Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើបំណែកសិលាភ្នំភ្លើងមានអ្វីខ្លះ ?

២. តើសិលាខូចទ្រង់ទ្រាយដោយសារអ្វី ? មានប៉ុន្មានប្រភេទ ?

៣. ចូររៀបរាប់ជួរភ្នំដែលកើតឡើងពីពំនើងផ្នត់​នៅលើពិភពលោក ។

៤. ចូរឪ្យនិយមនន័យផ្លាកតិចតូនិច ។

៥. តតលផ្លាកតិចតូនិចធ្វើចលនាលឿ ឬ យឺតអាស្រ័យដោយកត្តាអ្វីខ្លះ ?

៦. តើរញ្ជួយដីកើតនៅតំបន់ណាខ្លះ ?

៧. ចូររៀបរាប់ពីផលប៉ះពាល់ នៃការរប្រើប្រាស់ផូស៊ីលឥន្ធនៈចំពោះបរិស្ថាន ។

ចម្លើយ

១. បំណែកសិលាភ្នំភ្លើងមាន ៖

  • ដុំសិលាភ្នំភ្លើង
  • គ្រាប់បែកភ្នំភ្លើង
  • ធូលីបែកភ្នំភ្លើង
  • ផេះភ្នំភ្លើង ។

២. សិលាខូចទ្រង់ទ្រាយដោយសារកម្លាំងមានបីប្រភេទ ៖​

  • កម្លាំងរុញផ្ទប់
  • កម្លាំងប្រទាញ​
  • កម្លាំងបំបាត់ ។

៣. រៀបរាប់ជួរភ្នំដែលកើតឡើងពីពំនើងផ្នត់ នៅលើពិភពលោក​ ៖

  • ជួរភ្នំអាបាឡាស់
  • ជួរភ្នំអាល់
  • ជួរភ្នំហិមាល័យ
  • ជួរភ្នំថ្ម ... ។

៤. និយមនន័យផ្លាកតិចតូនិច គឺជាទ្រឹស្ដីដែលពន្យល់ថាមណ្ឌលថ្មរបស់ភពផែនដីបានប្រះ ជាផ្លាកតិចតូនិចយ៉ាងច្រើននិងធ្វើចលនាលើមណ្ឌលខាប់ ។

៥. ផ្លាកតិចតូនិចធ្វើចលនាលឿ ឬ យឺតអាស្រ័យដោយកត្តា ៖

  • ប្រភេទផ្លាក
  • រូបរាង
  • អន្ដរកម្មផ្លាកតិចតូនិចផ្សេងទៀតដែលនៅជុំវិញវា ។

៦. រញ្ជួយដីកើតនៅតំបន់ ៖

  • តំបន់ជួភ្នំក្មេង
  • តំបន់បំណាក់ស្រុតធំៗ
  • តំបន់ជុំវិញមហាសមុទ្រប៉ាស៉ីភិច
  • សមុទ្រមេឌីទែរ៉ានេ 
  • តំបន់់ភ្នំអាល់
  • តំបន់កូកាស
  • ហិម៉ាល័យ
  • ប្រជុំកោះអង់ទី 
  • ជួរភ្នំអង់ 
  • ប្រជុំកោះជប៉ុន...។

៧. រៀបរាប់ពីផលប៉ះពាល់ នៃការប្រើប្រាស់ផូស៉ីលឥន្ធនៈចំពោះបរិស្ថាន ៖ 

  • ធ្វើឪ្យអាកាសធាតុប្រែប្រួល
  • បង្កើតបានជាស្ពាន់ធ័រអុកស៊ីត
  • ធ្វើឪ្យមានភ្លៀងអាស៊ីត បំផ្លាញអាគារ ជីវិតមនុស្ស និងរុក្ខជាតិ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login