ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើការបញ្ចេញចោលជាអ្វីំ ?
២. តើកាកសំណល់សមាសធាតុអាសូតមានអ្វីខ្លះ ?
៣. តើកាកសំណល់សមាសធាតុអាសូតរបស់សត្វរស់នៅក្នុងទឹកមានអ្វីខ្លះ ?
៤. ចូរពណ៌នាអំពីសរីរាង្គបញ្ចេញចោលរបស់ជន្លេន ។
៥. ចូរពណ៌នាអំពីសរីរាង្គបញ្ចេញចោលរបស់សត្វល្អិត ។
៦. តើថ្លើមមាននាទីដូចម្តេចខ្លះ ?
៧. ចូរពណ៌នាអំពីណេប្រុងក្នុងតម្រងនោមរបស់មនុស្ស ។
៨. តើតម្រង់នោមមាននាទីដូចម្តេច ?
ចម្លើយ
១. ការបញ្ចេញចោលជាដំណើរនៃការបំបាត់កាកសំណល់មេតាបូលីសពីសារពាង្គកាយ ។
២. កាកសំណល់សមាសធាតុអាសូតមាន អាម៉ូញ៉ាក់ អ៊ុយរ៉េ និងអាស៊ីត អ៊ុយរិច ។
៣.កាកសំណល់សមាសធាតុអាសូតរបស់សត្វរស់នៅក្នុងទឹក គឺបញ្ចេញចោលនូវ NH3 ដែលជាកាកសំណល់មានធាតុពុលខ្លាំង ទៅក្នុងទឹក ។
៤. សរីរាង្គបញ្ចេញចោលរបស់ជន្លេន គឺណេព្រីដ្យូមមួយគូ ។ ប្រដាប់បញ្ចេញចោលនេះស្ថិតនៅចំហៀងសងខាងនៃកងនីមួយៗ ។ នេព្រីដ្យុមនីមួយៗជាបំពង់ដែលមានរន្ធចូលមួយ កឺនេព្រីដ្យូស្តូមនិងរន្ធចេញមួយ គឺនេព្រីដ្យូស្ប៉ ។ រន្ធចូលស្ថិតនៅលើកង់មួយហើយរន្ធចេញស្ថិតនៅក្នុងកង់ បន្ទាប់មកទៀត ។រន្ធចូលមានរាងជាបំពង់ជីឡាវព័ទ្ធជុំវិញទៅដោយរោមញ័រ ។ តពីរន្ធចូលជាបំពង់បត់ចុះឡើងជាច្រើនផ្នត់ ។ បំពង់បត់នេះព័ទ្ធជុំវិញទៅដោយបណ្តាញសរសៃប្តូរ ។ បន្ទាប់មកបំពង់បត់នេះរីកធំ បង្កើតជាប្លោកនោម ។ ប្លោកនោមបង្ហូរកាកោសំណល់ទៅក្រៅខ្លួនតាមរន្ធចេញ ។
៥. សរីរាង្គបញ្ចេញចោលរបស់សត្វល្អិតគឺជា បំពង់ម៉ាល់ពីញី ។ បំពង់ម៉ាល់ពីញីកើតឡើងពីបំពង់ឆ្មាៗ ហើយវែងដែលភ្ជាប់ទៅនិងពោះវៀន ។ អាស៊ីតអ៊ុយរិចដែលជាកាកសំណល់និងទឹកនៃធាតុរាវក្នុងប្រហោងសារពាង្គកាយស្រូបចូលទៅក្នុងបំពង់ម៉ាល់ពីលី រួចហូរចូលទៅក្នុងពោះវៀនផ្នែកខាងក្រោយ រាវ។ នៅទីនេះទឹកនិងសារធាតុមានប្រយោជន៍មួយចំនួនត្រូវបានជ្រាបត្រឡប់ចូលទៅក្នុងធាតុរាវរបស់សារពាង្គកាយវិញ ។ កាកសំណល់អាសូតគឺអាស៊ីតអ៊ុយរិចចេញទៅក្រៅខ្លួនជាមួយលាមកតាមទ្វារធំ ។
៦. ថ្លើមមាននាទីប្លែងបណ្តុំអាមីននៃអាស៊ីតអាមីនេ ឲ្យទៅជាអ៊ុយរ៉េបន្សាបធាតុពុល និងបញ្ចេញទឹកមាត់ ។
៧. ណេប្រុងក្នុងតនៅផ្នែម្រងនោមនីមួយៗរបស់មនុស្សមានណេប្រុងប្រហែលមួយលាន ។ ភាពជាសរសៃនៅផ្នែកកណ្តាលនៃតម្រងនោមបណ្តាលមកពីវត្តមាននៃបំពង់តូចៗហៅថាណេប្រុង ។ ណេប្រុងនីមួយៗមានប្រដាប់ច្រោះ គឺកន្សោមបូម៉ាន់ បន្តដោយបំពង់វែង ។ វារុំព័ទ្ធដោយបណ្តាញសរសៃប្តូរ ។
៨. តម្រងនោមមាននាទីបន្សុទ្ធឈាម តម្រូវបរិមាណទឹក និងអំបិលក្នុងប្លាស្មាឈាម ។