Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. តើកត្តានៃតំណាំងទីឧស្សាហកម្មចាស់មានអ្វីខ្លះ ? ចូររៀបរាប់ ។

២. តើកត្តានៃតំណាំងទីឧស្សាហកម្មថ្មីមានអ្វីខ្លះ ? ចូរពន្យល់ ។

៣. ហេតុអ្វីបានជាប្រទេសមហាអំណាចជួបនឹងវិបត្តិឧស្សាហកម្ម ? តើគេប្រើយុទ្ធសាស្រ្ដអ្វីខ្លះ ក្នុងការដោះស្រាយវិបត្តិនេះ ?

ចម្លើយ

១. កត្តានៃតំណាំងទីឧស្សាហកម្មចាស់ មាន នៅក្បែរប្រភពថាមពលនិងរូបធាតុដើម ។

២. កត្តានៃតំណាំងទីឧស្សាហកម្មថ្មី មាននៅក្បែរប្រភពថាមពលរូបធាតុដើម និងកម្លាំងពលកម្ម​ ។  កត្តាតំណាំងទីឧស្សាហកម្មក្បែរប្រភពថាមពលនិងរូបធាតុដើម មិនមែនជាកត្តាសំខាន់ប៉ុន្មានទេ តែបញ្ហាកម្លាំងពលរដ្ឋទេ ដែលមានសារៈសំខាន់ជាង ( កម្មករជំនាញ និងកម្រិតប្រាក់បៀវត្ស ) ។ សហគ្រានឧស្សាហកម្មធំៗ ត្រូវការចំនួនកម្មករកាន់តែច្រើន តែគេឪ្យតម្លៃកាន់ខ្ពស់ទៅលើលក្ខណៈទីតាំងណាដែលងាយផ្គត់ផ្គងទឹក ងាយចេញចូល និងងាយបញ្ចេញកាកសំណល់ ។

៣. វិបត្តិឧស្សាហកម្មនៅប្រទេសមហាអំណាចបណ្ដាលមកពីតំហយចុះនៃបរិមាណផលិតផលឧស្សាហកម្ម​ដោយសារតម្រូវការរបស់ទីផ្សាររួមតូចនិងតម្លៃខ្ពស់ខ្លាំងនៃផលិតតផល​ដូច សំណង់នាវា ផលិតកម្មដែក គីមីមូលដ្ឋានជាដើម ។ ពេលខ្លះ ផ្នែកវាយភ័ណ្ឌមិនអាចទប់ទល់នឹងការប្រជែងពិសំណាក់ប្រទេសកំពុងអភិវឌ្ឍន៍ដែលមានតម្លៃពលកម្មថោកជាង ។ សម្ភារៈបរិក្ឋារ ពិសេសរថយន្ដជាផលិតផលដែលមានការប្រជែងគ្នាយ៉ាងខ្លាំងនោបណ្ដាប្រទេសឧស្សាហកម្មលូតលាស់ ។ ដើម្បីដោះស្រាយបញ្ហានេះ គេបានប្រើយុទ្ធវិធីផ្សេងៗដូចជា ធ្វើស័្វយប្រវត្តូបនិ៍យកម្មឧស្សាហកម្មដែលមានវិបត្តិ ការបិទឧស្សាហកម្មដែលគ្មានចំណេញ ធ្វើឯកទេសកម្មសំដៅលើកម្ពស់គុណភាពផលិតផល( ដែកថែប សម្លៀកបំពាក់ប្រណីត ) និងការជួយពង្រីងដើមទុន ។ កិច្ចការទាំងនេះទាមទារការកាត់បន្ថយចំនួន ពលករដែលជាហេតុនាំមកនូវបញ្ហាសង្គម ពិសេសនៅតំបន់មានឯកទេសកម្មខ្លាំង ។ ការបោះទីតាំងរោងចក្រនៅបរទេស ជាលក្ខខណ្ឌប្រសើរបំផុតក្នុងការទាក់ទាញយកផលប្រយោជន៍ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login