Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

តើរញ្ជួយដីកើតមាននៅតំបន់ណាខ្លះ ?

២. តើមូលហេតុអ្វីខ្លះដែលនាំឲ្យកើតមានរញ្ជួយដី ?​

៣. ចូររៀបរាប់ពីប្រភេទរលករញ្ជួយដី​?​

៥. ចូរលើកឧទាហរណ៍​ រលកស៊ូណាមីមកបញ្ជាក់ពីគ្រោះមហន្តរាយដោយរញ្ជួយដី ។

ចម្លើយ

១ រញ្ជួយដីកើតមាននៅតំបន់៖

  • តំបន់ជួរភ្នំក្មេង
  • តំបន់បំណាក់ស្រុតធំៗ
  • តំបន់ជុំវិញមហាសមុទ្រប៉ាស៊ីភិច
  • សមុទ្រមេឌីទែរ៉ានេ
  • តំបន់ភ្នំអាល់
  • តំបន់កូកាស
  • ហិម៉ាល័យ
  • ប្រជុំកោះអង់ទី
  • ជួរភ្នំអង់
  • ប្រជុំកោះជប៉ុន ។

២. មូលហេតុដែលនាំឲ្យកើតមានរញ្ជួយដីគឺ ដោយសារកម្លាំងធ្វើឲ្យផ្លាកតិចតូនិចមានចលនាដូចជា រុញ ទាញ និងកកិតគ្នា បណ្តាលឲ្យផ្លាកខូចទ្រង់ទ្រាយក្នុងការទប់ទល់និងកម្លាំង ។

៣. ប្រភេទរលករញ្ជួយដីមានពីរគឺ រលកក្នុងនិងរលកផ្ទៃដីលើ ។

រលកក្នុងមានពីរៈ

  • រលកទី១ឬរលកP គឺមជារលករញ្ចួយដីលឿនបំផុតធ្វើចលនាឆ្លងកាត់រូបធាតុរឹង រាវ និងឧស្ម័ន ។
  • រលកទី២ ឬរលកS  គឺជារលករញ្ចួយដីធ្វើចលនាឆ្លងកាត់ផែនដីយឺតជាងរលកP ហើយមិនឆ្លងកាត់វត្ថុរាវ ។

រលកផ្ទៃដីលើ ឬរលក L គឺជារលករញ្ជួយដីធ្វើចលនាឆ្លងកាត់ផែនដីយឺតជាងគេ ហើយធ្វើឲ្យផ្ទៃដីលើផ្លាស់ចុះឡើងជារង្វង់នៅពេលវាធ្វើចលនាតាមផ្ទៃដីលើ ។

៤. មាត្រដ្ឋាននៃរលករញ្ជួយដី គិតជារិចឆ្ទ័រ (Richtre) សម្រាប់ទំហំថាមពល ឬកម្លាំងនៃការរញ្ជួយដី ដោយបានកំណត់ចំនួនលេខ១ រហូតដល់លេខ១០ ។ គ្រោះមហន្តរាយនៃការរញ្ជួយដីចាប់ពី៦ដល់៨ រិចឆ្ទ័រឡើងទៅបណ្តោយឲ្យមានគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ។

៥. លើកឧទាហរណ៍​ រលកស៊ូណាមីមកបញ្ជាក់ពីគ្រោះមហន្តរាយដោយរញ្ជួយដីៈ កាលពីឆ្នាំ១៩២៣មានការរញ្ជួយដីដ៏ធំមួយនៅទីក្រុងតូក្យូនិង កាណាកាវ៉ាស្លាប់មនុស្សជាង១០០០០នាក់បាត់ខ្លួន ៤៣០០០០នាក់ និងបាត់បង់ជំរក ៣៤០០០០០នាក់ ហើយបំផ្លាញគេហដ្ឋានអស់ចំនួន ៧០០០០០ខ្នង ។​



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login