Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើប្រេងនិងខ្លាញ់មានលក្ខណៈខុសគ្នាដូចម្តេច ?

២. ចូរប្រៀប​ធៀបអាមីដុងនិងគ្លីកគូសែន ។

៣. ដូចម្តេចដែលហៅថា អាមីណូអាស៊ីតគ្រឹះ ? ហេតុដូចម្តេចបានជាយើង ត្រូវហូបបន្លែច្រើនប្រភេទចម្រុះគ្នា ?

៤. តើវីតាមីនមាននាទីអ្វីខ្លះ ?តើការបរិភោគវីតាមីននិមិត្ត ( ផលិតដោយមនុស្ស ) ច្រើនធ្វើឲ្យសារពាង្គកាយយើងលូតលាស់ឬទេ ? តើវិតាមីន ធម្មតាមាននៅឯណា ?

៥. តើត្រូវធ្វើដុចម្តេច ដើម្បីឲ្យសារពាង្គកាយមានតុល្យភាពនិងមានសុខភាពល្អ ?

ចម្លើយ

១.​ប្រេងនិងខ្លាញ់មានលក្ខណៈខុសគ្នា ៖

ប្រេងៈ គឺជាលីពិតកើតពីអាស៊ីតខ្លាញ់មិឆ្អែត​ ។

ខ្លាញ់ៈ គឺជាលីពីតកើតពីអាស៊ីតខ្លាញ់ឆ្អែត ។

២. ប្រៀប​ធៀបអាមីដុងនិងគ្លីកគូសែន ៖

អាមីដុងៈ ជាកាបូបអ៊ីដ្រាតបង្កឡើងដោយម៉ូលេគុលគ្លុយកូសពីរាប់រយទៅរាប់ពាន់ដែលប្រើជាម៉ូលេគុលអាហារបំរុងដោយរុក្ខជាតិ ។

គ្លីកូសែនៈ ជាកាបូអ៊ីដ្រាតដែលកើតឡើងពីម៉ូលេគុលគ្លុយកូស និងត្រូវបានប្រើជាម៉ូលេគុលងាហារបំរុងដោយសត្វ ។

៣. ដែលហៅថា​ អាមីណូអាស៊ីតគ្រឹះ ជាអាមីណូអាស៊ីតប្រហែលជា ១០ ប្រភេទដែលសារពាង្គកាយលយើងមិនអាចសំយោគបាន គឺត្រូវយកពីរបបអាហារប្រចាំថ្ងៃ ។ បានជាយើងត្រូវហូបបន្លែច្រើនប្រភេទ ចម្រុះគ្នាព្រោះអាហាររុក្ខជាតិតែមួយប្រភេ​ទមិនអាចផ្តល់អាមីណូអាស៊ីតគ្រឹះទាំងអស់ទេ ។

៤. វិតាមីនមាននាទីសរីរៈយ៉ាងសំខាន់ក្នុងនាទីជាកាតាលីករដែលជួយអង់ស៊ីមក្នុងប្រតិកម្មគីមីផ្សេងៗ ។ ការបរិភោគវីតាមីននិមិត្ត ( ផលិតដោយមនុស្ស​ ) ច្រើនមិនអាចជួយធ្វើឲ្យសារពាង្គកាយយើងលូចលាស់ហើយរឹងមាំបានទេ ។ វិតាធម្មតាមាននៅក្នុងរបបអាហារ ជាពិសេសនៅក្នុងផ្លែឈើស្រស់ បន្លែបៃតង់ គ្រាប់ធញ្ញជាតិ ត្រី សាច់​ ស៊ុត ថ្លើម ។

៥. ដើម្បីឲ្យសារពាង្គកាយមានតុល្យភាពនិងមានសុខភាពល្អ យើងត្រូវប្រើប្រាស់អាហារ៦ក្រុម ៖

ប្រេង ខ្លា្ញញ់  ស្ករ                                                                                                        

ផ្លែឈើ

សាច់

បន្លែ

ទឹកដោះគោ

គ្រាប់ធញ្ញជាតិ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login