សំណួរ
១. ចូររៀបរាប់ពីដំណើរការវដ្ដទឹក ?
២. តើគេប្រើប្រាស់ទឹកសម្រាប់ធ្វើអ្វីខ្លះ ? លើកឧទាហរណ៍មកបញ្ជាក់ ។
៣. ប្រសិនបើមនុស្សប្រើប្រាស់ទឹករងការបំពុល តើនឹងមានអ្វីខ្លះកើតឡើង ?
៤. តើប្អូនត្រូវធ្វើដូចម្ដេច ដើម្បីចូលរួមការពារប្រភពទឹក ?
ចម្លើយ
១. រៀបរាប់ពីដំណើរការនៃវដ្ដទឹកវដ្តទឹក កើតឡើងទៅតាមបីដំណាក់ កាលគឺ ៖
- រហូតជាដំណើរនៃទឹក ដែលទទួលបានរងកម្ដៅព្រះអាទិត្យ ហើយក្លាយជាចំហាយទឹកឧស្ម័ន
- កំណក ជាលំនាំខ្យល់ក្ដៅក្បែរផ្ទៃដី ស្ទុះឡើងលើនាំយកចំហាយទឹកទៅដល់រយៈកម្ពស់ខ្ពស់ ដែលមានសីតុណ្ហភាពទាបធ្វើឪ្យចំហាយទឹក ប្ដូរទៅជាតំណក់ទឹកហើយបង្កើតទាបធ្វើឪ្យចំហាយទឹក ប្ដូរទៅជាតំណក់ ទឹកហើយបង្កើតបានជាពពក ។
- កំណអាកាស តំណក់ទឹកដែលបង្កើនបានជាពពកប្រមូលផ្ដុំគ្នាកាន់ដៃតែច្រើនធ្វើឪ្យមាឌរបស់វាកាន់តែរឹកធំហើយធ្ងន់ ក៏ធ្លាប់ត្រឡប់មកផែនដីវិញក្នុងទម្រង់ជាភ្លៀង ភ្លៀងព្រិល ព្រិល...។
២. គេប្រើប្រាស់ទឹកសម្រាប់ ៖
- ក្នុងគេហដ្ឋាន
- ក្នុងវិស័យកសិកម្ម
- វិស័យឧស្សាហកម្ម
- គមនាគមន៍
- ថាបពល
- ទេសចរណ៍...។
៣. ប្រសិនបើមនុស្សប្រើប្រាស់ទឹក រងការបំពុលនឹងធ្វើឪ្យមានជម្ងឺ ដូចជា រាករូស គ្រុនពោះវៀន ថ្លើម អាសន្ន រោគផ្សេងៗ...។
៤. ដើម្បីចូលរួមការពារប្រភពទឹក ខ្ញុំត្រូវធ្វើដូចជា ៖
- មិនសង់បង្គន់ក្បែរទឹក និងប្រភទទឹក
- មិនសង់ប្រព័ន្ធបង្ហូរទឹកស្អុយចូលក្នុងប្រភពទឹក
- មិនចោលសំរាមផ្សេងៗទៅក្នុងទឹក
- មិនប្រើប្រាស់ថ្នាំគីមីក្នុងវិស័យកសិកម្ម
- ធ្វើរបងព័ន្ធជុំវិញប្រភពទឹកដែលប្រើប្រាស់ប្រចាំថ្ងៃ ។