម្រាប់ហែកថ្គាមតូចនិងថ្គាមធំសម្រាប់ទំពារអាហារ ។
តាមបែបគីមីៈ ក៏ធ្វើឡើងព្រមគ្នាជាមួយមេកានិចដែរ ។ បញ្ចេញទឹកមាត់ផ្សើមអាហារធ្វើឲ្យអាហារអិលទន់ និងបំបែកអាហារ ។ ឧទាហរណ៍ៈ ពេលអ្នកបៀមបាយយូរអ្នកមានអារម្មណ៍ថាបាយនោះផ្អែម គឺអាមីដុងត្រូវបានបំបែកដោយអង់ស៊ីមទឹកមាត់ទៅស្ករ ។
២. សង្ខេបការបំបែកអាហារតាមបែបគីមី ៖
មាត់ៈ វាបញ្ចេញទឹកមាត់ផ្សើមអាហារធ្វើឲ្យអាហាហររអិលទន់ និងបំបែកអាហារ ព្រោះទឹកមាត់មានអង់ស៊ីមអាមីឡាសដែលបំបែក អាមីដុង ។
ក្រពះ ក្រពះមានក្រពេញបីប្រភេទ ដែលបញ្ចេញរសក្រពះ ។ កាលណាអាហារធ្លាក់ដល់ក្រពះវាភ្លោចក្រពះទាំងនោះឲ្យមានសកម្មភាព ។ ក្រពេញទី១ បញ្ចេញអាស៊ីតក្លរីឌ្រិច បំបែកអាហារក្រពេញទី២ បញ្ចេញអង់ស៊ីមប៉ិបស៊ីន បំបែកប្រូតេអ៊ីន ក្រពេញទី៣
ពោះវៀនតូចៈ អាហារដែលកិនបំបែកដោយក្រពះ ( ស៊ីម ) ធ្លាក់ចូលគល់បើវៀនតូច ។ ស៊ីមច្របល់ជាមួយសារធាតុដែលបញ្ចេញដោយថ្លើម លំពែង និងពោះវៀន បង្កើតជាមជ្ឈដ្ឋានបាស ( អាល់កាឡាំង ) អាចបន្សាបជាតិអាស៊ីតនៅក្នុងអាហារ និងជួយរំលាយអាហារ ។
៣. បានជាជ្រាំងពោះវៀនបង្កើតផ្ទៃសម្រួលអាហារ ព្រោះផ្ទៃខាងក្នុងនៃពោះវៀនតូចមានភាពរដិបរដុបផុដឡើងច្រើនដូចម្រាមដៃ ។
៤. ទម្រង់ជ្រំាពោះវៀនៈ ជ្រាំងពើវៀននីមួយៗពាសដោយស្រទាប់ជាលិកាអេពីតេល្យូមមួយស្រទាប់សរសៃប្តូរ ( អាកទែវ៉ែន ) និងសរសៃទឹករងៃ ។
៥. រសរំលាយអាហារនិងអង់ស៊ីមខុសគ្នាត្រង់ ៖
រសរំលាយអាហារៈ គឺបញ្ចេញដោយក្រពេញរំលាយអាហារ ( ក្រពេញទឹកប្រមាត់ ថ្លើម លំពែង និងពោះវៀនតូច ) សម្រាប់រំលាយអាហារ ។
អង់ស៊ីមៈ ជាប្រូតេអ៊ីនមួយប្រភេទជួយបង្កើនល្បឿនប្រតិកម្មរំលាយអាហារ ។
៦. ប្រៀបធៀបពោះវៀនធំនិងពោះវៀនតូច ៖
ពោះវៀនធំ
ជាសរីរាង្គចុងក្រោយនៃប្រដាប់រំលាយអាហារ ។ វាមានរាងជាបំពង់វែងប្រហែល ១.៥ ម និងអង្គត់ផ្ចិត ធំជាងអង្កត់ ផ្ចិតពោះវៀនតូចពី ២ ទៅ៣ ដង់ ។
ក្នុងពោះវៀនធំគ្មានការ បំបែកអាហារអ្វីទាំងអស់ ។
ពោះវៀនតូច
ជាសរីរាង្គចុងក្រោយដែលបំបែកអាហារ ។ ក្នុងពោះវៀនតូចការបំបែកតាមបែបគីមី ប្រព្រឹត្តទៅយ៉ាងសកម្មក្រោម អំពើរបស់អង់ស៊ីម ។
នៅស្រទាប់ខាងក្នុងនៃផ្ទៃពោះវៀន មានក្រពេញជាច្រើនដែលបញ្ចេញរសពោះវៀនដែល ជាអង់ស៊ីមរំលាយអាហារ ។