2018-10-24 17:23
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ចូរពណ៌នាអំពីបណ្តូរស្ម័នរបស់ប្រូទីស ។ តើបណ្តូរឧស្ម័នរបស់អ៊ីតនិងជន្លេនខុសគ្នាត្រង់ណា ?
២. ចូរពណ៌នាអំពីទម្រង់ស្រកីរបស់ត្រី ។ ចូរពណ៌នាអំពីបណ្តូរឧស្ម័នរបស់ត្រី ។
៣. ចំពោះសត្វល្អិត តើសរីរាង្គអ្វីខ្លះដែលរ៉ាប់រង់ដំណើរដង្ហើម?
៤. ចូរពណ៌នាអំពីផ្លូវដង្ហើមរបស់មនុស្ស ។
៥.នៅពេលចេញពីសរីរាង្គ តើឈាមមានពណ៌ដូចម្តេច ? ពីព្រោះអ្វី ?
៦.ចំពោះមនុស្ស តើបណ្តូរឧស្ម័នប្រព្រឹត្តទៅនៅកន្លែងណាខ្លះ ?
៧. តើថង់សួតមានលក្ខណៈពិសេសដូចម្តេចខ្លះ ក្នុងបណ្តូរឧស្ម័ន ?
៨. តើធាតុបង្កណាមួយនៃឈាមដែលមាននាទីដឹកនាំអុកស៊ីសែន ? កាបូនឌីអុកស៊ីត ?
ចម្លើយ
១.ពណ៌នាអំពីបណ្តូរឧស្ម័នរបស់ប្រូទីស គឺស្រូបយកអុកស៊ីសែនដោយផ្ទាល់ពីមជ្ឍាដ្ធានជិំវិញនិងបញ្ចេញកាបូនឌីអុកស៊ីតឲ្យទៅមជ្ឍមដ្ធានដោយផ្ទាល់តែម្តង។
បណ្តូរឧស្ម័នរបស់អ៊ីតនិងជន្លេនខុសគ្នាត្រង់
អ៊ីតៈ បណ្តូរឧស្ម័នក្នុងដង្ហើមអាចកើតមានដោយផ្ទាល់តាមបន្សាយរវាងកោសិការនៃសាពាង្គកាយនិងមជ្ឍានដ្ធាន។ អ៊ីតគ្មានសរីរាង្គពិសេសសម្រាប់បណ្តូរឧស្ម័នទេ។
ជន្លេនៈ ជន្លេនខុសប្លែកពីអ៊ីតដោយកោសិការនៃសរីរាង្គផ្សេងៗរបស់វាមិនប៉ះផ្ទាល់ជាមួយមជ្ឍានដ្ធានទេ។ ជន្លេនដកដង្ហើមតាមស្បែក។ បណ្តូឧស្ម័នប្រព្រឹត្តទៅបានលុះត្រាតែស្បែកមានភាពសើម។ដោយជន្លេនមិនមានប្រដាប់ដង្ហើមក្រៅពីស្បែកទេវានឹងស្លាប់ដោយថប់ដង្ហើមកាលណាស្បែកស្ងួត។នៅក្រោមស្បែកមានសសៃប្តូរមួយចំនួនធំ។ អុកស៊ីសែនភាពចេញពីខ្យល់ដែលនៅក្នុងដី រួចឆ្លងតាមស្បែកសើមចូលទៅក្នុងសសៃប្តូរ។ ក្នុងសសៃប្តូអេម៉ូក្លូប៊ីនចាប់យកអុកស៊ីសែនរួចដឹកនាំទៅកាន់កោសិការនៃសារបាង្គកាយ។ ឈាមបោះបង់អុកស៊ីសែន ឲ្យកោសិការហើយចាប់យកការបូនឌីអុកស៊ីតមកវិញ។ ឈាមដឹកនាំកានូនឌីអុកស៊ីតទៅកានស្បែក។ ការប៉ូនឌីអុកស៊ីតឆ្លងកាត់សសៃប្តូរហើយភាយចេញពីស្បែកចូលទៅក្នុងបរិយាកាសវិញ។
២.ទម្រង់ស្រកីរបស់ត្រីៈ ស្រកីកើតឡើងពីបន្ទះពីរបន្ទះនីមួយៗមានសសៃស្រកីជាច្រើន។ បន្ទះស្រកីទាំងពីរនេះភ្ជាប់ទៅនឹងឆ្អឹងមានរាងកោងដូចធ្នូរ។ ស្រកីជាជាលិការស្តើងដែលសម្បូរសដោយសសៃឈាម។ស្រកីនីមួយៗមានសសៃស្រកីជាច្រើនដូចនេះស្រកី ទាំងអស់បង្កើតបានជផ្ទៃដ៍អំទូលាយសម្រាប់បណ្តូរឧស្ម័ន។
បណ្តូរឧស្ម័នរបស់ត្រីៈ គឺត្រីដកដង្ហើមដោយទឹកហូរចូលក្នុងមាត់ស្រោចស្របលើស្រកីរួចចេញវិញតាមគម្របស្រកី។ អុកស៊ីសែនដែលរលាយក្នុងទឹកឆ្លងកាត់ស្រកីហើយចូលទៅក្នុងឈាម។ ឈាមដឹកនាំអុកស៊ីសែនទៅគ្រប់កោសិការទាំងអស់នៃសារពាង្គកាយ។ ឈាមដឹកនាំនាបូនឌីអុកស៊ីតពីកោសិការទៅកាន់ស្រកី។ កាបូនឌីអុកស៊ីតចេញពីសសៃប្តូរក្នុងស្រកីហើយភាយចូលទៅក្នុងទឹក។
៣.ចំពោះសត្វល្អិតសរីរាង្គដែលរាប់រងដំណោះរដង្ហើម គឺនៅផ្នែកចំហៀងទាំងសងខាងខ្លួនមានរុនតូចៗគឺជារន្ធខ្យល់។ តពីរន្ធទាំងនេះគឺជាបំពង់ខ្យល់តូចៗ។ បំពង់ខ្យល់បែកមែកសាខាជាបំពង់ល្អិតៗចូលទៅក្នុងសរីរាង្គទាំងឡាយ។
៤.ពិណ៌នាអំពីផ្លូវដង្ហើមរបស់មនុស្សៈ ខ្យល់ចូលតាមរន្ធច្រមុះហើយឆ្លងកាត់ផ្លូវដង្ហើមដែលមាន៖
រូងច្រមុះដែលពាសដោយភ្នាសសើម។ លើភ្នាសសើមមានរោម។
ដើមកជាកន្លែងដែលផ្លូវដង្ហើមនិងផ្លូវរំលាយអាហារប្រសព្វគ្នា។
បំពង់សំឡេងជាប្រអប់ឆ្អឹងខ្ចីមមួយដែលលយចេញមកលើបំពង់កហៅថាគ្រាប់ពោន(ឃើញចំពោះបុរស)ក្នុងប្រអប់នេះខ្សែសំឡាយដែលអាចញ័រហើយបង្កើតមានជាសំឡេង។
បំពង់ខ្យល់ដែលបែកជាទងសួតពីរ។ ទកសូតបែកមែកសាខាជាកូនទងសួត។ នៅចុងទងសួតនីមួយៗមានថង់សួតដែលមានកូនថង់សួតជាច្រើន។
៥.នៅពេលចេញពីសរីរាង្គ ឈាមមានពណ៌ក្រហមក្រមៅ ព្រោះក្នុងសសៃរប្តូរនៃសរីរាង្គអេម៉ូក្លូប៊ីនបំបេកហើយរំដោះអុកស៊ីសែនស្បែកស្ងួត។ នៅក្រោមស្បែកមានសសៃប្តូរមួយចំនួនធំ។ អុកស៊ីសែនភាយចេញពីខ្យល់ដែលនៅក្នុងដី រួចឆ្លងតាមស្បែកសើមចូលទៅក្នុងសសៃប្តូរ។ ក្នុងសសៃប្តូរអេម៉ូក្លូប៊ីនចាប់យកអុកស៊ីសែនរួចដឹកនាំទៅកាន់កោសិកានៃសារពាង្គកាយ ។ ឈាមដឹកនាំកាបូនឌីអុកស៊ីតទៅកាន់ស្បែក ។ កាបូបនឌីអុកស៊ីតឆ្លងកាត់កាត់សរសៃប្តូរហើយភាយចេញពីស្បែកចូលទៅក្នុងបរិយាកាសវិញ។ បន្ទាប់់មកអុកស៊ីសែនភាយចូលក្នុងកោសិកា ។ ដូចនេះហើយទើបឈាមមានពណ៌ក្រហមក្រម៉ៅ ។
៦. ចំពោះមនុស្សបណ្ពូរឧស្ម័នប្រព្រឹត្តទៅរវាងខ្យល់ក្នុងកូនថង់សួតនិងឈាមក្នុងសរសៃប្តូរ ។ កូនថង់សួតដែលបង្កើតជាផ្ទៃប៉ះយ៉ាងធំមួយជាសរសៃឈាម ។ បណ្តូរឧស្ម័ននេះប្រព្រឹត្តទៅលុះត្រាតែមានចលនាដង្ហើមដែលផ្ទាស់ប្តូរខ្យល់ក្នុងសួតនិងដំណើររបត់ឈាមដែលដឹកនាំឧស្ម័នដង្ហើម ។
៧. ថង់សួតមានលក្ខណៈពិសេស គឺកូនថង់សួតមានផ្ទៃប៉ះយ៉ាងធំធេងជាមួយសរសៃប្តូរឈាម ។ ម៉្យាងទៀតភ្នាសកូនថង់សួតនិងភ្នាសសរសៃរប្តូរមានកម្រាស់ស្តើងណាស់ ( មិនលើសពី ០.៥ មីក្រូម៉ែត្រទេ ) ។ លក្ខណៈទាំងពីរនេះធ្វើឲ្យបណ្តូរឧស្ម័នប្រព្រឹត្តទៅយ៉ាងងាយ ។
៨. ធាតុបង្កនៃឈាមដែលមាននាទីដឹកនាំអុកស៊ីសែនគឺអេម៉ូក្លូប៊ីនកាបូនឌីអុកស៊ីត គឺប្លាស្មា ។